«វីកា ពូកែរញាំណាស់តើ តែដូចជាមិនធាត់បន្ដិចសោះ» បន្ទាប់ពីស្ងាត់បានបន្ដ សំនួរចាក់ដោតបន្លឺឡើងធ្វើឲ្យនាងតូចសឹងតែឈ្លុកបាយខ្ចាក់ចេញមកវិញ នាងទាញកែវទឹកមកផឹកសម្រួលអារម្មណ៍បន្ដិចមុននឹងតប
«ខ្ញុំថាលោកនាយក បែបត្រូវកាត់វ៉ែនតាហើយ វាមិនដូចដែលលោកឃើញទេ»
«និយាយមែនណា...»
(ស្ទាយញ៉ែរឡើង ចាស់កំរិល) ទាំងពីរនាក់ប្រើក្រសែរភ្នែកសម្លក់ឌឺគ្នាទៅវិញទៅមក រហូតដល់ជីឡុងក្រហេម
«ញាំៗទៅ ដាវីកា! ញាំឲ្យច្រើនៗ ឆាប់ធំ» វ៉ុនវ៉ូ និយាយឡើងបង្អាក់ភាពស្ងប់ស្ងាត់ ហើយដួសម្ហូបថែមឲ្យនាងតូចជាការលួងចិត្ត
«ត្រូវហើយ វីកា! ញាំឲ្យច្រើនៗ ឆាប់ធំ នាងមើលទៅស្គមខ្លាំងណាស់» ហាវសៀន
«ចូលដៃចូលជើងគ្នាណាស់...» វីការអ៊ូរតិចៗតែឯង ហើយមិនយូរប៉ុន្មានអាហារថ្ងៃត្រង់ក៏បញ្ចប់ទៅយ៉ាងរលូន ខណៈដែលដាវីកាត្រូវមេទាំងបីបាញ់ឡើងស្ពឹកមុខ
មកដល់ការរិយាល័យវិញ គ្រប់គ្នាបន្ដធ្វើការតាមធម្មតា ហាវសៀននៅតែបន្ដលួចមើលនាងតូចជារឿយៗ
បន្ទប់ធំទូលាយ ជញ្ជាំងកញ្ចក់ដែលមើលឃើញនូវទេសភាពទីក្រុងនាពេលរាត្រី រាងក្រាស់លើកកែវស្រាក្រហមមកចឹបបន្ដិច មុននឹងញោចស្នាមញញឹមហួសចិត្តពេលនឹកឃើញមុខនាងច្រម៉ក់កំពូលកូនចៅដែលចូលចិត្តឌឺដងគេ
រីង រីង!
សំលេងទូរស័ព្ទបន្លឺឡើងកាត់ការគិតរបស់ ហាវសៀវ នាយដើរទៅយកទូរស័ព្ទហើយលើកនិយាយដោយទឹកមុខស្មើរ
«យ៉ាងមិចឯង?»
(យី! ធ្វើនិយាយជាមួយយើងឲ្យស្រួលបួលមិនបានឬ) សំដីបែបអន់ចិត្តនៃអ្នកម្ខាងទៀត ធ្វើឲ្យហាវសៀនស្ដាប់ហើយចង់ម៉ួរម៉ៅ
«យើងមិនមែនស្រីឯង ដែលនិយាយផ្អែមល្ហែមដើម្បីបោកលុយឯងទេ»
(ឯងចរឹកចឹងទើបគ្មានស្រីណានៅជាមួយឯងបានយូរនោះ)
«រឿងយើងឯងកុំចេះ តេមកមានការអី»
(សួរសុខទុកមិនបានហេ! យើងនឹកឯង...)
