PART 21: THE REASON OF CONFLICT (2/7).

Start from the beginning
                                    

@ខាងក្រោយហាងកាហ្វេ

   «បងរឿងវាយ៉ាងមិចវិញ»បន្ទាប់ពីបានទាញដៃជុងហ្គុកពីមុខហាងមកដល់កន្លែងត្រូវនិយាយគ្នាហើយ ជីមីនក៏សួររកដំណើរដើមទង។
   «គឺដូចដែលយុនហ្គីនិយាយមុននេះអញ្ចឹង បងនិងគេជាមិត្តភក្តិនឹងគ្នាតាំងតែពីតូចមកម្លេះ»ជុងហ្គុក
   «ពិតមែនហ៎បង?»ជីមីន
   «ពិត! ជីមីនមានរឿងអីជាមួយគេមែនទេ? ហើយជីមីនស្គាល់គេដែលហ៎»ជុងហ្គុក
   «បើអូននិយាយការពិតចេញពីចិត្តអូនទៅ បងនឹងយកទៅប្រាប់គេទេ??»ជីមីន
   «ជីមីន! ដូចបងនិយាយប្រាប់អូនពីមុនមកចឹង អូននិយាយជាមួយបងដោយការពិតមក បងមិនមែនជាមនុស្សបែបនោះទេ»ជុងហ្គុកនិយាយទាំងចាប់កាន់ដៃជីំមីន
   «គឺចេះទេបង អូនធ្លាប់ស្គាល់យុនហ្គីពីមុនមក គឺពួកយើងធ្លាប់រៀនសកលវិទ្យាល័យជាមួយគ្នា តែថា...»ជីមីន
   «តែថាអីគេអូន អូនមានរឿងអីជាមួយគេ? អូននិយាយមក»ជុងហ្គុក
   «គឺអូន... អូនមិនចូលចិត្តគេទេ អូនសង្ឃឹមថាបងមិនយករឿងនេះទៅប្រាប់គេទេណា អូនខ្លាចគេអន់ចិត្តដែរ គិតទៅគិតមកអូនចង់អាណិតគេវិញមិចទេបង»ជីមីន
   «អូននិងគេធ្លាប់មានរឿងអីជាមួយគ្នាមែនទេ បានជាអូនមិនចូលចិត្តគេ?»ជុងហ្គុក
   «គឺកាលនៅឯសកលនោះគឺគាត់ធ្លាប់.. ធ្លាប់ប៉ះពាល់រាងកាយអូន អូនមិនចូលចិត្តទង្វើអស់នោះទេ ហើយគាត់ថែមទាំងធ្លាប់បង្កររឿងនៅក្នុងថ្នាក់ជាមួយនឹងមិត្តរួមថ្នាក់ទៀត ហើយរឿងមួយទៀតដែលសំខាន់នោះគឺ... គាត់កំពុងតែចែចង់អូន»នេះជាមូលហេតុដែលធ្វើឲជីមីននៅពេលនេះកាច និងឈ្លើយដាក់យុនហ្គីខ្លាំងយ៉ាងនេះ ព្រោះតែថ្ងៃមួយណានោះ សាលាមានកម្មវិធីតម្រូវឲសិស្សដែលចូលរួមត្រូវសម្រាក់នូវសាលា ព្រោះកម្មវិធីចប់នៅយប់ជ្រៅពេក។ ឯយុនហ្គីវិញពេលនោះមិនដឹងជាស្រវឹងជោគជាំមកពីណាទេ មកគោះទ្វាបន្ទប់ជីមីននៅឯសាលាទាំងកណ្តាលយប់ ជីមីនហេតុតែឆ្ងល់ខ្លាចល៎ជាមិត្តរបស់គេមកមានការឲជួយក៏ចេញមកបើកទ្វាមើល តែមានឯណាគ្រាន់តែមកទ្វាមកភ្លាម ក៏ត្រូវអ្នកដែលគោះទ្វាបន្ទប់នោះចាប់បឺតមាត់ភ្លាមយ៉ាងតក់ក្រហលតែម្តង ហើយបុរសម្នាក់នេះក៏បានធ្វើសកម្មភាពដែលជីមីនស្អប់ក្ពើមបំផុតមកលើគេ តែចេះសំណាំងល្អមកវិញនៅពេលដែលជីមីនស្រែកឲគេជួយ ក៏ធ្វើឲឮដល់ហូសឺដែលស្នាក់នៅ នៅឯបន្ទប់ក្បែរគ្នានោះឮទើបគេមកជួយទាន់ ដែលធ្វើឲជីមីនគេមិនបានកើតអីធ្ងន់ធ្ងរទេ គ្រាន់តែម៉ាភ័យ ថប់អារម្មណ៍ដូចមនុស្សបាត់បង់សតិចឹង ទម្រាំតែផ្លូវចិត្តគេរឹងមាំមកវិញ ឈប់ភ័យ ឈប់ខ្លាចនោះ គេប្រើពេលវេលា ប្រើការព្យាបាល ប្រើថ្នាំអស់មិនតិចទេ ព្រោះវាស្តែងៗពេក បើហូសឺមកយឺតជាងនេះតែបន្តិចគេប្រាកដណាស់ យុនហ្គីសុីពងក្រហមគេបាត់មិនខានទេ ហើយរាល់ស្នាមដែលមាននៅលើកគេពីមុនដោយសារតែមនុស្សប្រុសម្នាក់នោះនៅតែមានដក់ជាប់នៅក្នុងខួរគេនៅឡើយទេ គេព្យាយាមបំភ្លេចរឿងដល់អាក្រក់មួយនេះហើយ តែវានៅតែមិនអាច ពេលខ្លះសកម្មភាពទាំងនោះនៅតែលង់បន្លាចគេម្តងម្កាលចឹង គ្រាន់តែមិនញិកញាប់និងធ្ងន់ធ្ងរដូចជាពេលដំបូងៗ។ ហើយបើរឿងវាយគេនោះវិញ គ្មានវាយនរណាក្រៅពីហូសឺនោះទេ ព្រោះអាចតែមកពីខឹងហូសឺ ដែលជីមីនចូលចិត្តហូសឺជាង ទើបធ្វើឲគេវាយហូសឺបែបនេះ ហើយអាទង្វើវាយគេនេះឯងដែលជីមីនស្អប់បំផុតទើបធ្វើឲយុនហ្គីកាន់តែក្លាយជាមនុស្សដែលជីមីនមិនចូលចិត្តនៅក្នុងជីវិតរបស់គេកាន់តែខ្លាំង។
   «នេះយុនហ្គីលួចស្រឡាញ់អូនហេស៎??»ជុងហ្គុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឮជីមីននិយាយបែបនេះ គេនឹកស្មានមិនដល់ទេ ហេតុអីក៏វាចៃដន្យយ៉ាងនេះ។
   «មែនហើយ គឺគាត់តាមស្រឡាញ់អូនតាំងពីអូនចូលរៀនសកលដំបូងមកម៉េះ»ជីមីន
   «* បងប្រយ័ត្នខ្លួនទៅ ប្រយ័ត្នខ្ងុំលេងបងនៅថ្ងៃណាមួយវិញ*»
   «បង! បងជុង!»ជីមីនលើកដៃក្រវីចុះឡើងនៅមុខជុងហ្គុកដែលកំពុងតែភ្លឹកនោះ។
   «អូស!? មានរឿងអីមែនទេជីមីន?»ជុងហ្គុកដោយសារតែសម្លេងរបស់ជីមីនក៏ភ្ញាក់ពីការភ្លឹកមកវិញ។
   «សំណួរនេះគួតែអូនជាអ្នកសួរបងវិញបានត្រូវ ហេតុអីក៏សុខៗបងទៅជាភ្លឹកបែបនេះទៅវិញ?»ជីមីន
   «មែនហើយហេតុអី? ហេតុអីក៏សុខៗប្រយោគនោះលិចឡើងមកក្នុងខួរក្បាលបងទៅវិញ?»ជុងហ្គុក
   «ប្រយោគអីគេបង?»ជីមីន
   «អរគឺគ្មានអីទេ ចឹងយើងទៅខាងមុខវិញទៅ យើងដូចជានិយាយគ្នាយូរហើយ»ជុងហ្គុក
   «តោះបង ចឹងទៅហ្មងទៅ»ជីមីននិយាយរួចក៏ចាប់កាន់របស់ជុងហ្គុកដើរមកខាងមុខ។

AMBITION Where stories live. Discover now