19th : នាងជាអ្នកណា?

498 79 11
                                    

« ខ្ញុំសម្ដែងសមទេ? » ក្ដីសង្ឃឹមទាំងប៉ុន្មានត្រូវរលាយសាបសូន្យក្រោយពេលគេស្ទុះក្រោកឈរឡើងស៊កប្រអប់ចិញ្ចៀនចូលហោប៉ៅញញឹមដាក់ខ្លួនដូចជាកំពុងអស់សំណើចនិងមានមោទនភាព ជេគកាន់ថូផ្កាទាំងញ័រដៃនិងបបូរមាត់ ខំគិតក្នុងចិត្តថាគេកំពុងសារភាព ការពិតគេគ្រាន់តែសម្ដែងប៉ុណ្ណោះ?
« លេងស្អីបែបនេះ? » នាយតូចទម្លាក់ថូផ្កាលេីតុក្បែរដៃក្រោយមកក៏រហ័សទម្លាក់បង្គុយលេីកៅអីធ្វេីការម្ដងទៀតវិញ ព្យាយាមធ្វើទឹកមុខមាំដូចគ្មានអារម្មណ៍អីទាំងដែលក្នុងចិត្តជ្រួលច្របល់រំភើបស្ទើរស្លាប់ស្មានតែគេកំពុងសារភាពហើយ?
« គ្រាន់តែហាត់សម » នាយញាក់ស្មាតិចៗ ក្រោយមកក៏ដេីរទៅអង្គុយលេីកៅអីធ្វើការវិញ ទេីបជេគបានត្រឹមតែស្ងាត់មាត់មិននិយាយអីតែក៏លួចខាំមាត់ខ្លួនឯងតិចៗ ព្រោះទប់អារម្មណ៍ខឹងមិនបានបែបហ្នឹង ។

