~ អ៉ីប៉រ ឆាងយី និងប៉ៃលូ ក៏បានមកដល់ហាងបាយមួយកន្លែង ពួកគេអង្គុយចុះ ហើយក៏បានប្រាប់អ្នកបំរើហាងនោះនូវអ្វីដែលពួកគេត្រូវការ។ ពេលនោះស្រាប់តែមានមនុស្សប្រុសម្នាក់ហោះចេញពីបន្ទប់ដែលនៅខាងលើធ្លាក់ចុះមកក្រោម ដែលធ្វើឲ្យអ្នកគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ឆ្ងល់ថានរណាគេជាអ្នកទំលាក់បុរសម្នាក់នោះចុះមក រួមទាំងក្រុមអ៊ីប៉រក៏ចង់ដឹងដែរផងដែរ ~
ថៅកែហាង៖ ហីយ៉ា! អ្នកប្រុសយ៉ាងម៉េចហើយ?! អ្នកណាធ្វើឲ្យភ្ញៀវរបស់ខ្ញុំធ្លាក់ចុះមកបែបនេះ ឆាប់ចេញមកភ្លាមមក។ (ថៅកែហាងនោះរត់ទៅទ្របុរសដែលធ្លាក់ចុះមកនោះ)
«គឺខ្ញុំ ដែលជាអ្នកបោះគេចុះទៅ» (មានសម្លេងមួយបាននិយាយមកពីខាងលើ ហើយក៏បង្ហាញឲ្យយើងឃើញថាម្នាក់នោះជាឡាបានឹងឯង រួចនាងក៏បន្ត) គេម្នាក់នេះគេហ៊ានណាស់ គេហ៊ានចាប់បង្ខំមនុស្សស្រីទាំងកណ្តាលថ្ងៃបែបនេះ ដូច្នេះខ្ញុំក៏បានវាយគេទៅ និងជាអ្នកចាប់គេបោះចុះទៅ។
«ទេ! មិនពិតទេ! នាងនិយាយកុហក ខ្ញុំមិនបានធ្វើអ្វីដូចដែលនាងនិយាយនោះទេ នាងទេដែលចូលបន្ទប់ខ្ញុំចង់លួចរបស់» (បុរសដែលធ្លាក់ចុះមកក្រោមនោះនិយាយ)
ឡាបា៖ ហាស! លួចរបស់ ខ្ញុំនេះណា ចង់លួចរបស់ពីលោក លោកយល់ច្រឡំអ្វីទេដឹង?! អូមែនហើយ! ( ឡាបាក៏នាំស្រីដែលបុរសនោះចាប់បង្ខំមក ) មកនេះមក ប្រាប់អ្នកទាំងអស់គ្នាឲ្យដឹងការពិតទៅ ថាគេបានធ្វើអ្វីខ្លះដាក់នាង មិនចាំបាច់ខ្លាចទេ!
«គឺ... គឺ..អ្នកនាងម្នាក់នេះ និយាយមិនពិតទេ ប្រុសម្នាក់នេះមិនបានធ្វើអ្វីដាក់ខ្ញុំទេ នាងទេដែលចូលទៅក្នុងបន្ទប់របស់អ្នកប្រុសខាងនោះចង់លួចរបស់ » (ស្រីម្នាក់នោះ និយាយដោយទឹកមុខភ័យបន្តិច)
ថៅកែហាង៖ ហ៎?! ឃើញទេ នាងទេដែលគួរចាប់ទៅសាលាស្រុកដើម្បីធ្វើការកាត់ទោស នាងជាចោរ
ឡាបា ពេលដែលបានលឺស្រីម្នាក់នោះនិយាយដូច្នេះ នាងក៏ស្ងាត់រួចគិតក្នុងចិត្តថា "ដូចការគិតខ្ញុំមែនប្រុសស្រីមួយគូរនេះពិតជាមានល្បិច តាមការសង្កេតរបស់ខ្ញុំពួកគេគឺជាប្តីប្រពន្ធនឹងគ្នា ពួកគេប្រហែលជាប្រើវិធីនេះជាច្រើនដងហើយ ព្រោះមើលទៅការសម្តែងរបស់ពួកគេល្អមែន។ ឥឡូវនេះមើលទៅត្រូវបង្ហាញការពិតហើយ ហ៊ឺស អ្នកទាំងពីរស៊យហើយដែលជួបមនុស្សដូចខ្ញុំ (ឡាបា ញញឹមបែបមានល្បិចអ្វីមួយ)" រួចនាងក៏រៀបនឹងនិយាយ តែក៏មានគេនិយាយកាត់ ដែលអ្នកកាត់នោះគឺអ៊ីប៉រ។
ESTÁS LEYENDO
🌸🔥វិមានស៊ើបក្តីអង្គារសិល្ប៍ 🔥🌸
Acciónលី អ៉ីប៉រ ជាកូនប្រុស លី វ៉ាងយី គេជាមនុស្សចូលចិត្តលេងច្រើន ឆ្លាត សង្ហា មានមន្តសេហ៍ ទាក់ទាញ ល្បិចច្រើន ឡិកឡក់ ពូកែទាំងវិជ្ជា គុន ទាំងការស៊ើបអង្កេត អក្សរសាស្រ្ត គំនូរ អក្សរផ្ចង់។ ឡាបា ឈ្មោះពេញ ឌី ឡាបា នាងរស់នៅលើភ្នំមួយដែលឈ្មោះ ថា ភ្នំព្រិល ពេលនេះនា...
