ភាគ៦: ភាពមិនស្មោះត្រង់រវាងប្តី និងប្រពន្ធ បណ្តាលឲ្យមានក្តីឃាតកម្មមួយបានកើតឡើង

Start from the beginning
                                        

«បងត្រឡប់មកហើយមែនទេ!» តើបងពិសារបាយហើយឬនៅ? (លានអឺ)

"អរ បងរួចហើយ! បងបានប្រាប់អូនរួចហើយតើ ថាបងញ៉ាំខាងក្រៅជាមួយឈ្មួញរកស៊ីផ្សេងៗហើយ នេះបងទិញនំដែលអូនចូលចិត្តមកផ្ញើរអូន អូនឆាប់ញ៉ាំទៅទាន់វានៅក្តៅៗ" (លីហ៊ាង ញញឹមលាក់ពុត ហើយក៏ហុចនំទៅឲ្យប្រពន្ធ ដោយគិតក្នុងចិត្តថា ឆាប់ញ៉ាំទៅអូនសម្លាញ់! អូននឹងស្លាប់ឲ្យលឿនៗ ហាហាហា)

"លានអឺ ញញឺម ហើយក៏និយាយថា អត់ទេបង អូនបានញ៉ាំបាយឆ្អែតហើយអូនមិនចង់ញ៉ាំរបស់ផ្អែមនៅពេលយប់ទេអូនខ្លាចធាត់ បងទុកសិនទៅ ហើយរៀបចំគេងទៅ ព្រឺកស្អែកយើងមានកិច្ចការដែលត្រូវធ្វើជាច្រើនទៀត" (លានអឺ និយាយចប់ក៏បានដាក់ខ្លួនដេក)

~ លីហ៊ាង គេក៏មិនអាចបង្ខំប្រពន្ធគេឲ្យញ៉ាំបានឡើយ គេក៏សម្រេចចិត្តថានឹងចាត់ការនៅពេលក្រោយ គេក៏បានចាក់ទឹកតែផឹកបន្តិច រួចក៏ដាក់ខ្លួនគេងក្បែរនឹងអោបប្រពន្ធគេទៅ ហើយពួកគេទាំងពីរក៏បានគេងយ៉ាងលង់លក់បាត់ទៅ ~

~ កាត់មកពេលព្រឹកព្រលឹម អ្នកបំរើនៅភូមិគ្រឹះជីង គ្រប់គ្នាក្រោកឡើងធ្វើការតាមធម្មតា ស្រាប់តែមានអ្នកបំរើស្រីម្នាក់ប្រទះឃើញ លីហ៊ាង ចង់ករស្លាប់នៅក្រោមដើមឈើក្រោយផ្ទះ ~

"អា.............................អ្នកប្រុស! អ្នកប្រុស! លីហ៊ាង ចងករស្លាប់ហើយ ជួយផង អ្នកប្រុស លីហ៊ាង ចងករស្លាប់ហើយ!"

~ លានអឺក៏បានមកដល់ ~

"ប្តីសម្លាញ់! ហេតុអ្វីបងដាច់ចិត្តទៅចោលអូន អូនភ្ញាក់មិនឃើញបងអូនស្មានតែបងងើបលឿនទៅជួបឈ្មួញរកស៊ី ហេតុអ្វីបងធ្វើបែបនេះទៅវិញ" (លានអឺ យំផងនិយាយផងរហូតដល់សន្លប់)

~ ដំណឹងមួយនេះក៏បានលឺដល់វិមានស៊ើបក្តីអង្គារសិល្ប៍ លោកម្ចាស់លីក៏បានចាត់ អ៉ីប៉រ ឆាងយី ប៉ៃលូ ទៅពិនិត្យ និងស៊ើបអំពីរឿងនេះថាជាក្តីឃាតកម្មរឺមួយជាការសម្លាប់ខ្លួន ~

~ ក្រុមអ៉ីប៉រក៏បានមកដល់ភូមិគ្រឹះជីង ~

"ពួកខ្ញុំមកពីវិមានស៊ើបក្តីអង្គារសិល្ប៍ មកស៊ើបពីការស្លាប់របស់អ្នកប្រុសលីហ៊ាង" (ឆាងយី លើកស្លាកបញ្ជាហើយណែនាំខ្លួន)

