ពួកគេទាំង៣ក៏បានចូលទៅក្នុង លានអឺក៏បានប្រាប់ឲ្យស៊ីងស៊ីងចាក់ទឹកតែឲ្យអ៊ីប៉រ ហើយអ៊ីប៉រក៏ចាប់ផ្តើមសួរសំណួរខ្លះៗទៅលានអឺ៖
អ៉ីប៉រ៖ ខ្ញុំសួរសំណួរអ្នកនាងតែ២ ៣សំណួរប៉ុណ្ណោះមិនរំខានអ្វីអ្នកនាងច្រើនទេ (និយាយដោយញញឹម)
លានអឺ៖ មិនអីទេ អ្នកប្រុស បើសំណួរណាខ្ញុំឆ្លើយបាន ខ្ញុំនឹងឆ្លើយគ្មានបញ្ហានោះទេ
អ៉ីប៉រញញឹម ហើយក៏សួរ៖
«តើមុនពេលកើតហេតុប្តីអ្នកនាងមានអ្វីចម្លែកៗដែរទេ?!»
លានអឺឆ្លើយ៖
«ពេលមុនកើតហេតុគាត់គ្មានអ្វីប្លែកទេ គាត់បានទៅជួបឈ្មួញដើម្បីនិយាយគ្នាពីការរកស៊ី ហើយពេលមកផ្ទះវិញក៏គាត់គ្មានអ្វីប្លែកដែរ គាត់យកចិត្តទុកដាក់ចំពោះខ្ញុំណាស់ ពួកយើងស្រឡាញ់គ្នាណាស់មិនដែលមានរឿងឈ្លោះគ្នាអ្វីឡើយ ឯការរកស៊ីវិញ ខ្ញុំក៏ឃើញថាល្អណាស់ តែមិនគួរ... មិនគួរគាត់ជំពាក់បំណុលគេ រកស៊ីខាត ហើយមិនប្រាប់ខ្ញុំអ្វីមួយម៉ាត់ ក៏គិតខ្លីទៅសម្លាប់ខ្លួន ហេតុអី ហេតុអី ( លានអឺ និយាយបណ្តើរ យំបណ្តើររហូតចង់រកខ្យល់សន្លប់ )»
ស៊ីងស៊ីងក៏បានមកទ្រលានអឺ ហើយក៏ប្រាប់អ៉ីប៉រថា៖
«អ្នកប្រុស! សួរសំណួរអ្នកនាងខ្ញុំប៉ុណ្ណឹងបានហើយ អ្នកនាងខ្ញុំសុខភាពពេលនេះមិនល្អទេ អ្នកប្រុសអាចមកសួរពេលក្រោយបានទេ»
លានអឺ៖ មិនអីទេ ស៊ីងស៊ីង! ខ្ញុំមិនអីទេ!
អ៉ីប៉រ៖ ខ្ញុំថា អ្នកនាងស៊ីងស៊ីងនិយាយត្រូវហើយ ខ្ញុំមិនគួររំខានអ្នកនាងទេ ខ្ញុំថាអ្នកនាងសម្រាកចុះកុំគិតច្រើនអី ខ្ញុំប្រាកដជារកឃើញថាអ្នកប្រុស លីហ៊ាងស្លាប់ដោយសារសម្លាប់ខ្លួនឬមានឃាតករជាអ្នកសម្លាប់ ( អ៉ីប៉រនិយាយដោយមើលមុខស៊ីងស៊ីង និងលានអឺ រួចក៏ញញឹម ហើយគេក៏បានដើរចេញមកក្រៅវិញ )
អ៉ីប៉រព្រមទាំងគ្នីគ្នាក៏បានប្រមូលអ្វីដែលគេរកឃើញទៅវិមានអង្គារសិល្ប៍វិញ ពួកគេក៏បានចាកចេញពីភូមិគ្រឹះជីង ហើយប្រជាជនដែលឈរមើលនៅទីនោះក៏នាំគ្នាត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ចំណែកឯឡាបាវិញក៏បានត្រឡប់មកផ្ទះសំណាក់វិញដែរ តែនាងនៅមិនអស់ចិត្តរឿងនេះ នាងបាននិយាយតែម្នាក់ឯង ថា៖
