ភាគ២: ការរកឃើញភ្តុសតាង និងជនសង្ស័យ

16 2 0
                                        

~ កាត់មកដល់វិមានអង្គារសិល្ប៍វិញ ពេលដែលអ៉ីប៉រចូលមកដល់ក៏បានជួបជាមួយឪពុករបស់គេ គេក៏បានធ្វើការគោរព និងនិយាយត្រួសៗពីអ្វីដែលគេបានពិនិត្យឃើញនោះប្រាប់ទៅពុករបស់គេ ~

"ល្អណាស់! ឥឡូវនេះតើកូនបានដឹងអ្វីខ្លះហើយចំពោះរឿងនេះ"(ពុកអ៉ីប៉របានសួរ)

"មិនទាន់ដឹងទេពុក! តែពេលនេះខ្ញុំដឹងថា ខ្ញុំប្រាដកជាឃ្លានស្លាប់បើមិនបានអាហារហូបទេ" (អ៉ីប៉រនិយាយ រួចយកដៃអង្អែលពោះ)

~ ឪពុកអ៉ីប៉របានសើចនឹងកូនប្រុសរបស់គាត់ដែលគេធ្វើចរិតដូចក្មេងបែបនេះ គាត់ក៏បានអោយអ្នកបំរើរៀបចំអាហារថ្ងៃត្រង់ និងហៅអាសៀន ប៉ៃលូ ញ៉ាំជុំគ្នា ពួកគេទាំង៤ក៏បានញ៉ាំអាហារជាមួយគ្នាយ៉ាងឆ្ងាញ់ពេលនោះទៅ ~

~ បន្ទាប់ពីទទួលទានអាហារថ្ងៃត្រង់រួចហើយ អ៉ីប៉រ និងប៉ៃលូបានចេញមកអង្គុយនិយាយគ្នានៅសួនខាងក្រោយវិមានអំពីរឿងក្តីដែលពួកគេបានទទួល។ ពេលនោះក៏មានបុរសស្លៀកឈុតពណ៍ស និងមុខមាត់សង្ហាម្នាក់ដើរមកពីខាងក្រោយពួកគេ អ៉ីប៉រក៏បានងាកទៅ និងដាក់គេមួយដៃ តែបុរសនោះចាប់ជាប់ ~

~ បុរសនោះ ឈ្មោះ ឆាង យី គេគឺជាអ្នកពូកែវិជ្ជាគុន ស្គាល់ពីទីតាំងភូមិសាស្រ្ត ពូកែចងចាំ គ្មានអ្វីដែលគេចង់ដឹងហើយស៊ើបមិនដឹងនោះទេ គេក៏ជាសមាជិតនៃវិមានអង្គារសិល្ប៍ដែរ ក្រុមជាមួយអ៉ីប៉រ ~

"ដៃឯងពិតជារហ័សពិតមែន បើខ្ញុំចាប់មិនទាន់ទេ ច្បាស់ណាស់!ប្រាដកជាចំកណ្តាលមុខហើយ" (ឆាង យីនិយាយបណ្តើរ និងដាក់ដៃដែលចាប់នោះចុះបណ្តើរ )

"នរណាអោយឯងមកពីក្រោយខ្ញុំនោះ វាជាប្រតិកម្មធម្មជាតិ លើកក្រោយកុំមកស្ងាត់ៗបែបនេះទៀត" (អ៉ីប៉រ)

"អេ! ឆាង យី?! លោកនេះណា មកយឺតគ្រប់ពេលដែលពួកយើងទទួលបានរឿងក្តីរហូតហើយ" (ប៉ៃលូ)

"អ្នកណាថាខ្ញុំមកយឺតនោះ! នេះជាអ្វីដែលខ្ញុំបានរកឃើញ" (ឆាងយី ដាក់ក្រដាសនៅលើតុ ហើយបាននិយាយបន្តទៀត ) នេះជារូបដាវដែលឃាតករបានសម្លាប់ជនរងគ្រោះ វាមានទាំងអស់៥គ្រួសារដែលមានដាវនេះ ខ្ញុំក៏បានស៊ើបអំពីអត្តសញ្ញាណសាកសពដែរ ពួកគេធ្លាប់ជាអ្នកបំរើនៅក្នុងគ្រួសារចំនួន៣ ហើយគ្រួសារដែលពួកគេធ្លាប់បំរើនោះរួមមាន៖ ១គ្រួសារវ៉ាង ២គ្រួសារហាន់ និង៣គ្រួសារអាន ហើយគ្រួសារដែលបំរើចុងក្រោយគេនោះគឺ គ្រួសារអាន"

🌸🔥វិមានស៊ើបក្តីអង្គារសិល្ប៍ 🔥🌸Where stories live. Discover now