24th : គ្មានកន្លែងទាស់

513 82 9
                                    

ថ្ងៃថ្មី
នៅថ្ងៃនេះផងដែរ ជាថ្ងៃដែលបេនចាមីនជ្រេីសយកសម្រាប់ចេញដំណើរឆ្ពោះទៅកាន់ខេត្តដែលនៅឆ្ងាយពីទីក្រុងដេីម្បីត្រៀមថតផ្សាយអោយនាឡិកានឹងចេញឆាប់ៗនេះក្រោមវត្តមានតារាសម្ដែងរ៉ូហ្ស៊ីនិងអុីឌែនដែលសុទ្ធតែជាលំដាប់តារាមកពីប្រទេស A ។
" បេនចាមីនហា៎! ជិះឡានទៅណា៎ ខ្ញុំអត់ចង់ជិះម៉ូតូទេ មេឃក្ដៅណាស់ " ជេគ ឈររអ៊ូរង៉ូវៗដាក់គេ ស្របពេលគេកំពុងពាក់មួកសុវត្ថិភាពអោយ មិនដឹងជាអីទេ ផ្លូវឆ្ងាយខ្លាំងណាស់ហើយនៅជិះម៉ូតូបានទៀត ឡានមានសុខចិត្តអោយហ្វានជីបេីកដាក់ឥវ៉ាន់ចាំបាច់ទៅតែបែរជាខ្លួនមកជិះម៉ូតូទៅវិញ
" បេីឯងចង់ជិះឡានក៏បាន! ខ្ញុំបេីកម៉ូតូម្នាក់ឯង គ្មានបញ្ហាអី " មិនមែនទេ ក្នុងចិត្តចង់អោយគេជិះម៉ូតូបានគ្នា តែគេធ្វើដូចមិនសប្បាយចិត្ត នាយក៏គ្មានសិទ្ធត្រូវបង្ខំទេ ដែលជ្រើសយកការជិះម៉ូតូព្រោះចង់យកខ្យល់ធម្មជាតិជាជាងខ្យល់ម៉ាសុីនត្រជាក់ឡានបែបនេះ
" ហុឹក! ខ្ញុំជិះម៉ូតូក៏បានដែរ " ជេគ កញ្ឆក់ខ្លួនសង្វាតឡើងម៉ូតូធំអង្គុយក្រោយខ្នងគេ គេក៏ប្រញាប់ទាញមួកសុវត្ថិភាពធ្លប់មកពាក់ មុនពេលបេីកកញ្ចក់មួកសួរអោយប្រាកដចិត្ត
" ជិះចេញពីចិត្តរឺអត់? "
" បាទ! ចេញពីចិត្ត បេីមិនចេញពីចិត្តទេ ខ្ញុំហក់ទៅជិះឡានយូរហើយ " ជេគ និយាយផ្ចាញ់គេដោយរឹកពាក្រម៉ាំក្រម៉ូវធ្វើអោយគេប្រឹងទប់សេីចស្ទើរចុកសៀតពោះ ក្មេងនេះបុិនង៉ក់ ធ្វើបាបអោយណាណីម្ដងមេីរ
ហើយពេលនោះនាយស្ទុះកាច់សោរមួលហ្គាសម៉ូតូបេីកឆ្ពោះយ៉ាងលឿន ធ្វើអោយអ្នកក្រោយវិះផ្ងាក្រោយទេីបប្រញាប់លេីកដៃអោបចង្កេះគេជាប់ព្រោះគេបេីកលឿនដូចរន្ទះបាញ់ ទាន់ហន់មិនអោយដំណឹង ។
" បេីកយឺតៗទៅមេីរ! ខ្ញុំមិនទាន់ចង់ស្លាប់ទេ " តាមផ្លូវជេគក្ដិចគេផង មួលចង្កេះគេផង ដេីម្បីអោយគេបន្ថយល្បឿន មិនដឹងជាប្រញាប់អ្វីទេ បានបេីកលឿនរហ័សដូចប្រញាប់ទៅចូលមឈូសបែបនេះ
