3rd : មនុស្សទីហាសិប

515 90 13
                                    

ប្លែកៗ! មិនដែលជួប មិនដែលប្រទះ? សុខៗមកហៅថាប្រពន្ធពេញមាត់ទាំងដែលខ្លួនមិនដែលស្គាល់សោះសូម្បីឈ្មោះគេ នេះគេរោគចិត្តរឺអត់ហ្នឹង? ពេលសម្លឹងមុខគេចំ សង្កេតឃើញថារឹកពាគេបីដូចប្លែកៗ ញាក់មុខ ញាក់មាត់ ញាក់ចិញ្ចើម អត់មិនបានធ្វើអោយនាយតូចជ្រួញចិញ្ចេីមមួយរំពេច ទេីបប្រឹងធ្មេចភ្នែកសម្លឹងមុខគេ សម្លឹងកាន់តែយូរ ក៏នឹកឃើញហើយថាធ្លាប់ជួបនៅកន្លែងណា!

« អ៎!! » នាយតូចងក់ក្បាលភ្ងក់ៗ ចាំហេីយៗ ទេីបហាមាត់ស្ទើររហែកចង្វែកដល់គុម្ពត្រចៀក ខណៈពេលបេនចាមីនធ្វើទឹកមុខអង្វរកញាក់ចុងមាត់ទៅកាន់ស្រីតូចដែលកំពុងសម្លឹងមកកាន់ខ្លួន ទេីបនាយតូចសម្លឹងតាមមុនពេលងាកសម្លឹងមុខនាយវិញម្ដង

« ចង់អោយខ្ញុំជួយ? » ជេគ សួរតិចៗលេីកដៃចង្អុរខ្លួនឯងលេីកចិញ្ចេីមម្ខាងឡេីង ក្រោយមកបេនចាមីនក៏ងក់ក្បាលតិចៗ អ្នកម្ខាងក៏ញញឹមចុងមាត់ បំណងប្រហែលចង់ជួយទេីបនាយញញឹមដោយក្ដីសង្ឃឹមតែក៏ត្រូវទម្លាក់មុខចុះពេលក្មេងម្នាក់ហ្នឹងស្រដីបន្ថែម
« សង្សារអ្នកនាងមែនទេ? អូហូហ៍!! ពិតជារ៉ូមែនទិចខ្លាំងមែនទែន គាត់ថាចង់ទិញបាច់ផ្កាហាសិបអោយអ្នកនាងព្រោះអ្នកនាងជាមនុស្សទីហាសិបរបស់គាត់ សូមចូលរួមត្រេកអរផងបាទ!!! » មិនត្រឹមតែនិយាយ កាយវិការម្រាមដៃលេខប្រាំម៉ាអេមថែមទាំងទះដៃផ្លាច់ៗយ៉ាងត្រេកអរ ស្របពេលបេនចាមីនឈរខាំមាត់ស្ទេីរហូរឈាម សមហេីយដែលនាយថាអត់សីលធម៌នោះព្រោះអីពិតជាអត់សីលធម៌មែន នាយមិនដែលមានផងស្នេហាទៅប្រាប់នាងថាជាមនុស្សទីហាសិប សួរថាសមអត់? មនុស្សឡើងស្មោះនៀក!!

« ពិតមែនហ្អេសៗ?? » ជេសុីកា លឺហើយកាលណាប្រញាប់ដេីរត្រឹកៗផង នាងញញឹមស្ទើរតែមិនជឿទេីបសង្វាតចាប់ដៃបេនចាមីនស្របពេលនាយកំពុងយកដៃម្ខាងទៀតច្បូតចុងច្រមុះ ប្រើកែវភ្នែកសម្លក់បុគ្គលិករាងតូចដែលកំពុងចរចានិងនាង

« បាទពិតណាស់ៗ!! ខ្ញុំអត់កុហកទេ ខ្ញុំស្មោះត្រង់ណាស់ សង្សារអ្នកនាងពិតជាថាបែបហ្នឹង ខ្ញុំលឺផ្ទាល់និងត្រចៀករបស់ខ្ញុំ!!! គាត់គឺជាបុរសល្អកម្ររកបានមែន អ្នកផ្សេងច្បាស់ជាច្រណែនអ្នកនាងស្លាប់មិនខាន!! » ( ចូលតួក្រែងមេថែមប្រាក់ខែអោយ )

ONE MORE CHANCEWhere stories live. Discover now