Ep1(13ឆ្នាំដែលរងចាំគេ)

727 58 6
                                    

បើកក្បាលដំបូងក៏ឃើញមានក្មេងប្រុសម្នាក់ 7 ឆ្នាំគេគឺមានឈ្មោះថាGeminiកំពុងតែអង្គុយយំម្នាក់ឯងនៅក្នុងសួនកុមារ ហើយការដែលគេយំនេះគឺដោយសារគេនឹកម៉ាក់របស់គេចាសពីគេអាយុ5ម៉ាក់របស់គេមកនៅជិះទៅណានោះទេគេមិនដឹងដំណឹងសោះសូម្បីតែសួរប៉ារបស់គេក៏ប៉ារបស់គេមិនប្រាប់ដែរដោយប៉ារបស់គេគិតថាគេនៅក្មេងពេកមិនគួរប្រាប់រឿងអ្វីទៅគេឡើយ។ គេអង្គុយយំបណ្ដើរហៅម៉ាក់របស់គេបណ្ដើរ។
គេកំពុងអង្គុយយំសុខៗក៏មានក្មេងប្រុសម្នាក់មានអាយុប្រហែលជា4ឆ្នាំរត់មករកគេដោយឈរនៅចំពីមុខគេតែម្ដង។
"ហេតុអីក៍ឯងយំបែបនេះ??"ក្មេងប្រុសដែលមានអាយុ 6 ឆ្នាំនោះក៏បានសួរឡើង។
"ម៉ាក់របស់ខ្ញុំ....."Geminiនិយាយបានតែប៉ុណ្ណឹងទេ។ពីព្រោះគេនិយាយមិនចេញ។
"មិនអីនោះទេឯងឈប់យំទៅ នេះខ្ញុំបានទិញការ៉េមមកពីដើមយើងញ៉ាំពីរនាក់ទៅ"ក្មេងប្រុសម្នាក់នោះនិយាយព្រមទាំងអោយការ៉េមមួយទៅGemini
Geminiឃើញបែបហ្នឹងហើយគេក៏បានយកដៃជូតទឹកភ្នែករបស់គេចេញ។ហើយក៏យកការ៉េមមួយដើមនោះមកញ៉ាំ។
"ឯងជាអ្នកនៅទីនេះមែនទេ??"ក្មេងប្រុសម្នាក់នោះក៏បានសួរបន្តទៀត។
Geminiគេមិនបានតបអ្វីនោះទេគេបានត្រឹមតែងក់ក្បាលបន្តិចដែលជាចម្លើយរបស់គេ។
"តែឯងមកពីណា??ខ្ញុំដូចជាមិនដែលឃើញឯងសោះ"Geminiបានសួរថាក្មេងប្រុសនោះវិញ
"អរ៎...ទីនេះគឺជាស្រុកកំណើតរបស់ម៉ាក់ខ្ញុំពួកយើងមកទីនេះដើម្បីមកលេងលោកយាយរបស់ខ្ញុំ"ក្មេងប្រុសម្នាក់នោះនិយាយឡើង
"អញ្ចឹង ថ្ងៃណាឯងត្រឡប់ទៅវិញទៅ??"Geminiគេកុំឲ្យសួរបន្ត
"ម៉ាក់របស់ខ្ញុំប្រាប់ថានឹងត្រឡប់ទៅវិញនៅថ្ងៃស្អែកនេះហើយ"ក្មេងប្រុសខ្ញុំនិយាយឡើង
Geminiឮបែបនេះគេស្រាប់តែធ្លាក់ទឹកមុខចុះ។ដោយសារតែគេមានអារម្មណ៍ថាគេពិតជាចូលចិត្តក្មេងប្រុសម្នាក់នេះខ្លះមែនទែន។
"តែឯងមិនបាច់បារម្ភទេថ្ងៃនេះខ្ញុំនឹងនៅលេងជាមួយឯងឲ្យពេញមួយថ្ងៃតែម្ដង"ក្មេងប្រុសម្នាក់នោះនៅពេលដែលឃើញទឹកមុខGeminiបែបនេះគេក៏បាននិយាយបន្ត
"អរ៎....នេះខ្ញុំមានខ្សែដៃនេះពីរខ្សែខ្ញុំឲទៅឯងមួយចុះនៅពេលដែលធំឡើងយើងបានជួបគ្នាទៀតយើងប្រាកដជាស្គាល់គ្នាជាមិនខាន"ក្មេងប្រុសនោះនិយាយព្រមទាំងយកខ្សែដៃមួយនោះទៅពាក់ឲ្យGemini