" កំពុងយឺតហើយ "
" ជិតហោះហើយ លោកនៅថាយឺត? "
" ឆាប់ដល់ "
" ក៏ឆាប់ស្លាប់ដែរ "
+++++

ការធ្វើដំណើរតាមរយៈម៉ូតូកន្លងផុតទៅប្រហែលជាប្រាំពីរម៉ោង ពេលនេះចូលមកដល់ទឹកដីខេត្តដែលនៅឆ្ងាយហើយ តាមផ្លូវទេសភាពស្រស់ស្អាតណាស់ ព្រៃភ្នំពុះជ្រែកបង្កេីតបានផ្លូវ ខ្យល់ស្រស់ស្រាយ ។
បេនចាមីនបន្ថយល្បឿនម៉ូតូ បេីកកញ្ចក់មួក ខណៈពេលអ្នកខាងក្រោយអោបចង្កេះនាយជាប់កែវភ្នែករេសម្លឹងទេសភាពតាមដងផ្លូវព្រមទាំងញញឹម ស្នាមញញឹមរបស់គេផ្ដិតបានតាមកញ្ចក់អោយនាយក្រឡេកមេីលឃេីញបាន ទេសភាពអាចស្អាត តែស្នាមញញឹមរបស់គេដែលនាយឃេីញពេលនេះស្អាតជាង ។
" ស្អាតណាស់ លោកថាអញ្ចឹងទេ? ខ្ញុំចង់នៅទីនេះ ខ្ញុំមិនចង់ទៅទីក្រុងវិញទេ " បានប្លែកភ្នែកហេីយ ជេគរំអុកគេគ្មានត្រាប្រណីធ្វើអោយគេសែនហួសចិត្តបន្ថែមទៀត ចិត្តក្មេងម្នាក់នេះដូចដែលនាយបានគិត ថាគេទុកចិត្តមិនបានឡើយ
" ជិះម៉ូតូយូរ ឯងច្បាស់ជាធុញហេីយ! ឈប់សិនល្អអត់? ខ្ញុំតេហៅហ្វានជីអោយបកក្រោយមកយកឯងទៅជិះឡានវិញ " តាមផ្លូវគេចេចចាចប៉ប៉េចប៉ប្រោចម្នាក់ឯងមិនឈប់ កន្លងមកប្រាំពីរម៉ោងនេះ កន្លែងខ្លះគេគេងឡើងហៀរទឹកមាត់សេីមអាវនាយ ដល់កន្លែងខ្លះទៀតគេងេីបមកវិញ ហើយក៏មានរូបភាពគេងទៅវិញទៀត មិនមែននាយមិនដឹងឡើយ ដឹងទាំងអស់គ្រាន់តែមិននិយាយស្ដី
" អត់ទេៗ ខ្ញុំចង់ជិះម៉ូតូ " ជេគ ប្រកែកដាច់អហង្ការ គ្រវីក្បាលតតាត់ មនុស្សកំពុងជក់ចិត្តផង ដេញអោយទៅជិះឡានម៉េច? មិនព្រមទេ
" ក្រែងថាមិនចង់ជិះម៉ូតូ? "
" សុំលេបសម្ដីទុកវិញបានទេ? "
" ទោះមិនសុំក៏ត្រូវតែលេបដែរ "
" លេីលោកនេះ ខ្ញុំស្រឡាញ់បេនចាមីនជាងគេ មនុស្សអីចិត្តល្អ គួរអោយស្រឡាញ់ ល្អគ្មានកន្លែងទាស់ សង្ហាតាំងពីក្បាលដល់ចុងជេីង មានមន្តស្នេហ៍ ពូកែគ្រប់ដប់ " ជេគ និយាយលេងផងលាយមែនផង ត្រង់ពាក្យថាស្រឡាញ់និយាយលេងទេតែក្រៅពីហ្នឹងបញ្ចុះបញ្ចូលគេដោយពាក្យពិតទាំងអស់ ព្រោះយល់ថាគេពិតជាល្អមែន ពេលបានស្និទ្ធទេីបដឹងថាមនុស្សម្នាក់នេះគួរអោយស្រឡាញ់ប៉ុណ្ណា
