14th : នាងគ្មានសិទ្ធិ

586 80 9
                                    

សមហេតុផលទេដែលត្រូវខឹង? បេីគេមកអង្គុយញ៉ែគ្នាមុខនាយបែបហ្នឹងមិនអោយនាយខឹងម៉េចនឹងបាន? ញ៉ែគ្នា ពាក្យសម្ដីឆ្លងឆ្លើយគ្មានចេះក្រែងចិត្តនាយអង្គុយត្រង់នេះសោះហើយ អាសូរតែនាយជាអ្នកដទៃមិនថា តែនេះនាយជាអនាគតប្ដីគេណា៎ ហើយគេក៏ជាអនាគតបងថ្លៃរបស់ប្អូននាយដែរ មិនសមសោះដែលមកញ៉ែគ្នាមុខនាយបែបហ្នឹង ។ លឺហើយសែនក្ដៅ លឺហើយសែនខឹង មិនខឹងគឺមិនបាន បេនចាមីញសង្គ្រឺតធ្មេញក្រតៗ សម្លក់អ្នកទាំងទ្វេដែលអង្គុយទល់មុខ ស្របពេលពួកគេសម្លឹងនាយលេបទឹកមាត់ក្អឹកៗ បេីកភ្នែកភ្លឹះៗ រួមទាំងលីហាន នឹកស្មានសឹងតែមិនដល់ឡើយ ។
« ចិត្តត្រជាក់ៗបងប្រុស នេះជា style ខ្ញុំទុកអូសក្រឡាស្រីៗទេ ខ្ញុំឯណាមានចេតនាញ៉ែប្រពន្ធបង? គោរពនិងស្រឡាញ់ដូចជាបងថ្លៃអញ្ចឹង » បេនចាមីញ ត្បិតតែព្រានតែមិនមែនមានន័យថាមិនចេះយល់កាលទេសៈ នាយប្រញាប់និយាយកែប្រែស្ថានការណ៍មុនពេលឈ្ងោកមុខញាំុស៊ុបវិញ ទេីបបេនចាមីនទម្លាក់ខ្លួនអង្គុយដែរ
« បងថ្លៃពូកែធ្វើម្ហូបណាស់ ឆ្ងាញ់ដូចជារបស់អ្នកម៉ាក់ធ្វើអោយអញ្ចឹង ខ្ញុំមិនហ៊ានស្រម៉ៃទេថាបេីបងមកនៅជាមួយបេនចាមីន អ្នកនៅក្នុងភូមិគ្រឹះនឹងសរសើរបងខ្លាំងប៉ុណ្ណា? នេះក៏ជារសជាតិម្ហូបដែលបេនចាមីនចូលចិត្តនោះដែរ អ្នកនៅក្នុងភូមិគ្រឹះមិនដែលមានអ្នកណាធ្វើម្ហូបតម្រូវចិត្តគាត់បានទេក្រៅពីអ្នកម៉ាក់តែម្នាក់ »
« បេីអញ្ចឹង លោកញ៉ាំអោយច្រើនៗទៅណា៎បេនចាមីញ ខ្ញុំខំតាំងចិត្តធ្វេីអោយលោកអស់ពីចិត្តហេីយ »
« បាទ »
( ... )

ជេគ ចេះតែដៀងភ្នែកសម្លឹងមុខគេដែលអង្គុយក្រពាត់ដៃលែងញ៉ាំបន្ត គេបំពាក់ទឹកមុខយ៉ាងក្រម៉ូវ ចងចិញ្ចើមចូលគ្នាដូចមានរឿងក្ដៅក្រហាយពីណាមិនដឹងឡើយ កូនចិត្តចង់សុំទោសគេដែរតែបំណាច់ចិត្តថាមិនបាច់ខ្វល់ព្រោះទឹកមុខគេតែងតែបែបហ្នឹងហើយខ្លួនក៏មិនចាំបាច់ត្រូវសុំទោសគេព្រោះរឿងកំបុិកកំប៉ុកបែបនេះដែរ ។
« ម៉េចក៏មិនញ៉ាំ? លែងត្រូវមាត់បងហេីយហ្ហេស? »
គួរណាតែអរគុណបេនចាមីញដែលសួរជំនួសអោយ ព្រោះឃើញគេអង្គុយស្ងៀមស្ងាត់មិនព្រមនិយាយ ក៏ឆ្ងល់ឡើងមកតែម្ដង ហើយជេគក៏ចង់សួរគេបែបនេះនោះដែរ ។
« មិនឆ្ងាញ់ មិនចូលចិត្ត »
មួយឃ្លាកម្បុតកម្បុយសែនអត់ជាតិ នាយធ្វើរឹកហី ក្រពាត់ដៃមិនខ្វល់ និយាយតែមាត់ ភ្នែកចេះតែតម្រង់ទៅឯណាណោះឆ្កុយទៅវិញ ។
ជេគ លឺហើយសែនអន់ចិត្តទេីបដៃដែលកាន់ចង្កឹះសន្សឹមទម្លាក់ចុះដោយទាំងទឹកមុខដែលមេីលគេបានបន្តិចហើយក៏ឈ្ងោកមុខចុះវិញដូចគ្នា គេនិយាយបែបហ្នឹងក៏អាចបញ្ជាក់ច្បាស់ហើយថាម្ហូបដែលខ្លួនធ្វើតម្រូវចិត្តគេមិនបាននោះទេ ពិតរឺអត់? តេីហេតុអីខ្លួនត្រូវខ្វល់ចិត្តខ្លាំងបែបនេះត្រឹមរឿងតម្រូវមាត់គេតាមម្ហូបបែបហ្នឹង?
« បងថ្លៃមិនបាច់ខ្វល់ពីសម្ដីរបស់គាត់ទេ គាត់ក៏បែបនេះឯង » ក្រឡេកឆ្វាច់ ឃើញបងថ្លៃឈ្ងោកមុខចុះទម្លាក់ទឹកមុខ នាយប្រញាប់លួងលោមខ្លាចថាគាត់អន់ចិត្តលេីកស៊ុបទាំងឆ្នាំងចាក់ចោល គួរអោយស្ដាយណាស់ បេីវាឆ្ងាញ់បែបហ្នឹងនោះ
« ខ្ញុំមិនបានខ្វល់ »
ជេគ ញាក់ស្មាតិចៗ សឹមដកដង្ហើមបន្ធូរចិត្តកំពុងបាក់ស្រឹប នាយតូចបន្តការញ៉ាំស៊ុបពុះផុចៗបីនាក់បេនចាមីញ និង លីហាន បីនាក់គេនេះ ញ៉ាំដូចឆ្ងាញ់ណាស់អញ្ចឹង ចម្លែកអីតែអ្នកខ្លះទៀត អង្គុយធ្វើមុខម៉ូវមិនព្រមប្ដូរចេញ ។
++++

ONE MORE CHANCEWhere stories live. Discover now