"ខ្ញុំនៅរង់ចាំឯងត្រឡប់មកវិញ"Geminiនិយាយហើយគេក៏បានញញឹមឡើងវិញ។ហើយថ្មីក្មេងទាំងពីរនាក់ក៏បាននាំគ្នាលេងអត់សប្បាយរីករាយនៅក្នុងសួន
មិនយូរប៉ុន្មានថ្ងៃស្អែកក៏បានឈានចូលមកដល់Geminiគេបានទៅអង្គុយនៅក្នុងសួនដើម្បីរង់ចាំក្មេងប្រុសម្នាក់នោះព្រោះគេគិតថាក្មេងប្រុសម្នាក់នោះប្រាកដជាមករកគេជាមិន គេអង្គុយរង់ចាំតែម្នាក់ឯងរហូតដល់យប់ទើបគេត្រឡប់ទៅផ្ទះវិញ ចាប់ពីថ្ងៃនោះមកGeminiគេតែងតែទៅអង្គុយក្នុងសួនជារៀងរាល់ថ្ងៃព្រោះគេសង្ឃឹមថាថ្ងៃណាមួយគ្មានប្រុសម្នាក់នោះនឹងត្រឡប់មកវិញហើយនិងមករកគេនៅទីនេះផងដែរ។
ចាប់ពីមួយថ្ងៃទៅមួយថ្ងៃមិនយូរប៉ុន្មាន13ឆ្នាំក៏បានកន្លងផុតទៅយ៉ាងលឿន។
យើងក៏ឃើញថាពេលនេះGeminiគេក៏បានធំហើយថែមទាំងសង្ហាថែមទៀតផង ពេលនេះគឺដូចដើមគេកំពុងតែអង្គុយនៅក្នុងសួនដើម្បីរកចាំក្មេងប្រុសម្នាក់នោះ។
"13 ឆ្នាំមកហើយតែខ្ញុំអង្គុយចាំគេពេលណាទៅទើបគេត្រឡប់មករកខ្ញុំវិញ ឬមួយមានតែខ្ញុំទេតែនៅចាំគេជារៀងរាល់ថ្ងៃបែបនេះគេប្រហែលជាភ្លេចខ្ញុំបាត់ទៅហើយមើលទៅ"Geminiនិយាយព្រមទាំងសម្លឹងទៅមើលខ្សែដៃដែលក្មេងប្រុសម្នាក់នោះឲ្យគេកាលពី 13 ឆ្នាំមុន។
បន្ទាប់ពីនិយាយម្នាក់ឯងអស់ចិត្តហើយគេក៏បានដើរត្រឡប់ទៅផ្ទះវិញ
នៅពេលដែលគេត្រឡប់ទៅផ្ទះវិញគេបម្រុងឡើងទៅបន្ទប់របស់គេទៅហើយប៉ុន្តែក៏ត្រូវប៉ារបស់គេហើយឈប់ និយាយឱ្យត្រង់ទៅចុះតាំងពីថ្ងៃដែរម៉ាក់របស់គេចេញទៅគេមិនសូវជាស្និទ្ធស្នាលជាមួយប៉ារបស់គេប៉ុន្មានទេដោយសារតែគេគិតថាប៉ារបស់គេគឺជាអ្នកដែលធ្វើឲ្យម៉ាក់របស់គេចេញទៅ។
"Geminiឯងមកដល់ល្មមឆាប់មកជម្រាបសួរអ្នកមីងហើយនិងប្អូនប្រុសរបស់ឯងទៅ"ប៉ារបស់Geminiបាននិយាយឡើងដោយគាត់មានឈ្មោះថាលោកKong
"សួស្តីបងប្រុសខ្ញុំឈ្មោះថាFourthណា៎ រីករាយដែលបានស្គាល់បង"Fourthគេគឺជាកូនអ្នកមីងនៅអង្គុយជិតនេះឯង។ហើយគេក៏ត្រូវជាកូនចុងរបស់ប៉ាGeminiដូចគ្នាព្រោះថាប៉ារបស់Geminiនិងម៉ាក់របស់គេបានទាក់ទងគ្នាយូរណាស់មកហើយគ្រាន់តែមិនទាន់រកនៅជាមួយគ្នាតែពេលនេះក៏បាននៅជាមួយគ្នាហើយ