"ខ្ញុំថាមិនឈឺឆ្អាលរឿងគេទេ ព្រោះមានវិមានស៊ើបក្តីអង្គារសិល្ប៏ជាអ្នកស៊ើបហើយ តែវាទ្រាំមិនបានទេ មនុស្សដូចជាខ្ញុំណាចង់ដឹងចង់លឺបន្តិចហើយ ណាមួយទំនេរគ្មានការងារធ្វើទៀត ចឹងឈឺឆ្អាលបន្តិចទៅណ៎? យប់នេះចេញប្រតិបត្តិការ ( នាងនិយាយហើយ ក៏ញញឹមបែបទឹកមុខមានគម្រោងការអ្វីមួយ )"
~ ពេលយប់ក៏បានឈានចូលមកដល់ (លឿនដូចកុហក) យើងក៏ប្រទះឃើញមានមនុស្សបិទមុខលោតផ្លោះចូលទៅក្នុងភូមិគ្រឹះជីង ហើយពេលនោះក៏បង្ហាញឲ្យយើងឃើញថាម្នាក់នោះគឺជាឡាបាដែលបានចូលទៅក្នុងភូមិគ្រឹះជីងនឹងឯង ~
ឡាបាចូលទៅ ដោយសារតែនាងចង់ពិនិត្យមើលនូវស្លាកស្នាមកន្លែងកើតហេតុ និងចង់រកភ្តុសតាងខ្លះៗ តែនាងមិនប្រទះរកឃើញអ្វីឡើយព្រោះក្រុមឆ្មាំវិមានអង្គារសិល្ប៍បានប្រមួលទៅអស់ហើយ នាងបានពិនិត្យដើមឈើ និងនៅក្រោមដើមឈើ ពេលនោះក៏មានមនុស្សមកដែលនោះគឺជាស៊ីងស៊ីងដែលបានដើរឆ្លងកាត់ទីនោះ ឡាបាបានឃើញដូច្នេះក៏រៀបនឹងចាកចេញ តែនាងមិនបានប្រយ័ត្នក៏ទៅជាន់មែកឈើធ្វើឲ្យលឺសម្លេងដល់ស៊ីងស៊ីងដែលរៀបនឹងដើរចេញផុតពីទីនោះ ស៊ីងស៊ីងលឺហើយក៏ងាកមកហើយនិយាយ៖
«អ្នកណានៅទីនោះ?! (ដើរទៅមុខតិចៗ)»
~ ឡាបាក៏ព្យាយាមស្ងាត់មិនកម្រើក ស៊ីងស៊ីងក៏បានដើរទៅជិតបន្តិចម្តងៗ ពេលនោះឡាបាក៏ស្ទុះចេញមកបម្រុងវាយស៊ីងស៊ីងឲ្យសន្លប់ តែក៏ត្រូវស៊ីងស៊ីងគេចផុតនឹងបានតបតទៅឡាបាវិញ ~
ឡាបា៖ ហា៎ នាងចេះវិជា្ជគុណ ក្រែងអ្នកបំរើស្រីក្នុងភូមិគ្រឹះជីងមិនចេះវិជា្ជគុណទេហេ មិចក៏នាងចេះ? ( ឡាបា បានគិតនៅក្នុងចិត្ត)
To Be Continue...
🌸🌸និពន្ធដោយ ដាណេ (Sarakito)🌸🌸
YOU ARE READING
🌸🔥វិមានស៊ើបក្តីអង្គារសិល្ប៍ 🔥🌸
Actionលី អ៉ីប៉រ ជាកូនប្រុស លី វ៉ាងយី គេជាមនុស្សចូលចិត្តលេងច្រើន ឆ្លាត សង្ហា មានមន្តសេហ៍ ទាក់ទាញ ល្បិចច្រើន ឡិកឡក់ ពូកែទាំងវិជ្ជា គុន ទាំងការស៊ើបអង្កេត អក្សរសាស្រ្ត គំនូរ អក្សរផ្ចង់។ ឡាបា ឈ្មោះពេញ ឌី ឡាបា នាងរស់នៅលើភ្នំមួយដែលឈ្មោះ ថា ភ្នំព្រិល ពេលនេះនា...
ភាគ៨: រកមិនឃើញភ្តុសតាង និងជនសង្ស័យ តើគេសម្លាប់ខ្លួនឯងពិតមែនឬ?
Start from the beginning
