16th : ស្អប់ការរងចាំ

500 84 18
                                    

តាំងចិត្តហេីយថាខិតខំធ្វើការតែឃើញកែវភ្នែករបស់គេសម្លឹងមក ជេគចេះតែមានអារម្មណ៍ថាអៀនធ្វើការសឹងតែមិនចូល សូម្បីតែការចុចកុំព្យូទ័រក៏ចុចលែងចង់ត្រូវទៅហេីយ ។ គេវិញលេីកដៃម្ខាងច្រត់និងចង្កា ម្ខាងទៀតប្រេីម្រាមដៃអង្អែលតុតិចៗ ស្នាមញញឹមញោចចុងមាត់ ភ្នែកដៀងមេីលរាងតូចមិនព្រមដាក់សោះហើយរឺមួយក៏គិតថាចង់ចម្អកដែលលួចប្លន់ស្នាមថេីបគេបែបហ្នឹង?
« អេ៎? Model ខ្លះដូចជាចេញហើយ ហេតុអីក៏មាន model ខ្លះទៀតដែលមិនទាន់ចេញ? »
ការពិតទៅខ្លួនជាអ្នកគាំទ្រប្រេននាឡិកាមួយនេះ តាមទាន់គ្រប់ម៉ាកគ្រប់ម៉ូដហើយក៏មិនដែលដឹងទេថានៅមានច្រេីនម៉ូដទៀតដែលមិនទាន់ចេញ ប្រហែលជាម្ចាស់ប្រេនខ្ជិលហេីយ ពេលក្រឡេកទៅមេីលគេវិញម្ដងបាត់ស្រមោលគេឆឹង? ជេគភ្ញាក់ខ្លួនកន្ទ្រោលមួយរំពេចចង់ស្ទុះក្រោកឈរឡើងតែក៏ត្រូវភ្ញាក់ព្រេីតពេលគេមកឈរក្បែរ ។
« ចង់កេងចំណេញទៀតហើយមែនទេ? »
គេកោងខ្នងមកជិតខ្លាចថាគេធ្វើជ្រុលហួស ដៃម្ខាងរបស់គេដាក់ទៅខាងក្រោយខ្នងរបស់ខ្លួនមកសង្កត់នៅលើតុឯដៃម្ខាងទៀតកំពុងចុចកុំព្យូទ័រ មុខរបស់គេកាន់តែអោនមក ធ្វើអោយជេគដែលនៅក្បែរមានអារម្មណ៍ថាគេសង្ហាខ្លាំងណាស់ បេះដូងវាស្រាប់តែលោតខុសចង្វាក់ហាក់បីដូចជាកំពុងញាប់ញ័រនិងសម្រស់ដ៏សែនល្អរបស់ប្រុសម្នាក់នេះ ។
« កំពុងតែរៀបចេញនៅខែក្រោយនេះហើយ កុំឆែកមេីលច្រើនពេក បាត់ទិន្នន័យ អ្នកណាទទួលខុសត្រូវ? » បេនចាមីនយកដៃដែលច្រតតុមកអង្អែលសក់គោះក្បាលជេគតិចៗ តាមបែបមនុស្សចាស់ខ្នាញ់កូនក្មេង ធ្វើអោយជេគសម្លក់គេយ៉ាងថ្លែព្រមទាំងខាំមាត់ហាក់បីដូចជាកំពុងខឹង
« ខ្ញុំចង់បានកុំព្យូទ័រផ្សេង មិនចង់បានកុំព្យូទ័ររបស់លោកនោះទេ »
« មុនពេលប្រេីកុំព្យូទ័រផ្សេង ដាច់ខាតត្រូវតែប្រើរបស់ខ្ញុំមុន »
« ហេតុអី? បុគ្គលិកផ្សេងៗ លោកអោយគេប្រើដែលអ្ហេសទេីបខ្ញុំត្រូវមកប្រើកុំព្យូទ័ររបស់លោក? »
« កុំសួរច្រើន កន្លះម៉ោងទៀតត្រូវចេញទៅ បិទមាត់ហើយធ្វើការ »
ព្រោះមិនចង់ឈ្លោះប្រកែកច្រើននាំតែអសាបង់ពេល បេនចាមីនឈរត្រង់កម្ពស់លេីកដៃអោបជាប់ទ្រូង លេីកចិញ្ចេីមម្ខាងឌឺមកកាន់ជេគដែលសម្លឹងមុខគេទាំងមិនសុខចិត្ត ចង់ប្រកែកក៏ប្រកែកមិនបាន ពិតអីគាត់ហ្នឹងប្រេីអំណាចរហូត ។
ក្រោយពេលគេដេីរទៅធ្វើការវិញ ជេគលួចបេីកមេីលកំព្យូទ័ររបស់គេស្ងាត់ៗ មិនមែនចូលឆែកឆេរសារថាគេលេងជាមួយអ្នកណាខ្លះទេ? គ្រាន់តែឆែកឆេររូបថតគេខ្លះៗប៉ុណ្ណោះ ។ ស្នាមញញឹមលួចលេចចេញមកតិចៗ ពេលសង្កេតឃើញរូបភាពកាលពីគេនៅក្មេង បេីធៀបនិងឥឡូវ មានអី? ដូចគ្នាអីតេី គ្រាន់តែមុខកាលពីក្មេងរបស់គេមិនសាកសមនិងមាឌធំឥឡូវតែប៉ុណ្ណោះ ។