ដោយGeminiបានឮបែបនេះភ្លាមគេក៏បានងាកទៅមើលភ្លែតតែម្ដង។ហើយក៏បានឈានជើងដើរថយក្រោយវិញដើម្បីឈរចំពីមុខពួកគេទាំងបីនាក់។
"ប្អូនប្រុសហ៎!...ខ្ញុំមិនដែលមានប្អូនប្រុសនោះទេហើយក៏មិនចង់មានដូចគ្នា ហើយមួយទៀតគ្រែងពួកយើងមិនមានបងប្អូនសាច់ញាតិទេមែនទេតើខ្ញុំមានប្អូនប្រុសមកពីណាទៅហើយអ្នកមីងម្នាក់នេះជាអ្នកណា??"Geminiគឺគេនិយាយទាំងមុខស្ងួតតែម្ដង។
"នែ៎!!ហេតុអីក៏ឯងនិយាយបែបនេះគាត់គឺជាម៉ាក់របស់ឯងណា"លោកKongនិយាយស្រែកខ្លាំងៗមែនទែន
"ម៉ាក់ហ៎....ខ្ញុំសុំប្រាប់ចុះម៉ាក់របស់ខ្ញុំមានតែម្នាក់ទេ។ហើយពេលនេះគាត់ក្រឡេងនៅទីនេះទៀតដែរដូច្នេះហើយខ្ញុំមិនមានម៉ាក់ទេ ហើយមួយទៀតទោះបីជាប៉ាចង់មានប្រពន្ធប៉ុន្មាននាក់ក៏ខ្ញុំមិនថាអីដែរប៉ុន្តែសុំកុំបង្ខំខ្ញុំឲ្យហើយស្រីអស់នោះថាជាម៉ាក់អោយសោះ ព្រោះម៉ាក់ខ្ញុំមានតែម្នាក់"Geminiនិយាយហើយគេក៏បានដើរចូលទៅក្នុងបន្ទប់លោកគេហើយបិទទ្វារឡើងផាំងតែម្ដង។
"អាៗៗ...កូនចង្រៃ"លោកKongខឹងខ្លាំងណាស់ដល់ថ្នាក់គាត់យកដៃមកទប់បេះដូងរបស់គាត់ទៅហើយ។
"បងៗកុំខឹងខ្លាំងពេកអី"ម៉ាក់របស់Fourthគាត់ក៍បានជួយប្តីរបស់គាត់ទៅអង្គុយសិនដោយគាត់មានឈ្មោះថា អ្នកស្រីpim
ឯFourthវិញពេលបានត្រឹមតែសម្លឹងទៅមើលមុខបន្ទប់របស់Geminiដោយទឹកមុខរបៀបថាមិនយល់ថាហេតុអីGeminiត្រូវធ្វើបែបនេះព្រោះថាគេក៏ដូចគ្នាជាមួយនឹងGeminiដែលគឺម៉ាក់របស់គេមានប្ដីថ្មីប៉ុន្តែគេនៅតែទទួលយកបានចុះហេតុអីGeminiទទួលយកមិនបានចឹង
មិនយូរប៉ុន្មានពេលល្ងាចក៏ឈានចូលមកដល់ហើយពេលនេះគឺជាម៉ោងហូបអាហារពេលល្ងាចផងដែរ។ពួកគេកំពុងតែរៀបចំហូបបាយប៉ុន្តែពេលនោះGeminiគេក៏បានដើរមកអង្គុយរួមតុជាមួយពួកគេផងដែរដែលធ្វើអីពួកគេឆ្ងល់ខ្លះមែនទែន។ថ្ងៃមិញគឺខឹងពួកគេខ្លាំងណាស់ហេតុអីក៏ពេលល្ងាចបែរជាចុះមកញ៉ាំបាយជាមួយពួកគេទៅវិញ។
អ្នកស្រីpimឃើញបែបហ្នឹងគាត់ក៏មិនហ៊ាននិយាយអីដែរគាត់ក៏បានយកបាយមកឱ្យGeminiទៅ
"នេះសុទ្ធតែជាអាហារតែឯងចូលចិត្ត"អ្នកស្រីpimនិយាយទៅកាន់Gemini
"អរគុណហើយអ្នកមីង"Geminiតបមកវិញព្រមទាំងញញឹមតែធ្វើឲ្យពួកគេគឺផ្អើលគ្រប់គ្នាតែម្ដង។
