9th : មិនខឹងតែអន់ចិត្ត

479 88 9
                                    

« បងសម្លាញ់... » គ្រាន់តែឃើញវត្តមាននាងហើយ ជេគប្រញាប់ស្ទុះទៅជិតបេនចាមីន មុនពេលទម្លាក់បង្គុយចុះលេីខ្លួនរបស់នាយត្រង់ចង្កេះ ទេីបនាយមេីលមុខប្រុសតូចព្រមទាំងញញឹមតិចៗ ចិត្តនាយចង់សួរថាគេធ្វើអី?ទេីបមកអង្គុយលេីនាយ ក្រោយពេលគេទាញកន្សែងពីកនាយមកជូតញេីសនោះ នាយក៏អស់ពិរុទ្ធក្នុងចិត្តទៅហើយ

« ស្លាប់ហើយ ញេីសហូរច្រើនណាស់!!?? មកនេះ អូនជូតមុខបងអោយ ស៊ូៗណាបងសម្លាញ់ ចាំយប់ គេអោយមួយ » ជូតហើយកាលណា ដៃម្ខាងក៏ក្ដាប់ចូលគ្នា លេីកចុះលេីកឡេីងតិចៗ ព្រមទាំងខាំមាត់យ៉ាងសុិចសុីជាទីបំផុត អត់មិនបានធ្វើអោយបេនចាមីនចង់តែសេីច!  យប់អោយមួយអី? ធ្វើប្រពន្ធក្លែងក្លាយនាយមិនទាំងបានមួយថ្ងៃផង ចង់អោយនាយមួយបាត់ទៅហេីយ ។

« ... »

« យកបីតែម្ដងទៅបងសម្លាញ់ យប់មួយ កណ្ដាលយប់មួយ ទៀបភ្លឺមួយ អូខេទេ? »

« ... » ស្ងាត់

« ស្អី...ស្អីគេ????? » នាងឈរទ្រាំស្ដាប់គេសន្ទនា សម្លឹងមេីលទាំងនឹកស្មានមិនដល់ ត្រចៀកនាងខ្លួនឯងមានអារម្មណ៍ថាកំពុងមានបញ្ហាសូម្បីតែរូបភាពនៅចំពោះមុខ នាងគិតថាជាការយល់សប្ដិ គូរដណ្ដឹងនាងកំពុងធ្វើអីនៅចំពោះមុខនាងបែបនេះ? បីអី? មួយអី? គេជាអ្នកណា ហេតុអីមកធ្វើបែបនេះបាន?

« .គួរអោយស្រឡាញ់ណាស់ហាន់នី! មកនេះប៊េប៊ីសុំជុបៗមួយបានទេ? » ជេគ តាំងចិត្តធ្វើដូចជាមិនចាប់អារម្មណ៍និងនាងទាំងក្នុងចិត្តដឹងច្បាស់ហើយថានាងជារបស់គេ ចិត្តថាសម្ដែងហើយក៏សម្ដែងអោយល្អតែម្ដងទៅ សម្ដែងអោយដូចជាការពិតទេីបលេីកដៃសងខាងក្ដោបមុខសង្ហានាយ ច្របូញមាត់បម្រុងចង់ថេីបនាយនោះអី ។

« ជេគ... » បេនចាមីននេះមិនចូលដៃទេ ឃើញគេចង់ថេីបនាយមែនទែនហេីយ ទេីបដៃនាយទប់ថ្ងាសរបស់គេមិនអោយថេីបបាន ស្របពេលរង្វង់មុខសង្ហាគេចចេញទៅម្ខាងសម្លឹងមេីលនាងវិញម្ដង

« មិនដឹងជាអីទេ ថេីបគ្នារាល់ថ្ងៃសោះ មកអៀនអីថ្ងៃនេះ? » ម្រាមដៃគេីមៗ ពេញទ្រូងនាយ បបួលនាយអោយព្រឺសម្បុរទាំងខ្លួន គេបុិនប្រសព្វ ពហុជំនាញខាងសម្ដែងពេកហើយ

ONE MORE CHANCEWhere stories live. Discover now