ភាគ៦: ភាពមិនស្មោះត្រង់រវាងប្តី និងប្រពន្ធ បណ្តាលឲ្យមានក្តីឃាតកម្មមួយបានកើតឡើង

19 2 0
                                        

~ ព្រឹកថ្ងៃថ្មី នៅភូមិគ្រឹះជីង មានប្តីប្រពន្ធមួយគូររៀបការបាន៣ឆ្នាំហើយ ពួកគេគ្មានកូនទេតែពួកគេស្រឡាញ់គ្នាខ្លាំងណាស់ ប្តីឈ្មោះជីង លីហ៊ាង ជាឈ្មួញរកស៊ីលក់គ្រឿងអលង្កា ហើយប្រពន្ធឈ្មោះ លានអឺ នាងជាអ្នកមើលការខុសត្រូវនៅក្នុងភូមិគ្រឹះ ហើយនៅពេលព្រឹកនេះ លីហ៊ាង បានលាប្រពន្ធចេញពីផ្ទះ ដើម្បីទៅជួបឈ្មួញរកស៊ីទិញលក់គ្រឿងអលង្កា ~

"អូនសម្លាញ់! យប់បន្តិចទើបបងត្រឡប់មកវិញ អូនមិនចាំបាច់ចាំបាយបងទេណា"(លីហ៊ាង)

«ចា៎បងសម្លាញ់ ឆាប់ត្រឡប់មកវិញណា» (លានអឺ)

~ លីហ៊ាងក៏ឡើងលើរទេះចាកចេញបាត់ទៅ ~

ពេលនោះអ្នកបំរើស្រីជំនិតលានអឺ ឈ្មោះស៊ីងស៊ីងបាននិយាយ៖

"អ្នកនាង! តើអ្នកនាងត្រូវការចេញទៅណាដែរទេ?"

លានអឺ៖ ខ្ញុំចង់ចេញទៅទិញក្រណាត់ និងគ្រឿងក្រអូបបន្តិច ឯងរៀបចំរទេះទៅ (លានអឺ និយាយចប់ក៏ដើរចូលទៅក្នុងផ្ទះដើម្បីរៀបចំខ្លួនទៅផ្សារ)

"ចា៎អ្នកនាង!"(ស៊ីងស៊ីង)

~ លានអឺ ក៏បានឡើងរទេះ រទេះក៏បាននាំមកដល់ផ្សារ នាងបានដើរទិញក្រណាត់ និងគ្រឿងក្រអូបជាច្រើន រួចហើយនាងក៏បានត្រឡប់មកផ្ទះវិញ តែពេលនាងមកដល់ផ្ទះវិញ ក៏បានឃើញមានកូនដបអ្វីម្យ៉ាង នៅក្នុងបន្ទប់របស់នាង វាហាក់មើលទៅដូចជាដបថ្នាំអ្វីម្យ៉ាង ~

កាត់មកដល់លីហ៊ាងវិញ តាមពិតគេមិនបានមកជួបឈ្មួញរកស៊ីអ្វីនោះទេ គឺគេមកជួបស្រីស្នេហ៍របស់គេ ឈ្មោះ ឈិនសៀរ នាងគឺជាសាហាវរបស់លីហ៊ាង៖

"បងសម្លាញ់! ពេលណាបងកម្ចាត់ប្រពន្ធបងចោលទៅហ៎ា? ហើយយកអូនធ្វើជាប្រពន្ធស្របច្បាប់របស់បង !" (ឈិនសៀរ)

"អូនសម្លាញ់! កុំព្រួយអីយប់នេះបងចាត់ការហើយ" (លីហ៊ាង)

"តើបងចង់ចាត់ការដោយរបៀបណាទៅ?! " (ឈិនសៀរ សួរទាំងទឹកមុខឆ្ងល់)

"ហាហាហា គឺបងនឹងបំពុលគេជាមួយនំដែលគេចូលចិត្ត" (លីហ៊ាង សើចរួចបាននិយាយ)

~ ពេលយប់ក៏បានឈានចូលមកដល់ លីហ៊ាងក៏បានមកដល់ផ្ទះ ~

"អូនសម្លាញ់! បងមកវិញហើយ!" (លីហ៊ាង)

🌸🔥វិមានស៊ើបក្តីអង្គារសិល្ប៍ 🔥🌸Where stories live. Discover now