មួយស្របក់ក្រោយមក
' តុកៗ '
« ចូលមក »
« គឺខ្ញុំទេអ្នកប្រុស » ហ្វានជី ដេីរចូលមកអោនគំនាបគួរសម ឆ្លៀតពេលញញឹមរាក់ទាក់ដាក់រាងតូចសិនទេីបដេីរសម្ដៅទៅរកម្ចាស់ប្រុសតាមក្រោយ
« បានហើយ? »
« បាទ » មុនពេលហុចសឺមិអោយទៅអ្នកប្រុស ហ្វានជីញញឹមដូចមានល្បិចស្របពេលអ្នកប្រុសធ្វើមុខយ៉ាងមាំដាក់ហើយក៏ទទួលយកមកបេីកមេីល បេីកហើយក៏ងក់ក្បាលបែបថាយល់ការរួចលេីកមេដៃអោយទៅជំនិតរូបស្រស់ ។
« ការងារទាន់ល្អ »
« ម្ចាស់ប្រុសត្រូវថតកុននៅសប្ដាហ៍ក្រោយនេះ? ខ្ញុំទាក់ទងទៅអ្នកនាងរ៉ូហ្សុីនៅប្រទេស A រួចរាល់ហើយ អ្នកនាងថាបេីសិនអ្នកប្រុសរវល់ អាចជួលអ្នកផ្សេងមកថតជំនួសបានព្រោះមិនចង់រំខានការងាររបស់អ្នកប្រុស »
« ប្រាប់នាងទៅថាយេីងមិនបានរវល់ អាចឆ្លៀតពេលទៅថតបានព្រោះខានជួបនាងច្រេីនឆ្នាំហើយ ណាមួយក៏ចង់សាកល្បងបទពិសោធន៍សម្ដែងម្ដងទៀតថានៅមានកម្រិតរឺមួយក៏បែបណា? គ្រាន់តែថតផ្សាយអោយម៉ូដនាឡិកាថ្មីប៉ុណ្ណោះ មិនចាំបាច់ត្រូវជួលអ្នកផ្សេងនាំតែខាតលុយ »
« បាទ ខ្ញុំនឹងប្រញាប់ទាក់ទងទៅ »
បញ្ចប់ប្រយោគជំនិតរូបស្រស់ប្រញាប់ដេីរចេញទៅវិញ ទេីបលិខិតដែលបេនចាមីនទាញចេញមក ប្រញាប់យកប៊ិចមកសុីញ៉េពីលេីខ្វាច់ៗ អត់មិនបានធ្វេីអោយជេគជ្រួញចិញ្ចេីមដោយការសង្ស័យ? សម្ដែងអី? ថតអី? រ៉ូហ្សុីណា? អ្នកណាអ្នកថត? ហើយក៏រឹតតែចង់ដឹងថានោះជាលិខិតអីទេីបគេសម្លឹងមេីលញញឹមស្ទើររហែកមាត់ដល់គុម្ពត្រចៀកអញ្ចឹង?
ឆ្លៀតពេលគេកំពុងចុចកុំព្យូទ័រ ជេគលួចចូលក្នុង google ដេីម្បីស្វែងរកអ្នកឈ្មោះរ៉ូហ្សុីដែលពួកគេនិយាយនោះ ហើយ Google ក៏ទាន់ចិត្តណាស់ទៀត អោយឃើញនិងភ្នែកស្រស់ៗថា ជាតារាស្រីដ៏ល្បីម្នាក់លំដាប់ជួរមុខប្រទេស A ស្អាត រាងតូច ថ្លៃថ្នូរបែបសុិចសុី លេងខ្លួនឡើងស្អាត ដូចជាទេពអក្សរអញ្ចឹង មិនត្រឹមតែប៉ុណ្ណោះឡើយ នាងធ្លាប់មកថតផ្សាយនាឡិកាបេនចាកាលពីឆ្នាំទៅជាមួយបេនចាមីនទៀតផង ហេតុអីក៏ខ្លួនមិនដែលដឹងថាពួកគេធ្លាប់មានរូបចេញផ្សាយនាឡិកាជាមួយគ្នា ?
( ចិញ្ចៀននោះ គេច្បាស់ជាទិញទុកសម្រាប់នាងហើយ មិនមែនឯងទេជេគ ឈប់ល្ងង់ទៅ ) ម្រាមដៃដាក់លេីក្ដារចុច ជេគញ័រតតាត់ ខួរក្បាលសញ្ជឹងគិតសន្និដ្ឋានបានភ្លាមៗ ទាំងដែលគេមិនទាន់បានប្រាប់អីសូម្បីតែបន្តិច? បេីទោះគេមិនប្រាប់ក៏ខ្លួនដឹងក្នុងចិត្តទៅហើយថានាងម្នាក់នោះជា...ជាមនុស្សដែលគេស្រឡាញ់មិនអញ្ចឹង?
« ល្ងាចនេះខ្ញុំត្រូវទៅក្រៅ យប់ជ្រៅទេីបមក អាចមិនមកវិញក៏ថាបាន មិនបាច់ចាំ ដេកមុនខ្ញុំទៅ »
« អុឹម! » ជេគតបវិញទាំងឆ្កុយៗ ហាក់បីដូចជាគ្មានអារម្មណ៍អីទាំងដែលក្នុងចិត្តកំពុងបាក់ស្រឹបដូចឈឺចិត្តស្អិតទ្រូងយ៉ាងម៉េចមិនដឹងឡើយ តែនេះជារឿងផ្ទៃក្នុងរបស់គេ សូមមិននិយាយសួរនាំដេញដោលទៅចុះ
« មិនសួរ? » ដេកជាមួយគ្នាបានមួយយប់ ជិតក្លាយជាប្ដីប្រពន្ធហើយ ក្នុងនាមជាប្ដី ប្រាប់ថាចេញក្រៅដាច់យប់ នេះគេគ្មានចិត្តចង់សួរថាទៅណាទៅណីខ្លះទេហ្ហេស?
« រឿងរបស់ខ្ញុំ? » មិនអោយចាញ់បាន ជេគត្បកសំណួរទៅកាន់គេវិញទាំងមុខស្មេីហើយក្រោយមកក៏រហ័សបែរសម្ដៅមកអេក្រង់កុំព្យូទ័រវិញ មុនពេលចាប់ផ្ដើមធ្វើការស្វែងរកម៉ូដនាឡិកាថ្មីៗដេីម្បីជួយចេញផ្សាយអោយក្រុមហ៊ុន កុំអោយម្ចាស់ក្រុមហ៊ុនបានចិត្តដៀលថាខ្លួនមិនចេះអីសោះ ព្រោះគេម្នាក់ហ្នឹងជួនល្អជួនអាក្រក់ទុកចិត្តមិនបានឡេីយ
« ល្អណាស់ មិនសួរក៏ល្អបំផុត ព្រោះខ្ញុំមិនចូលចិត្តអ្នកសួរដេញដោលច្រេីន »
« ... » ចួនចំខ្លួនជាមនុស្សដែលចូលចិត្តជីកកកាយរឿងផង លឺគេនិយាយហើយ ជេគបានត្រឹមតែស្ងាត់មាត់បន្តស្ងៀមស្ងាត់ដូចជាមិនខ្វល់ ស្របពេលដែលគេទាញអាវធំស៊កពីក្រៅ ក្រោកឈរឡើងមកឈរឆ្ងាយពីខ្លួនបន្តិច
« មកបែបណាទៅវិញក៏ទៅបែបហ្នឹង! ខ្ញុំមិនបាននៅកំដរដល់ល្ងាច មានការប្រញាប់ចេញក្រៅមុន ហាមបំពានម៉ោងធ្វើការ » ស្រដីបានប៉ុណ្ណេះ មិនភ្លេចគម្រាម គេក៏ហុចខ្លួនដេីរចេញទៅក្រៅវិញ ដោយមិនភ្លេចភ្ជោះពាក្យសម្ដីអោយប្រុសតូចអង្គុយទាំងក្ដៅក្រហាយនៅមិនស្រណុកក្នុងខ្លួន ។

ONE MORE CHANCEWhere stories live. Discover now