"បាទ! សូមអញ្ជើញចូល លោកម្ចាស់!" (អ្នកបំរើប្រុសម្នាក់នៅភូមិគ្រឹះជីង)

"អេ ឆាងយី! តើលោកឃើញអ៉ីប៉រទេ? គេបាត់ទៅណាហើយ?" (ប៉ៃលូ ងាកមើលឆ្វេងស្តាំ)

"នាងមិនដឹងគេទេ?! ពេលនេះជាថ្ងៃត្រង់ហើយ តើគេទៅណាបានទៅ? បើមិនទៅ...នោះ តែពេលគេមកវិញគឺដឹងហើយ" (ឆាងយី )

"ហ៊ើយ! គេនេះមិនកែទម្លាប់សោះ ធ្វើអ្វីគ្មានប្រាប់គ្នាឲ្យដឹងសោះ" (ប៉ៃលូ)

~ កាត់មកអ៉ីប៉រ គេឥឡូវនេះគឺកំពុងនៅក្នុងហាងបាយមួយ ដែលហាងបាយនេះគឺជាហាងបាយដែលឡាបាបានស្នាក់នៅផងដែរ ~

"ថៅកែ! ឲ្យម្ហូប បាយ និងស្រាឲ្យខ្ញុំមួយប៉ាន់មក" (អ៉ីប៉រ)

"បាទអ្នកប្រុស! សូមរងចាំបន្តិច" (ថៅកែ)

ពេលនោះឡាបាក៏បានដើរចូលមក ដោយមុននេះនាងបានចេញទៅខាងក្រៅដើម្បីរកមើលអ្វីមួយ នាងបានទៅអង្គុយនៅតុម្ខាងចម្ងាយឆ្ងាយជាងអ៉ីប៉របន្តិច នាងបានហៅបាយ ម្ហូប ពីថៅកែដូចរាល់ដង ហើយក៏និយាយតែម្នាក់ឯងថា៖

"ហ៊ើយ! ខ្ញុំមករាជធានី ២-៣ ថ្ងៃហើយគ្មានដំណឹងអ្វីសោះ ដើរមើលគ្រប់កន្លែងហើយគ្មានឃើញមនុស្សដែលអ្នកគ្រូចង់រកទេ តើអ្នកគ្រូប្រាប់មកខុសទេដឹង ហ៊ឹម!" (ឡាបានិយាយទាំងទឹកអស់សង្ឃឹម)

~ បន្ទាប់ពីនិយាយរួចនាងក្រឡេកភ្នែកទៅក៏បានប្រទះឃើញអ៉ីប៉រ ហើយក៏សម្លឹងមើលរួចនិយាយ៖

"អេ?! ប្រុសម្នាក់នោះដូចជាធ្លាប់ឃើញនៅទីណា នៅទីណាអញ្ចេះ ហ៊ឹម... អរ...គេគឺជាអ្នកស៊ើបរឿងក្តីនៅវិហារបាក់បែកនោះតើ តែហេតុអ្វីមិនឃើញប្រុសសង្ហា និងនារីស្រស់ស្អាតទាំងពីរនាក់នោះនៅជាមួយគេចឹង? តើគេមកញ៉ាំបាយតែម្នាក់ឯងទេ? ហ៊ើយ! កុំខ្វល់រឿងអ្នកដទៃ គិតរឿងខ្លួនឯងសិនទៅ ឡាបា!ដោះស្រាយមិនទាន់បានទេនៀក!" (ឡាបា យកដៃវាយថ្ងាសខ្លួនឯងតិចៗ)

~ ថៅកែហាងក៏បានលើកម្ហូបមកឲ្យអ៉ីប៉រ ហើយក៏សួរអ៉ីប៉រ៖

"អ្នកប្រុសអ៉ីប៉រ?! តើអ្នកប្រុសមកតែម្នាក់ឯងទេ? ចុះក្រុមអ្នកប្រុសមិនមកជាមួយទេ?!" (ថៅកែ)

To Be Continue....
🌸🌸 និពន្ធដោយ ដាណេ (Sarakito)🌸🌸

🌸🔥វិមានស៊ើបក្តីអង្គារសិល្ប៍ 🔥🌸Where stories live. Discover now