Geminiបន្ទាប់ពីអរគុណរួចគេក៏បានងាកទៅមើលមុខFourthផងដែលដោយញញឹមបន្តិច
"ថ្ងៃមិញឱ្យខ្ញុំសុំទោសអ្នកមីងហើយនិងប្អូនប្រុសផងដែលខ្ញុំនិយាយមិនគិតដោយសារតែពេលនោះខ្ញុំមិនបានគិតអីច្រើននោះទេ"Geminiគេក៏បាននិយាយឡើង
ពួកគេទាំងបីនាក់ក៏បានងាកមើលមុខគ្នាទៅវិញទៅមក។
"មិនអីនោះទេមីងមិនបានខឹងឯងនោះទេវាជារឿងធម្មតានោះទេដែលឯងខឹងអាចថាឯងមិនទាន់ទទួលយកមីងបាន តែមីងសន្យាថានឹងធ្វើជាម្ដាយដ៏ល្អរបស់ឯង"អ្នកស្រីpimនិយាយព្រមទាំងយកដៃទៅអង្អែលក្បាលGeminiផងដែល
Geminiនៅពេលដែលស្ដាប់រួចគេក៏បានងាក់ទៅមើលមុខFourthដែលធ្វើអោយFourthគ្នាឡើងផងតែម្តងនិយាយអីមិនចង់ចេញ
"ខ្ញុំ...ខ្ញុំក៏មិនបានខឹងបងដូចគ្នា"Fourthនិយាយផ្ទះញញឹមស្ងួត
បន្ទាប់មកពួកគេទាំងអស់គ្នាក៏នាំគ្នាញ៉ាំអាហារពេលល្ងាចជាមួយគ្នាទៅ។
មិនត្រឹមតែប៉ុណ្ណោះនោះទេពួកគេបាននាំគ្នាទៅអង្គុយមើលទូរទស្សន៍ជុំគ្នាតែម្ដង។យល់ចិត្តយល់ថើមគ្នាដូចមនុស្សស្និទ្ធស្នាលគ្នាណាស់អញ្ចឹង
រីឯFourthវិញគេអង្គុយមើលទូរទស្សន៍បណ្ដើរគេសង្កេតមើលមុខGeminiបណ្ដើរ លក្ខណៈថាឆ្ងល់ថាហេតុអីសុខៗGeminiបែរជាមកនិយាយល្អបងធ្វើល្អដាក់ពួកគេទៅវិញទាំងដែរថ្ងៃមិញនេះគឺថាកាចខ្លាំងមែនទែន។គឺសឹងតែស៊ីសាច់របស់ពួកគេទៅហើយប៉ុន្តែពេលនេះមើលចុះដូចជាគ្មានរឿងអីកើតឡើងសោះ។
"ឯងនៅមើលមិនបងយូរទេ??"Geminiគេបានសួរឡើងដែលបញ្ជាក់ថាគេក៏បានដឹងដូចគ្នាថាFourthកំពុងតែលួចមើលមុខគេ ហើយវាក៏ធ្វើអីFourthគាំងរកអីតបបានចេញតែម្ដង។
"ឈប់មើលហើយៗ"Fourthគេក៏បានតបទៅវិញ
"ម៉ាក់អញ្ចឹងកូនសុំទៅគេងមុនហើយណាព្រឹកស្អែកធ្វើទៅសាលារៀនផង"Fourthនិយាយហើយគឺគេរត់ទៅព្រត់តែម្ដងដោយមិនចាំការឆ្លើយតបរបស់ម្ដាយគេទេ។
Geminiគេក៏បានតាមមើលកាយវិការបស់Fourthទាំងមុខស្មើដូចគ្នានេះគេកំពុងតែគិតអ្វីម្យ៉ាងហើយ
"អញ្ចឹងលោកប៉ាហ្នឹងអ្នកមីងនៅមើលបន្តចុះ។ខ្ញុំសុំទៅសម្រាកដែរហើយព្រោះស្អែកក៏ត្រូវទៅសាលារៀនដូចគ្នា"Geminiនិយាយហើយគេក៏បានដើរទៅគេងបាត់ទៅ។

Thank you for reading 💗😊 please waiting for next Episode 🙏

ភ្លើងស្នេហ៍ ភ្លើងគំនុំ (END👌)Where stories live. Discover now