ភាគទី16 : តទៅត្រូវស្តាប់បញ្ជា គីម ថេហ្យុង

Start from the beginning
                                        

"មេឃភ្លៀងហើយ...ឃើញទេ? ប្រសិនបើទៅវិញភ្លៀងពិបាកណាស់" ថេហ្យុង និយាយទៅកាន់នាយ កំពុងដើរមកសាឡុងវិញ ។

"ភ្លៀងប៉ុណ្ណឹងខ្លាចដែរ?"

"ខ្ញុំគ្រាន់តែមិនចង់ទៅវិញ ទីនោះធ្វើអោយខ្ញុំមានអារម្មណ៍ធុញថប់"

"អញ្ចឹងនៅហ្នឹងហើយ មិនបាច់ទៅវិញទេ នៅតែម្នាក់ឯងចុះ"

"លោកនិយាយមែន? អញ្ចឹងអោយគេរៀបចំសម្លៀកបំពាក់អោយខ្ញុំផង ខ្ញុំមានតែមួយសម្រាប់ទៀតនៅថ្ងៃស្អែកនេះប៉ុណ្ណោះ"

"តើឯងគិតថាខ្ញុំនិយាយមែន? បើឯងនៅទីនេះ អ្នកណាបង្កើតកូនអោយខ្ញុំ?"

"លោកក៏...មកទីនេះ..."

"គិតថាជិតស្រួលទៅមកណាស់?" ជុងហ្គុក និយាយបែបនេះហើយ ថេហ្យុង ក៏ស្ងាត់មាត់ទៅវិញ បានបន្តិចក៏និយាយទៅកាន់នាយ ។

"លោកចន!! ខ្ញុំចង់លេងទឹកភ្លៀង"

"ឆ្គួត?"

"ឆ្គួតក៏បាន ខ្ញុំខានលេងយូរហើយ តាំងពីលើកចុងក្រោយកាលរៀនវិទ្យល័យជាមួយមិត្តរបស់ខ្ញុំ"

"ទៅធ្វើស្អី ក៏ទៅៗ"

"ម្នាក់ឯងយ៉ាងម៉េចកើត?"

"គេមិនហាមមិនអោយលេងម្នាក់ឯងទេ កូនចៅខ្ញុំ ទៅបបួលគេទៅ" ជុងហ្គុក សម្លក់គេបន្ថែមចរិកមិនពេញចិត្តមកកាន់ មនុស្សក្បាលកញ្ចាស់ហើយមកសុំលេងទឹកភ្លៀងមើលតែកូនក្មេង?

     ថេហ្យុង មិនតប គេបានងើបចេញទៅក្រៅឈរមើលទឹកភ្លៀងមួយសន្ទុះ គេប្តូរចិត្តថាមិនលេងវិញ ប៉ុន្តែក្រឡេកទៅខាងក្រៅគេមើលឃើញអ្វីម៉្យាងដូចជាសត្វ មិនដឹងថាជាកូនឆ្គែ ឬ ឆ្មា ទេវានៅច្រកភ្លៀងនៅជិតរបងទើបគេរត់ទៅមើល ។

"កូនឆ្កែ...ម៉េចក៏នៅទីនេះ?" ថេហ្យុង បានដោះអាវក្រៅរបស់គេមកគ្របបាំងពីលើ ជុងហ្គុក មើលពីក្នុងផ្ទះទៅតើគេកំពុងធ្វើអី? ។

     សម្លេងផ្គរលាន់ខ្លាំងៗធ្វើអោយគេភ្ញាក់ ឯកូនឆ្គែភ័យក៏រត់ទៅបាត់ ជាឆ្កែមេផ្ទះដែលចិញ្ចឹម ធម្មតាវាមិនមកខាងមុខទេ តែថ្ងៃនេះជាប់ភ្លៀង ។

    ឆ្គែសង្គ្រប់ធ្វើអោយ ថេហ្យុង ភ័យដួលទៅក្រោយ ហើយក៏រត់ទៅបាត់ ។

ចំណងស្នេហ៍ ប្តូរវិញ្ញាណWhere stories live. Discover now