ផ្តើមរឿង: រឿងឃាតកម្មមួយបានកើតឡើង

Start from the beginning
                                        

«បាទ លោកម្ចាស់!» (អាសៀននិយាយ)

~ កាត់មកដល់បនល្បែង ~
"ចាក់ៗៗៗៗៗៗ"
"ចាក់ហើយដកដៃៗៗៗៗ"
"តូចៗៗៗៗៗៗ ធំៗៗៗៗៗៗៗ"

«ហ៊ឺស លី អ៉ីប៉រ ម្តងនេះឯងប្រាកដជាចាញ់ហើយ» (សម្លេងធំៗបែបមនុស្សមាឌធំនិយាយ) ហៅថា អាម៉ាប់

~ លី អ៉ីប៉រ ជាកូនប្រុស លី វ៉ាងយី គេជាមនុស្សចូលចិត្តលេងច្រើន ឆ្លាត សង្ហា មានមន្តសេហ៍ ទាក់ទាញ ល្បិចច្រើន ឡិកឡក់ ពូកែទាំងវិជ្ជាគុន ទាំងការស៊ើបអង្កេត អក្សរសាស្រ្ត គំនូរ អក្សរផ្ចង់ (ជាតួឯកប្រុស) ~

«ហាសហាស មិនប្រាដកទេ ចាំមើលសិនទៅ»
(អ៊ីប៉រ និយាយដោយទឹកមុខញញឹមបែបលាក់ល្បិច)

"តូចៗៗៗៗៗ ធំៗៗៗៗៗៗ"

«ហាសហា យើងឈ្នះហើយ! ឯងចាញ់ម្តងទៀតហើយ! ហាសហាហា" (អ៉ីប៉រ)

«ទេ! មិនពិតទេ! ឯងលេងល្បិច ពួកអាកូនចៅឆាប់ចាត់ការវាទៅ» (អាម៉ាប់)

(បញ្ជាក់ "អាម៉ាប់ជាកូនមន្រ្តីធំម្នាក់ ទើបហ៊ានវាយតួប្រុស! តែតួប្រុសយើងក៏ជាកូនអ្នកមានមុខមាត់ម្នាក់ដែរ ទើបមិនខ្លាចអាម៉ាប់" )

~ តុហើរ កៅអីហោះ (ស្នាដៃកូនចៅអាម៉ាប់) ~

«អា.........ពួកយើងឆាប់រត់ទៅ» (សម្លេងអ្នកនៅទីនោះស្រែក ចលាចលពេញបនល្បែង)

~ អ៉ីប៉រគេចពីកៅអីហោះ តុហើរ ស៊ីផុយ ហើយក៏និយាយថា៖
"កុំ កុំចូលមកណា! យើងមិនចង់វាយគ្នាទេ!" (អ៉ីប៉រ)

~ ពួកកូនចៅអាម៉ាប់បន្តចូលទៅចាត់ការអ៉ីប៉រ អ៉ីប៉រក៏បានគេច ហើយរត់ចុះរត់ឡើង និងធ្វើឲ្យកូនចៅអាម៉ាប់នោះវល់វាយគ្នាឯងពេញនឹង ឡើងរហូតដល់ពួកគេហត់ដួលសន្លប់អស់ អ៉ីប៉រក៏ឆ្លៀតឪកាសរត់គេចចេញពីទីនោះចេញមកខាងក្រៅ ~

«នែ៎ ពួកឯងឆាប់ក្រោកឡើង ហើយតាមវាទៅ» (អាម៉ាប់ស្រែក)

~ កូនចៅអាម៉ាប់ក្រោកឡើង ហើយរត់ចេញមកក្រៅក៏ឃើញអ៉ីប៉រ ពួកគេក៏បន្តដេញ៖
«គេនៅទីនោះ ឆាប់តាមទៅ ឈប់! ឈប់ភ្លាម! កុំរត់» (ពួកកូនចៅអាម៉ាប់)

