~ កាត់មកដល់អ៊ីប៉រវិញ គេបានពិនិត្យកន្លែងដែលអ្នកប្រុសលីហ៊ាងចងករសម្លាប់ខ្លួន គេបានពិនិត្យដើមឈើ និងនៅលើដី ហើយនៅក្បែរៗនោះយ៉ាងលម្អិត ~
ឆាងយី៖ យ៉ាងម៉េច?! តើមានអ្វីខុសដែរទេ?
អ៉ីប៉រ៖ ដើមឈើមួយនេះព្រមទាំងនៅលើដី ហើយនឹងក្បែរៗនេះមិនមានអ្វីឡើយ ស្នាមខ្សែរក៏ដូចគ្នា ដូចជាគេបោះឡើងទៅលើ ហើយចងដោយមិនបាច់ប្រើអ្វីមកដាក់ឈរចងខ្សែរចឹង ដើមឈើនេះរាងខ្ពស់ដែរទាល់តែអ្នកចេះសម្រាលខ្លួនទើបអាចហក់ឡើងទៅចងខ្សែរបាន
ឆាងយី៖ នេះឯងចង់និយាយថា អ្នកប្រុស លីហ៊ាងចេះវិជ្ជាគុណមែនទេ?!
អ៉ីប៉រ៖ រឿងនេះជាតួនាទីឯងហើយ ក្រែងថាគ្មានរឿងអ្វីដែលឯងចង់ដឹងហើយមិនដឹងនោះទេ មែនទេ?! បើយើងដឹងអំពីរឿងនេះ នោះហើយ...គឺជាតម្រុយ ( អ៉ីប៉រសម្លឹងមើលមុខឆាងយីដោយញញឹម)
"ឆាងយីញញឹមដាក់អ៊ីប៉រហើយក៏តប" បាទ ត្រូវហើយ ខ្ញុំនឹងទៅឥឡូវនេះបាទ អ្នកប្រុសអ៊ីប៉រ រងចាំដំណឹងពីខ្ញុំទៅ (ឆាងយី ក៏បានចាកចេញទៅ)
~ អ៉ីប៉រក៏គិតក្នុងចិត្ត (មើលទៅខ្ញុំត្រូវទៅលេងអ្នកនាង លានអឺ បន្តិចដែរហើយ ដើម្បីកុំឲ្យគេថាមកផ្ទះគេហើយមិនទៅជម្រាបសួរម្ចាស់ផ្ទះ) អ៉ីប៉រញញឹមបន្តិចហើយក៏បានដើរចេញទៅ គេក៏បានជួបនឹងស៊ីងស៊ីងដែលជាអ្នកបំរើជិតសិ្នតលានអឺ អ៊ីប៉រក៏បានសន្ទនាជាមួយនាង ~
អ៉ីប៉រ៖ អេ អ្នកនាង! តើខ្ញុំអាចជួបអ្នកនាងលានអឺ ដែលជាប្រពន្ធអ្នកប្រុស លីហ៊ាងបន្តិចបានទេ?! ខ្ញុំមកពីវិមានស៊ើបក្តីចង់សួររឿងខ្លះៗដល់នាង
ស៊ីងស៊ីង៖ អ្នកនាងរបស់ខ្ញុំពេលនេះមិនស្រួលខ្លួនទេ គាត់ទើបតែងើបពីសន្លប់ ខ្ញុំគិតថាអ្នកប្រុសចាំមកពេលក្រោយទៅល្អជាង អ្នកនាងខ្ញុំត្រូវការសម្រាក
ពេលនោះ លានអឺក៏បានដើរចេញពីបន្ទប់មក ហើយក៏និយាយ៖
"ស៊ីងស៊ីង! មិនអីទេ អ្នកប្រុសខាងនេះ ខ្ញុំរាងមិនស្រួលខ្លួនទេព្រោះស្វាមីទើបតែស្លាប់ ដូចនេះអ្នកបំរើខ្ញុំខ្វះការគួរសមបន្តិចហើយ បើអ្នកប្រុសចង់សួរអី សូមអញ្ចើញ ពួកយើងអាចទៅនិយាយគ្នានៅខាងក្នុងបាន
YOU ARE READING
🌸🔥វិមានស៊ើបក្តីអង្គារសិល្ប៍ 🔥🌸
Actionលី អ៉ីប៉រ ជាកូនប្រុស លី វ៉ាងយី គេជាមនុស្សចូលចិត្តលេងច្រើន ឆ្លាត សង្ហា មានមន្តសេហ៍ ទាក់ទាញ ល្បិចច្រើន ឡិកឡក់ ពូកែទាំងវិជ្ជា គុន ទាំងការស៊ើបអង្កេត អក្សរសាស្រ្ត គំនូរ អក្សរផ្ចង់។ ឡាបា ឈ្មោះពេញ ឌី ឡាបា នាងរស់នៅលើភ្នំមួយដែលឈ្មោះ ថា ភ្នំព្រិល ពេលនេះនា...
