ភាគ២: ការរកឃើញភ្តុសតាង និងជនសង្ស័យ

Start from the beginning
                                        

~ អ៉ីប៉រ និងប៉ៃលូបានពិនិត្យមើលក្រដាសទាំងនោះ អ៉ីប៉រក៏បានសញ្ជឹងគិត ចំណែកប៉ៃលូនៅសុខៗគេក៏ឆ្ងល់ថាមិចបាន ឆាង យីដឹងអំពីរឿងក្តីនេះ ~

"អេ! ឆាង យី! លោកមិននៅកន្លែងកើតហេតុទេ ហេតុអ្វីលោកដឹងពីរឿងដាវ ថែមទាំងអាចស៊ើបដឹងពីសាកសព និងគ្រួសារដែលសង្ស័យនោះទៀត" (ប៉ៃលូសួរជាមួយទឹកមុខចងចិញ្ចើម)

"នាងភ្លេចហើយទេដឹង? គ្មានរឿងអ្វីដែលខ្ញុំចង់ដឹងហើយមិនដឹងនោះទេ គឺខ្ញុំបានលឺរឿងនេះពីកងសន្តិសុខវិមាន ហើយខ្ញុំដឹងថាអ្វីដែលខ្ញុំធ្វើនេះគឺជាអ្វីដែលអ៉ីប៉រត្រូវការ" (ឆាងយី)

"អរ... ចឹងទេតើ បានលោក អ៉ីប៉រ! មិនខ្វល់សោះគិតតែពីរឿងញ៉ាំ ការពិតលោករងចាំដំណឹងនេះអែង" (ប៉ៃលូ)

"ត្រូវហើយ! នេះយើងធ្វើការជាមួយគ្នាយូរហើយនាងមិនដឹងទេ?!" (អ៉ីប៉រ និយាយជាមួយទឹកមុខភ្ញាក់ផ្អើល )

"ខ្ញុំមិនដឹងទេ! លោកម្តងចេះម្តងចុះ តាមមិនទាន់ទេ" (ប៉ៃលូ និយាយជាមួយទឹកមុខក្រមិចក្រមើច)

"ហាហាហាហាហាហាស........................"
(សម្លេងសើចរបស់ ឆាងយី និងអ៉ីប៉រ)

"បានហើយៗ ខ្ញុំនិយាយលេងទេ ខ្ញុំគិតថាយប់នេះពួកយើងមានការងារធ្វើហើយ បន្ទាប់មកស្អែកយើងប្រាដកជាដឹងការពិតហើយថានរណាជាឃាតករ" (អ៉ីប៉រ ញញឹមដោយទឹកមុខជឿកជាក់)

~ កាត់មកឡាបាវិញ ពេលនេះនាងបានធ្វើដំណើរមកដល់រាជធានីហើយ ហើយមេឃក៏ចាប់ផ្តើមងងឹងដែរ នាងក៏បានរកផ្ទះសំណាក់ដើម្បីសម្រាក និងញ៉ាំអាហារ ពេលនាងចូលទៅផ្ទះសំណាក់ នាងក៏បានលឺភ្ញៀវដែលនៅទីនោះនិយាយគ្នាអំពីរឿងឃាតកម្មដែលកើតឡើងនៅឯវិហារបាក់បែកនោះ ~

"អេ! ឯងដឹងទេថាសាកសពស្រ្តី និងបុរសដែលនៅវិហារបាក់បែកនោះនោះជាប្តីប្រពន្ធនឹងគ្នា ហើយត្រូវឃាតករសម្លាប់ដោយកាប់ជាច្រើនដាវ គេក៏បាននិយាយទៀតថា រាងកាយរបស់សាកសពនោះមានស្នាមដូចកាំបិតកាប់ តែមិនមែនជាកាំបិតទេ គឺជាស្នាមដាវកាប់មួយទៅវិញ ដែលអ្នកស៊ើបនៅវិមានអង្គារសិល្ប៍និយាយដូច្នោះ ហើយដាវនោះណាត្រូវបានគេរកឃើញថាមាន៥គ្រួសារដែលមានវា រឿងនេះណាយើងគិតថាមិនតូចទេ" (ភ្ញៀវស្នាក់នៅផ្ទះសំណាក់)

"យើងក៏គិតចឹងដែរ ៥គ្រួសារនោះណាសុទ្ធតែជាត្រកូលអភិជនល្បីឈ្មោះ" (ភ្ញៀវស្នាក់នៅផ្ទះសំណាក់)

~ ពេលនោះឡាបាបានលឺ ហើយក៏បានទៅសួរថៅកែផ្ទះសំណាក់នោះយ៉ាងងឿងឆ្ងល់ថា៖
"ថៅកែ ថ្មីៗនេះមានមនុស្សស្លាប់ដោយមិនដឹងមូលហេតុមែនទេ? មួយទៀត តើវិមានអង្គារសិល្ប៍ជាអ្នកស៊ើបរឿងនេះមែនទេ?" ហើយវិមានអង្គារសិល្ប៍នោះជាវិមានអ្វីទៅ? (ឡាបា បានសួរជាមួយទឹកចងចញ្ចើម)

"អូហូ! នេះនាងមិនមែនជាអ្នកនៅរាជធានីនេះទេមែនទេ? បានជាមិនដឹងរឿងបែបនេះ មែនហើយណា ថ្មីៗនេះមានប្តីប្រពន្ធមួយគូរបានស្លាប់នៅឯវិហារបែកបាក់នៅជិតនេះ ហើយវិមានអង្គារសិល្ប៍ជាអ្នកស៊ើបរឿងនេះ វិមានអង្គារសិល្ប៍គឺបង្កើតឡើងដោយលោកម្ចាស់លី សម្រាប់បំបែករឿងក្តី ដែលជាវិមានធំជាងគេនៅរាជធានី ហើយបើសំណាក់ផ្សេងៗបំបែករឿងក្តីមិនបានក៏ត្រូវបញ្ចូនមកវិមាននេះ " (ថៅកែផ្ទះសំណាក់)

~ ថៅកែនោះក៏បានខ្សឹបប្រាប់បន្តទៀតថា ~

"ហើយឥឡូវនេះណា ខ្ញុំបានលឺដំណឹងថាជិតរកឃាតករឃើញហើយ តែនាងកុំទាន់អាលនិយាយអ្វីផ្តេសផ្តាសណា ព្រោះវានៅមិនទាន់ដឹងច្បាស់នៅឡើយទេ ខ្ញុំគ្រាន់តែនិយាយទៅតាមពាក្យចចាមអារាមសិនតែប៉ុណ្ណោះ" (ថៅកែ)

~ ឡាបាញញឹម ហើយស្ងាត់បន្តិច រួចក្រោយមកថៅកែផ្ទះសំណាក់ក៏បានរៀបបន្ទប់សម្រាប់នាង ដោយសារតែនាងអស់កម្លាំងពីការធ្វើដំណើរពេក នាងក៏មិនបានគិតពីអ្វីច្រើន ក៏បានដាក់ខ្លួនគេងលង់លក់បាត់ទៅ ~

To Be Continues......
🌸🌸និពន្ធដោយ ដាណេ( Sarakito)🌸🌸

🌸🔥វិមានស៊ើបក្តីអង្គារសិល្ប៍ 🔥🌸Where stories live. Discover now