"លោក? ពួកយើងប្តូរទៀតហើយ? យល់សប្តិទេដឹង? គ្រែងពេលនោះ...ពេលយប់ដែលមានភ្លៀងធ្លាក់?" ជុងហ្គុក ស្ទុះមមីមមើរ មកសួរ ថេហ្យុង ឯណេះកំពុងឈរច្រត់ចង្កេះគាំងស្រុញគំនិត ។
"ម៉េចក៏អញ្ចឹង? ព្រះអើយ" ជុងហ្គុក មកអង្គុយលើគ្រែវិញមុខរកតែយំទេ ។
"ចាំបានទេ ពេលប្តូរបានវិញនៅថ្ងៃក្រឡាប់ឡាននោះ?" ថេហ្យុង មើលមុខ ជុងហ្គុក យ៉ាងមុតមាំ ។
"ខ្ញុំមិនលេងចូលទេ បើភ្លាត់ស្លាប់ទាំងអស់គ្នាគិតយ៉ាងម៉់េច?"
"អញ្ចឹងយប់មិញ ពេលដែលឯងចេញក្រៅតើមានប៊ន់ស្រន់អ្វីទេ? ពេលខ្លះអាចមកពីឯង?"
"ហេតុអីត្រូវមកពីខ្ញុំនោះ? ខ្ញុំគ្រាន់តែទៅជួយកូនឆ្គែ មិនទាំងបាននិយាយអ្វីផង លោកចន បើសិនម្តងនេះប្តូរវិញមិនបាននោះ?"
"យប់មិញ មកទីនេះយ៉ាងម៉េច?" ថេហ្យុង និយាយហើយក៏ចុះមកក្រោមវិញ ជុងហ្គុក ដែលជា ថេហ្យុង នៅក្នុងខ្លួនក៏ប្រញាប់រត់ចុះមកតាម ។
ថេហ្យុង បានហៅកូនចៅទាំងអស់មកសួររឿងកាលពីយប់មិញថាអ្នកណានាំពួកគេទៅបន្ទប់ ថែមទាំងប្តូរសម្លៀកបំពាក់អោយទៀត ។
"គឺយប់មិញ ចៅហ្វាយ និងអ្នកប្រុសខាងនេះ បានដួលសន្លប់ភ្លាមៗ បានជាអ៊ំនិងអ្នកផ្សេងទៀតជួយលើកមកក្នុងផ្ទះ ហើយក៏បានជួយប្តូរសម្លៀកបំពាក់អោយតែប៉ុណ្ណឹងទេចៅហ្វាយ"
"ហ៊ើយ...រៀបចំទៅសេអ៊ូលវិញ" ថេហ្យុង បញ្ជាហើយក៏ឡើងទៅវិញ ជុងហ្គុក មិនអាចនិយាយអ្វីបានទេ បានត្រឹមតែដើរតាមពីក្រោយតត្រុក ។
"លោកចន គួរធ្វើម៉េច?"
"ធ្វើដូចមុនទៅ វាមិនប្តូររហូតទេ"
"ទៅវិញ ហួសទៅមន្ទីរពេទ្យតែម្តងទេលោក កាលពីលើមុន ពួកយើងមិនបានទៅទេ"
"មិនដឹង" ថេហ្យុង ទាញកន្សែងចូលបន្ទប់ទឹក សម្អាតខ្លួនហើយ មកសួររកសម្លៀកបំពាក់ពី ជុងហ្គុក ព្រោះជារបស់គេ ចំណែករបស់ ជុងហ្គុក វិញមិនមានទេព្រោះនាយគិតថាមិនមកគេងសម្រាកបែបនេះទើបមិនត្រៀម ។
"ទៅប្រាប់អោយ អ្នកខាងក្រោមទិញខោអាវអោយទៅ ខ្ញុំមិនមានដាក់អ្វីមកទេ" ថេហ្យុង ស្រដីទៅកាន់ ជុងហ្គុក ព្រោះគេរៀបនិងចូលបន្ទប់ទឹកទៅហើយ ។
ភាគទី16 : តទៅត្រូវស្តាប់បញ្ជា គីម ថេហ្យុង
Start from the beginning
