អ៉ីប៉រ៖ ខ្ញុំថាអ្នកនាងខាងនោះ មិនបានកុហកទេ (អ៉ីប៉រ ក៏បានដើរចេញពីកន្លែងអង្គុយឆ្ពោះទៅឈរក្បែរបុរសនោះ) ឆាងយី និងប៉ៃលូ ក៏ដើរចេញមកជាមួយអ៉ីប៉រដូចគ្នាដែរ
«ឡាបា បានឃើញអ៊ីប៉រ នាងក៏គិតក្នុងចិត្តថា៖ គឺជាគេ ហើយ២នាក់នោះគឺជាក្រុមជាមួយគេហេតុអ្វីក៏ពួកគេនៅទីនេះ?»
បន្ទាប់មកថៅកែហាងក៏បានងាកមើលអ៉ីប៉រហើយសួរទៅកាន់អ៉ីប៉រ៖
«អ្នកប្រុសខាងនេះ លោកចង់មានន័យយ៉ាងម៉េច ដែលថានាងនិយាយការពិតនោះ?!»
អ៉ីប៉រញញឹមបន្តិច រួចយកដៃទៅកៀកករថៅកែ ហើយក៏និយាយ៖
«អេ ថៅកែ! លោកសាកគិតមើលទៅ បើអ្នកនាងម្នាក់នោះចង់លួចរបស់ពីលោកខាងនេះពិតមែន ម៉េចយើងមិនទៅឆែកមើលនៅលើខ្លួននាងទៅ បើយើងរករបស់នោះឃើញនៅលើនាង នោះក៏បានន័យថានាងជាចោរតែបើរកមិនឃើញទេបានន័យនាងមិនមែនជាចោរ ដូចដែលលោកខាងនេះនិយាយទេ អ្នកទាំងអស់គ្នាថាទៅមើល តើត្រូវទេ?»
~ គ្រប់គ្នាដែលនៅទីនោះ ក៏បាននាំគ្នានិយាយ៖ មែនហើយៗ អ្នកប្រុសម្នាក់នេះនិយាយត្រូវ ម៉េចយើងមិនឆែកមើលទៅថានាងលួចឬមិនបានលួចនោះ ~
ឡាបា បានគិតក្នុងចិត្ត មនុស្សម្នាក់នេះពិតជាលាក់ពុតមែន តើគេចង់ធ្វើអ្វីឲ្យពិតប្រាកដទៅ? រួចនាងក៏បាននិយាយ៖
«បាន! ខ្ញុំអនុញ្ញាតឲ្យឆែក តែម្នាក់នោះត្រូវតែជាមនុស្សស្រីដូចខ្ញុំ»
ប៉ៃលូ៖ ទុកឲ្យខ្ញុំជាអ្នកឆែកចុះ ព្រោះខ្ញុំជាមនុស្សស្រីដូចគ្នា (ប៉ៃលូនិយាយរួចក៏ដើរឡើងទៅលើ)
នាងក៏បានឆែកលើខ្លួនឡាបារួចរាល់ ហើយក៏និយាយ៖
«រកមិនឃើញអ្វីទេ រកឃើញតែស្នៀកសក់មាសនេះ ដែលមើលទៅមានតម្លៃថ្លៃនៅលើខ្លួនអ្នកនាងម្នាក់នេះ មិនដឹងថា ជារបស់លោកខាងនោះដែរទេ?»
ប្រុសម្នាក់នោះក៏បានឆ្លើយ៖
"មែនហើយៗ! ស្នៀកសក់មាសនោះជារបស់ខ្ញុំ ម្តាយរបស់ខ្ញុំបានទុកវាឲ្យខ្ញុំមុនពេលគាត់ស្លាប់"
គ្រប់គ្នានៅទីនោះ ក៏បាននិយាយគ្នា «ចឹងស្រីម្នាក់នេះជាចោរហើយ យើងត្រូវចាប់នាងយកទៅសាលាស្រុកដើម្បីកាត់ទោស»
ឡាបាបានតប៖ មិនត្រូវទេ អ្នកទាំងអស់គ្នាយល់ខុសហើយ!
ថៅកែ៖ យល់ខុស? យល់ខុសយ៉ាងម៉េច? ភ្តុសតាងនៅនឹងមុខឃើញផ្ទាល់ភ្នែកហើយនឹង នាងនៅប្រកែកទៀត?
~ គ្រប់គ្នានៅទីនោះ៖ មែនហើយៗ ឆាប់ចាប់នាងយកទៅសាលាស្រុកទៅ ដើម្បីកាត់ទោសទៅ ~
ពេលនោះអ៉ីប៉របំរុងនឹងស្រែកថាឈប់សិន តែក៏ត្រូវឡាបាស្រែកកាត់មុន៖
«ឈប់សិន! បើអ្នកទាំងអស់គ្នាមិនដឹងនោះ ចាំខ្ញុំប្រាប់ឲ្យដឹងទៅចុះ ច្បាស់ណាស់ស្នៀកសក់មាសនេះមិនមែនជារបស់ប្រុសម្នាក់នោះទេ ហើយវាក៏មិននៅលើខ្លួនខ្ញុំដែរ វាគឺជារបស់អ្នកនាងម្នាក់នេះ ដែលនាងជាអ្នកយកវាមកដាក់លើខ្លួនខ្ញុំ តើត្រូវទេ?!» ( ឡាបា និយាយរួចក៏ងាកទៅសម្លឹងមុខអ៉ីប៉រ រួចក៏គិតក្នុងចិត្តថា៖ ចង់បញ្ជោតចោរបែបនេះងាយស្រួលពេកហើយសម្រាប់ខ្ញុំ ស្មានខ្ញុំមិនដឹងល្បិចរបស់លោកឬ គិតថាលោកឆ្លាតតែម្នាក់ឯងទេមែនទេ? ហើយឡាបាក៏ញញឹម និងលេងទឹកមុខដាក់អ៉ីប៉រ )
អ៉ីប៉រក៏សម្លឹងទៅឡាបាដូចគ្នារួចក៏គិតក្នុងចិត្តដែរថា៖
«មើលទៅស្រីម្នាក់នេះឆ្លាតដែរតើដែលដឹងល្បិចរបស់ខ្ញុំ តែថានេះគ្រាន់ល្បិចតូចតាចប៉ុណ្ណោះ នរណាៗក៏ដឹងពីវាដែរ នាងកុំគិតថាខ្លួនឯងឆ្លាតពេកអី រួចអ៉ីប៉រក៏ញញឹម និងលេងទឹកមុខតបទៅឡាបាវិញ»។
To Be Continue....
🌸🌸និពន្ធដោយ ដាណេ (Sarakito)🌸🌸
YOU ARE READING
🌸🔥វិមានស៊ើបក្តីអង្គារសិល្ប៍ 🔥🌸
Actionលី អ៉ីប៉រ ជាកូនប្រុស លី វ៉ាងយី គេជាមនុស្សចូលចិត្តលេងច្រើន ឆ្លាត សង្ហា មានមន្តសេហ៍ ទាក់ទាញ ល្បិចច្រើន ឡិកឡក់ ពូកែទាំងវិជ្ជា គុន ទាំងការស៊ើបអង្កេត អក្សរសាស្រ្ត គំនូរ អក្សរផ្ចង់។ ឡាបា ឈ្មោះពេញ ឌី ឡាបា នាងរស់នៅលើភ្នំមួយដែលឈ្មោះ ថា ភ្នំព្រិល ពេលនេះនា...
ភាគ១០: ការជួបនិយាយជាមួយគ្នាជាលើកដំបូង
Start from the beginning
