~ នៅយប់ដ៏សែនត្រជាក់ខ្យល់បក់រំភើយៗ មានប្តីប្រពន្ធមួយគូរបានរត់គេចពីអ្វីមួយ ព្រមជាមួយបង្វិចខោអាវ ហាក់ដូចជាត្រូវបាននរណាម្នាក់ដេញតាម ពួកគេបន្តរត់រហូតដល់វិហារបាក់បែកមួយ ហើយពួកគេក៏រត់ចូលទៅក្នុងវិហារនោះដើម្បីពួន។ ពួកគេបានរត់ទៅពួននៅឯខាងក្រោយរូបសំណាក់ព្រះពុទ្ធ មួយសន្ទុះក្រោយមកស្រាប់តែពួកគេលឺសម្លេងអ្វី នៅខាងក្រោយពួកគេ ពួកគេក៏ងាកទៅ ~
«អាហា.........................!» (សម្លេងស្រែកពីរនាក់ប្តីប្រពន្ធនោះ)
~ កាត់មកដល់ពេលព្រឹកព្រលឹម មានអ្នកសុំទានម្នាក់បានមកដល់ព្រះវិហារនោះ ដើម្បីរកកន្លែងស្នាក់នៅ គេក៏ចូលទៅខាងក្នុងវិហារក៏បានប្រទះឃើញសាកសពប្តីប្រពន្ធ មួយគូរនោះ ~
«ហា........មានមនុស្សស្លាប់ ជួយផង! មានមនុស្សស្លាប់» ( អ្នកសុំទាននោះស្រែកផង និងរត់ផងទាំងទឹកមុខភ័យស្លន់ស្លោ )
~ អ្នកសុំទាននោះបន្តរត់ផង និងស្រែកផង រហូតទៅដល់រាជធានីដែលនៅក្បែរនោះ ដំណឹងមួយនេះក៏បានលឺទៅដល់វិមានមួយដែលមានឈ្មោះថា «វិមានអង្គារសិល៍្ប» ដែលត្រូវបានគេស្គាល់ថាជាវិមានស៊ើបក្តីមួយដែលធំ និងមានភាពល្បីល្បាយជាងគេនៅក្នុងរាជធានី រាល់រឿងក្តីទាំងអស់ដែលសំណាក់ផ្សេងៗមិនអាចបំបែកបានក៏ត្រូវបញ្ចូលមកវិមានអង្គារសិល្ប៍ជាអ្នកបំបែក ~
«សូមជំរាបលោកម្ចាស់លី មានអ្នកសុំទានម្នាក់បាននិយាយថាមានសាកសពនារីម្នាក់ និងបុរសម្នាក់ ស្លាប់នៅឯវិហារបែកបាក់» (ឆ្មាំការពារនៅវិមានអង្គារសិល្ប៍និយាយ)
~ លោកម្ចាស់លី ឈ្មោះពេញហៅថា លី វ៉ាងយី គឺជាលោកម្ចាស់នៃវិមានអង្គារសិល្ប៍ ដែលវិមានអង្គារសិល្បគឺគាត់ជាអ្នកបង្កើតឡើង គាត់ជាមនុស្សម៉ឺងម៉ាត់ មានហេតុផល មាត់រឹងចិត្តទន់ ជាអ្នកមានមុខមាត់ម្នាក់ គាត់ក៏ពូកែវិជ្ជាគុណ គំនូរ អក្សរសាស្រ្ត និងការស៊ើបក្តីផងដែរ ~
«អាសៀនឯងឆាប់ទៅប្រាប់ក្រុមអាប៉រឲ្យទៅស៊ើបអំពីរឿងនេះទៅ» ( លោកម្ចាស់លី និយាយបណ្តើរ និងលើកទឹកតែផឹកបណ្តើរ)
~ អាសៀន ឈ្មោះពេញ ឈិន សៀន ជាកូនចៅជំនិតលោកមា្ចស់លី លោកម្ចាស់លីយកគេមកចិញ្ចឹមតាំងតែពីតូច គេជាមនុស្សមានចិត្តល្អ ចេះជួយអ្នកដទៃ តែគេរាងល្ងង់បន្តិច ខ្លាំងតែកម្លាំងប៉ុណ្ណោះ ~
YOU ARE READING
🌸🔥វិមានស៊ើបក្តីអង្គារសិល្ប៍ 🔥🌸
Actionលី អ៉ីប៉រ ជាកូនប្រុស លី វ៉ាងយី គេជាមនុស្សចូលចិត្តលេងច្រើន ឆ្លាត សង្ហា មានមន្តសេហ៍ ទាក់ទាញ ល្បិចច្រើន ឡិកឡក់ ពូកែទាំងវិជ្ជា គុន ទាំងការស៊ើបអង្កេត អក្សរសាស្រ្ត គំនូរ អក្សរផ្ចង់។ ឡាបា ឈ្មោះពេញ ឌី ឡាបា នាងរស់នៅលើភ្នំមួយដែលឈ្មោះ ថា ភ្នំព្រិល ពេលនេះនា...