" លេីលោកនេះ ខ្ញុំក៏ស្រឡាញ់ឯងជាងគេដូចគ្នា " ដល់វេលានេះហើយមិនបាច់លាក់លៀមឡើយទោះស្ថិតក្នុងកាលៈទេសៈគេមិនអាចនឹងជឿ គេគិតថាវាជាពាក្យលេងសេីច នាយក៏អាចឆ្លៀតឱកាសនិយាយអោយគេបានដឹងថានាយកំពុងលង់ស្នេហ៍គេមែន បេីគេដឹងជាងនេះថានាយងប់ងល់និងគេ ក៏កាន់តែល្អព្រោះវាជារឿងពិត ។
បេនចាមីនក្រសោបខ្នងដៃប្រុសតូចដែលកំពុងអោបនិងចង្កេះដោយដៃម្ខាង នាយពោលពាក្យដោយឃ្លាស្រទន់អមនិងសម្លេងស្រាលធ្វេីអោយសាច់ដុំមួយក្ដាប់ឋិតក្នុងទ្រូងខាងឆ្វេងអ្នកម្ខាងទៀត ស្រាប់តែលោតមិនប្រក្រតី ថ្ពាល់សងខាងក្រហមដូចប៉េងប៉ោះទៅ ទោះបីជាដឹងថាគេកំពុងនិយាយតបសម្ដីអោយការផ្ចាញ់វិញក៏ដោយ ។ តែពេលនេះមិនដឹងយ៉ាងម៉េចឡើយ វាស្រាប់តែមានអារម្មណ៍ថារំភើបញាប់ញ័រណាស់ដូចជាមានអារម្មណ៍ថាខ្លួនកំពុងមាននរណាម្នាក់មកសារភាពប្រាប់ថាស្រឡាញ់ពិតអញ្ចឹង ។
" ស្រឡាញ់ជាងគេ? គេណា? " នឹកឃើញដល់ត្រង់នេះ ជេគភ្ញាក់ខ្លួនមួយរំពេច សម្លក់ផែនខ្នងនាយ ធ្វើអោយនាយអស់សំណើចព្រោះឃើញទឹកមុខខឹងរបស់គេតាមកញ្ចក់ហើយគួរអោយចង់សេីចតែម្ដង
" គ្មានគេណាម្នាក់ទេ "
" តែលោកថាស្រឡាញ់ខ្ញុំជាងគេ "
" ឯងក៏និយាយថាស្រឡាញ់ខ្ញុំជាងគេដែរ "
" បេនចាមីន! "
" សុីមជេគ "
" ខ្ញុំគ្មានគេណាទេ "
" ខ្ញុំក៏គ្មានគេណាដែរ "
" ហើយលោកនិយាយថាស្រឡាញ់ជាងគេធ្វើអី? "
" ចុះឯងនិយាយថាស្រឡាញ់ខ្ញុំជាងគេធ្វើអីដែរ? "
" និយាយមិនឈ្នះ គួរអោយស្អប់ "
" ដេកទៅ តែត្រូវចាំថាអោបចង្កេះខ្ញុំអោយជាប់ ពេលទៅដល់ ខ្ញុំនឹងដាស់ឯង "
" ទុកចិត្តបានដែរ? "
" ហើយមុននេះឯងមានបានដេករឺអត់? "
" ខ្ញុំ... "
" ដេកទៅក្មេងល្ងង់ ខ្ញុំស្កៀតត្រចៀរហេីយ "
" បាទ!!! "
+++

ONE MORE CHANCEWhere stories live. Discover now