«*ហុឹមអញ! នេះបានហៅថាឧបសគ្គពិតៗមិនប្រឌិតទេ*»ជុងហ្គុកគេក៏មិនធ្វើអ្វីច្រើនដែរ ត្រឹមគិតនៅក្នុងចិត្តទាំងទឹកមុខមើលមិនចង់យល់ នេះគេពិតជាហត់នឹងយុនហ្គីពិតមែន ឧបសគ្គជាងថាងចេងទៅចម្លងធម៌ទៀត ដោយឃើញបែបនេះហើយជុងហ្គុកក៏លើកដៃទៅឱបយុនហ្គីវិញតែម្តងទៅ ខ្ចិលរករឿងឈ្លោះទៀតណាស់។
_____________________________________________«យុនហ្គី ជុងហ្គុក អង្គុយចុះសិនមក»ណាំជុន
«បាទប៉ា/បាទពូ»ហូបហ្គុកនិយាយព្រមគ្នា រួចក៏ដាកគូទអង្គុយនៅក្បែរលោកគីម។
«ហាជុន! សប្តាហ៍ក្រោយនេះយើងមានគម្រោងទៅលេងនៅណាក់សានឯងទៅជាមួយយើងដែរទេ រាល់ការចំណាយទាំងអស់ចាំយើងជាអ្នកចេញ ឯងមិនបាច់បារម្មណ៍ទេ»ណាំជុន (ណាក់សាន(Naksan) ជាឆ្នេរដល់ល្បីបំផុតមួយនៅGangwon-doភាគខាងកើតនៃប្រទេសកូរ៉េខាងត្បូង។ នៅជិតឆ្នេរនោះមានភ្នំមួយឈ្មោះថាNaksanដែលជាទីតាំងនៃប្រសាទNaksansa។ ទីនោះមានហាង ភោជនីយដ្ឋាន និងកន្លែងស្នាក់នៅជាច្រើនទៀត ហើយទីនោះក៏ជាកន្លែងដ៏ល្បី និងស្រស់ស្អាត់មួយក្នុងការមើលថ្ងៃរះផងដែរ)។
«យើងគិតថាមិនសមទេ»លោកចន
«អេ! ជាមិត្តនឹងគ្នារាប់ឆ្នាំហើយ ឯងនៅភ័យ នៅបារម្មណ៍ ក្រែងចិត្តយើងធ្វើអីទៀត»ណាំជុន
«ឲយើងគិតមើលសិន បើយ៉ាងមិចយ៉ាងម៉ាចាំយើងតេប្រាប់ឯងតាមក្រោយទៀង»លោកចន
«លោកពូ អូនថេយ៌ទៅដែរទេ?»ជុងហ្គុកគ្រាន់តែឮឪពុកនិយាយថាគិតសិនហើយ ក៏មានចិត្តខ្វាយខ្វល់ព្រោះខ្លាចថាបើប៉ាគេមិនទៅហើយអូនថេយ៌របស់គេទៅនោះគិតយ៉ាងមិច?
«នេះជាដំណើរកម្សាន្តលក្ខណៈគ្រួសារណាក្មួយ ចឹងថេហ្យុងគេប្រាកដជាទៅហើយ»ណាំជុន
«ងាប់ហើយ! អត់ទេប៉ាមិនបាច់គិតច្រើនទេ ទៅតែម្តងទៅ ទៅឥឡូវនេះក៏បានដែរ»ជុងហ្គុកគ្រាន់តែឮណាំជុនប្រាប់ដូច្នេះភ្លាមក៏ស្លន់ស្លោដូចមាន់រកពង ព្រោះតែគេខ្លាចឪពុករបស់គេបដិសេធនឹងណាំជុន។
«យើស! ចន ជុងហ្គុក ខ្លាំងណាស់សុទ្ធតែទៅឥឡូវនេះតែម្តងក៏បាន»លោកចន
YOU ARE READING
AMBITION
Action«សមុទ្រស្រស់ស្អាតមានមុនស្នេហ៌ រាល់ពេលបានក្បែរតែងញញឹម រូបស្អាតល្អស្រស់ឥតគូផ្ទឹម បងតែងញញឹមពេលឃើញអូន។ រីឯព្រះច័ន្ទក៏មិនថ្វី ចរិយាប្រពៃឥតសាបសូន្យ ស្ម័គ្រស្មោះដូចទឹកហើយនិងក្បូន ទោះសូន្យសង្ខាមិនគិចប្រែ។ ព្រះច័ន្ទសមុទ្រល្អទាំងព្រម តែខ្ងុំខុសឆ្គងហ...