~ អ៉ីប៉រឃើញពួកគេដេញតាមមក គេក៏រត់ផង និងគេចពីមនុស្សនៅតាមផ្លូវផង គេរត់រហូតដល់បានទៅជួបនឹងអាសៀននៅតាមផ្លូវ ~

«អ្នកប្រុសទីបំផុតជួបអ្នកប្រុសហើយ! លោកម្ចាស់បញ្ជាឲ្យខ្ញុំមកប្រាប់អ្នកប្រុសថាឲ្យក្រុមអ្នកប្រុសទៅដោះស្រាយរឿងសាកសពបុរស និងស្រ្តីដែលស្លាប់នៅវិហារបាក់បែក» (អាសៀននិយាយ)

"អ៉ីប៉រក៏តបអាសៀនវិញទាំងសម្លេងត្រហេបត្រហប់ដែលទើបនឹងរត់ហត់"

«ខ្ញុំថារឿងនឹងកុំទាន់អាលបារម្ភអី មកបារម្ភរឿងនេះសិនទៅ»

~ អាសៀនធ្វើមុខរៀងឆ្ងល់ៗថាបារម្ភអំពីរឿងអី្វ ពេលនោះកូនចៅអាម៉ាប់ ហើយនឹងអាម៉ាប់ក៏បានមកដល់កន្លែងដែលពួកគេកំពុងនិយាយគ្នា ~

«ហ៊ឹស! តាមឯងទាន់ហើយចាំមើលឯងរត់ទៅណាទៀត ពួកអាកូនចៅនៅចាំអីទៀតឆាប់ចូលចាត់ការវាទៅ» (អាម៉ាប់)

«ពួកឯងចូលមកបើមិនស្លាប់ក៏ពិការដែរ អាសៀនឆាប់ចាត់ការពួកវាទៅ» (អ៉ីប៉រនិយាយដោយឈរនៅពីក្រោយអាសៀន)

~ ពួកកូនចៅអាម៉ាប់ និងអាសៀនក៏បានប្រយុទ្ធគ្នា មិនយូរប៉ុន្មានពួកកូនចៅអាម៉ាប់ក៏ដេកលើដីអស់ ដោយសារស្នាដៃអាសៀន ~

«ពួកឯងនេះចំជាបំបង់បាយមែនឆាប់ក្រោកមក» (អាម៉ាប់)

«ពួកយើងទៅលេងរួចហើយអ្នកប្រុស» (កូនចៅអាម៉ាប់ម្នាក់និយាយ)

~ អាម៉ាប់ឃើញហេតុការណ៍មិនស្រួលក៏និយាយ៖

"យើងផ្ញើរទុកសិនចុះឯង លើកក្រោយឯងមិនសំណាងចឹងទេ តោះពួកឯងឆាប់ងើបឡើងទៅវិញ"
(អាម៉ាប់)

"ឆាប់មកយកវិញផងណា អាកាជ្រូក យើងនៅចាំ ហាហាហាស" (អ៉ីប៉រសើច និងធ្វើមុខឌឺ)

~ ក្រុមអាម៉ាប់ក៏ចាកចេញទៅ អ៉ីប៉រក៏សួរអាសៀនបញ្ជាប់អំពីរឿងដែលអាសៀន ប្រាប់មុននឹង៖

"អេ! មុននេះឯងនិយាយពីរសាកសព បុរស ស្រ្តីដែលស្លាប់នៅវិហារបាក់បែកមែនទេ? តោះពួកយើងឆាប់ទៅ តែឈប់សិន! ដូចជាភ្លេចអ្វីមួយ" (អ៉ីប៉រ)

"តើភ្លេចអ្វីទៅអ្នកប្រុស?!" (អាសៀន)

"អរ! អត់អីទេពួកគេនឹងមកឆាប់ៗនេះហើយ"
(អ៉ីប៉រនិយាយដោយទឹកមុខញញឹម)

To Be Continue......
🌸🌸 និពន្ធដោយ ដាណេ (Sarakito) 🌸🌸

🌸🔥វិមានស៊ើបក្តីអង្គារសិល្ប៍ 🔥🌸Where stories live. Discover now