"អ៊ួយ... ចង្រៃយ៍" ថេហ្យុង អុកគូទអង្គុយនិងដីលែងងើបតែម្តង ខណៈដែលកំពុងមានភ្លៀងខ្លាំងៗ រន្ទះផ្គរ ភ្លឺឆ្វាច់ៗពេញផ្ទៃមេឃ ។
"អ្នកប្រុស ចៅហ្វាយអោយចូលផ្ទះវិញ"
"ហេតុអី?" ថេហ្យុង សួរបកទៅកូនចៅនាយវិញ គេចង់ចូលគេចូលហើយ គេចូលចិត្តទឹកភ្លៀង វាត្រជាក់តែគេជឿថា ទឹកភ្លៀងគឺអាចលាងជម្រះរឿងសោកសៅរបស់គេចេញបានខ្លះ គេចង់លាងរឿងសោកសៅ ហើយត្រលប់មកបំពេញភារកិច្ចអោយបានល្អ លាងគំនិតអវិជ្ជមានចោលបានខ្លះ ។
"នែ៎...បានហើយ ចូលផ្ទះវិញ" ជុងហ្គុក បាំងឆ័ត្រចេញមកហៅគេទៅក្នុងវិញ តើគេជាមនុស្សឆ្គួតមែនទេ?
"លោកចេញមកហើយ?" ថេហ្យុង ងើបឈរហើយទាញឆត្រ័របស់នាយបោះចោលទៅលើដីយ៉ាងលឿន។
"ឯងធ្វើស្អី?" ជុងហ្គុក ខឹងឡើងភ្លាមៗចាប់កញ្ឆក់ដៃរបស់គេក្តាប់ជាប់យ៉ាងណែន ។
"អ៊ួយ...ឈឺ!!!" ស្រាប់តែភ្លាមនោះពួកគេភាំងដូចគ្នា ខណៈដែលមើលឃើញថាគ្រប់យ៉ាងលែងដំណើរការ ទឹកភ្លៀងនិងអ្នកផ្សេងទៀតបានគាំងទាំងអស់បន្ទាប់មកពួកគេបានសន្លប់ទៅជាមួយគ្នា ។
ឈានចូលដល់ព្រឹកថ្ងៃបន្ទាប់ ជំហានជើងតូចៗ ងើបចេញពីគ្រែដោយមិនខ្វល់អ្នកដែលគេងបែរខ្នងដាក់នោះទេ បំណងគឺចូលបន្ទប់ទឹកហើយក៏ចុះមកផឹកកាហ្វេនិងប្រាប់មេផ្ទះរៀបចំអាហារពេលព្រឹកព្រោះនាយត្រូវត្រលប់ទៅវិញពីព្រឹក តាមពិតត្រូវចេញទៅវិញពីប្រលឹមស្រាងៗឯណោះ តែដោយសារយប់មិញពួកគេសន្លប់ ។
"រៀបចំអាហារផង បន្តិចទៀតខ្ញុំចេញដំណើរ"
"ចាស៎ អ្នកប្រុស"
"អ្នកប្រុស?" ថេហ្យុង ផ្ទួនពាក្យ ហើយក៏មើលដៃមើលជើងខ្លួនឯងទើបប្រញាប់រត់ឡើងទៅបន្ទប់វិញ ។
"អូ៎..." ថេហ្យុង មើលទៅអ្នកនៅលើគ្រែគឺជាខ្លួនគេ? បានន័យថាពួកគេបានផ្លាស់ប្តូរទៀតហើយ ។
"ឆាប់ភ្ញាក់ឡើង" ថេហ្យុង ស្រែកដាក់ ជុងហ្គុក ដែលកំពុងតែគេងនោះ ភ្ញាក់មកធ្វើឡេឡឺតែក៏ត្រូវស្វាងពេលឃើញខ្លួនឯងនៅឈរចំពោះមុខបែបនេះ ។
ភាគទី16 : តទៅត្រូវស្តាប់បញ្ជា គីម ថេហ្យុង
Comenzar desde el principio