«បែកថ្នាំមែន!» មួយម៉ាត់ៗរបស់ហាវសៀនធ្វើឲ្យ អ្នកម្ខាងទៀតចង់ក្អួតឈាមដែរនឹង
(ឯងនេះឈាមត្រជាក់ គ្មានមេត្ដាពេកហើយ)
«កុំតាប៉ែច្រើននិយាយសាច់ការមក»
(សប្ដាហ៍ក្រោយយើងទៅប្រទេសកម្ពុជាវិញហើយ យ៉ាងមិចដែរ សប្បាយចិត្តអត់)
«ពិបាកចិត្ត ច្រើនជាង»
(លូ ហាវសៀន! មនុស្សអាក្រក់ យើងខំបញ្ចប់ដំណើរកំសាន្ដជាមួយអូនអូន យើងឯងនេះឯងបែរជានិយាយចឹងចំពោះយើង)
«ដូចជា ម៉ាទីន អាន់ដឺស៊ុននឹងមែនដែលគិតមិត្តភ័ក្ដធំជាងស្រីនោះ»
(ពីដើមមកយើងគិតមិត្តភាពធំជាងច្បាស់ណាស់ វាណាស់តែពួកឯង ទេម្នាក់ៗ គេចពីយើង ទុកយើងចោលរហូត ណាត់ម្ដងណាក៏ថារវល់មិនទំនេរ ជាពិសេសឯងនឹងហើយ មិនដែរមកទេ)
«ពួកឯងជួបលើកណាក៏និយាយតែពីមនុស្សស្រីដែល ឲ្យយើងទៅយ៉ាងមិច»
(សារភាពហើយថាឯង គ្មានសង្សា ហាសហាស! ហាវសៀន ឯងនេះទៅបួសតែម្ដងទៅ)
ទឺត! ៗៗ
«អាឡូ! ៗ ហេ! បិទហើយ និយាយលេងតិចតួចធ្វើឯងខឹងអីណា» ម៉ាទីន សើចហួសចិត្តតែម្ដងហើយ
«អត់កែរប្រែអីតិចសោះ ចង់ដឹងដល់ហើយតើស្រីណាដែលកាច់ចរឹករឹងរូស មិនចេះស្ដាប់អ្នកណាដូចជាឯងទៅ»
«យ៉ាងមិច... វាបិទមុនឯងទៀតហើយ» កំលោះសង្ហារម្នាក់ទៀតដើរចូលមកជាមួយសួរនាំទៅកាន់ម៉ាទីនដែលម្នាក់នេះមានឈ្មោះថា ជេខេ វុិចតូរៀរ៍ ហើយម្នាក់ទៀតដើរមកឈរក្រោយជេខេ ឈ្មោះថា អេរិច គីមប៊ែលលី
«គាត់ចឹងស្រាប់ហើយមិនចម្លែកទេ តែថាមួយរយៈនេះមានពាក្យចចាមរាមថាគាត់ចាប់អារម្មណ៍មនុស្សស្រីម្នាក់» គ្រាន់តែលឺចឹង ម៉ាទីននិងជេខេមិនចាំយូរក៏ចាប់អូស អេរិចមកសួរចម្លើយ
«នែ! នោះជាសណ្ឋាគារយើង នេះយើងមិនដឹង ឯងដឹងបានយ៉ាងមិច» ម៉ាទីន
«គឺចៃដន្យទេ មិត្តខ្ញុំម្នាក់ឃើញហាវសៀននាំនាងទៅញាំអាហារថ្ងៃត្រង់ជាមួយក្រុមការងារ»
«មេនឹងកូនចៅនឹង» ជេខេ
«អត់ទេ របៀបដែលហាវសៀននិយាយជាមួយបុគ្គលិកស្រីនោះប្លែកៗ» អេរិចព្យាយាមបកស្រាយ
«មានថតទុកអត់ចុះ»
«មាន នេះ!» អេរិចបង្ហាញវីឌីអូដែលហាវសៀននិងដាវីកានិយាយជាមួយគ្នា មើលពីចម្ងាយដូចគូរស្នេហ៍ឈ្លោះប្រកែកគ្នា
«នៅសណ្ឋាគារយើងមានបុគ្គលិកស្អាតចឹងតាំងពីពេលណា មិនបាន! ស្អែកយើងត្រូវទៅវិញ ទាន់ពីរនាក់នឹងមិនត្រូវជាអីនឹងគ្នាយើងទៅញ៉ែនាងឲ្យបាន» មិនចាំឲ្យមិត្តតបទាន់ម៉ាទីនក៏រត់ចាកចេញទៅបាត់ទៅ
«អាចធ្វើឲ្យហាវសៀនញញឹមចេញពីចិត្តបែបនេះ យើងក៏ចង់ស្គាល់» ជេខេ សម្លឹងមើលរូបរបស់ដាវីកា
«យើងថាកុំអី ហាវសៀនអាចនឹងសម្លាប់ឯង ចំពោះម៉ាទីនជាករណីលើកលែង គេលេងហើយគឺចោលហើយ ឯងវិញយើងអត់ធនាទេ»
«យើងនិយាយលែងទេ» ទាំងពីរនាក់ក៏សើចហើយក៏បំបែកគ្នាទៅបន្ទប់រៀងខ្លួន
YOU ARE READING
ផ្ចាញ់ស្នេហ៍លេខាឆ្នាស់
Romanceពីក្មេងស្រីដែលកើតក្នុងត្រកូលមធ្យម នាងខំស្រវាររៀនសូត្រឲ្យបានខ្ពង់ខ្ពស់ដើម្បីអនាគត នាងធំឡើងក្នុងគ្រួសារមួយដែលខ្វះក្ដីស្រលាញ់ពីឳពុក គ្រប់គ្នាមើលងាយនាង ជាន់ឈ្លីអំពើល្អរបស់នាង តែមិនអីទេ មិនថានាងត្រូវបរាជ័យដួលប៉ុន្មានដងទេគឺនាងនៅតែដើរទៅមុខប្រយុទ្ធនឹងវាសនារ...
ភាគទី ០១
Start from the beginning