« អេ៎??? ម៉េចក៏លួចថតខ្ញុំ?? » កំពុងតែអូសមេីលយ៉ាងមានក្ដីសុខ បែរជាត្រូវប្រទះឃើញរូបភាពរបស់ខ្លួនស្ថិតនៅក្នុងកន្លែងធ្វើការចាស់ ជេគជ្រួញចិញ្ចេីមសម្លឹងមុខគេខណៈពេលគេកំពុងអានសៀវភៅ គេកាលដែលលឺបែបនេះហើយស្ទុះគ្រវាត់សៀវភៅទៅម្ខាង រត់មកទាញកុំព្យូទ័រចេញពីជេគយ៉ាងលឿន
« កុំឆែកផ្ដេសផ្ដាស »
« លោកលួចថតខ្ញុំ? »
« ខ្ញុំថតផ្កា មិនបានថតអ្នកណាទេ »
បេនចាមីនប្រញាប់ចុចបិទកំព្យូទ័រដេីរទៅទម្លាក់លេីតុធ្វើការស្របពេលជេគមិនសុខចិត្តដដែលទេីបដេីរតាមគេពីក្រោយហើយក៏រហ័សទាញដៃរបស់គេកញ្ឆក់បែរមកប្រឈមមុខជាមួយខ្លួនយ៉ាងលឿន :
« លោកថតខ្ញុំច្បាស់ណាស់ ខ្ញុំឃើញផ្ទាល់និងភ្នែកថាលោកថតខ្ញុំ » នៅតែប្រកាន់មានះថាគេកុហក វាមិនដែលទេបេីគេថតផ្កា ចុះម្ដេចត្រូវពង្រីកឃើញដល់មុខរបស់ខ្លួនច្បាស់ដូច្នោះ?
« ផ្ដេសផ្ដាស អត់ប្រយោជន៍ » បេនចាមីនមិនចង់ស្ដីអោយឡើយតែក្មេងនេះចង់ដឹង ចង់ឈ្នះហួសហេតុខ្លាំងណាស់ ដេញតាមជេីងនាយមិនអោយបាត់ស្រមោលសោះតែម្ដង
« អូខេ! ខ្ញុំអត់ប្រយោជន៍ បេីលោកមានប្រយោជន៍ ឆាប់បេីកកុំព្យូទ័របង្ហាញវាអោយខ្ញុំបានភ្លឺភ្នែកមកថាលោកមិនបានថតខ្ញុំ »
« និយាយច្រើន អត់បានការ »
បេនចាមីនគេចមុខទៅម្ខាងដេីម្បីចៀសពីកែវភ្នែកចាប់កំហុសរបស់គេដែលសម្លឹងមកខ្លួនដូចជាជនសង្ស័យ នរៈប្រឹងដេីរចេញតែអ្នកម្ខាងទៀតបែរជារុញនាយដល់អឹបខ្នងនិងតុធ្វើការហេីយគេរហ័សជ្រៀតមកចន្លោះភ្លៅនាយ រួចកោងខ្នងភ្លាមៗ ធ្វើអោយនាយទ្រេតខ្លួនវិញដែរ ។
« មាឌធំ ពូកែអៀន និយាយមិនត្រង់ សុខចិត្តកុហកព្រោះខ្លាចគេដឹងការពិត ខ្ញុំមិនប្រកាន់ទេ ខ្ញុំប្រគល់ឱកាសអោយលោក ឆាប់សារភាពមក »
« ? »
« និយាយមកថាលោកលួចស្រឡាញ់ខ្ញុំយូរហើយទេីបតាមទារខ្ញុំមកធ្វើជាប្រពន្ធទាំងដែលពួកយេីងមិនធ្លាប់ជួបគ្នាសោះ មិនថាអញ្ចឹង? »
នាយតូចលេីកដៃច្បិចចង្ការបស់គេម្ខាង ម្ខាងទៀតលួចស្ទាបអង្អែលទ្រូងគេថ្នមៗ បបួលអោយគេព្រឺសម្បុរអស់ទាំងខ្លួនដោយសារការលេងរបស់ក្មេងម្នាក់នេះ ទោះបីជាគេក្លែងបន្លំនាយ ចង់អោយនាយសារភាពថានាយលួចថតគេក៏ដោយ យ៉ាងណាមិញ មនុស្សនាយឆ្លាតខ្ពស់ណាស់ មិនងាយចាញ់បោកតែផ្ដាសប្រាជ្ញាក្មេងនេះឡើយ ។
« ចុះបេីមែនវាយ៉ាងម៉េច? » នរៈទាញខ្នងដៃស្រឡូនចេញពីចង្កាមុនពេលបង្អូសដល់ចង្កេះតូចស្ដេីងទាញមកអឹបនិងដងខ្លួន ទឹកមុខព្រានខិលខូច នាយសូមសច្ចាថានាយធ្វើចំពោះតែជេគម្នាក់នោះទេ អ្នកផ្សេងគ្មានឱកាសបានឃើញមុខបែបនេះឡើយព្រោះនាយតែងតែបំពាក់ទឹកមុខស្មេីចំពោះមនុស្សគ្រប់គ្នាជានិច្ច
« បេីសិនជាលោកនិយាយមែនថាលោកស្រឡាញ់ខ្ញុំ យប់នេះផ្សំដំណេកទៅអញ្ចឹង មិនខាតនោះទេ » ដឹងហើយថាគេផ្ចាញ់ ជេគក៏មិនអោយចាញ់គេដែរទេីបញ៉ោះគេដោយកែវភ្នែកហុចផល ស្របពេលដៃទាំងសងខាងលេីកអោបករបស់គេ គេស្ដាប់លឺហេីយ ហួសចិត្តមិនស្ទើរ
តែអ្នកទាំងពីរបែរជានៅតែបំពាក់ទឹកមុខចង់ឈ្នះដាក់គ្នាដដែល ។

ONE MORE CHANCEWaar verhalen tot leven komen. Ontdek het nu