42:ចាំទុកក្នុងខួរ

Magsimula sa umpisa
                                    

<បងស៊ូ>រាងតូចស្រែកហៅទាំងទឹកភ្នែកគិតយ៉ាងម៉េចទៅគាត់ដឹងហើយ តើគាត់អាចបែកគ្នាដោយសាររឿងនេះទេ ហឹកៗធ្វើយ៉ាងម៉េចទៅ រាងតូចប្រុងរត់ទៅតាមតែដៃម្ខាងក៏ត្រូវចាប់ជាប់

<អូនចង់ទៅណាពួកយើងមានរឿងនិយាយគ្នា>YOONGIទាញដៃJIMINដើរសម្ដៅទៅឡានទោះជាចង់ប្រកែកក៏គ្មានប្រយោជន៍ដែរ បើប្រុសម្នាក់នេះកម្លាំងខ្លាំងថ្នាក់នេះ

<ហេតុអីអូនឲវាប៉ះខ្លួនអូនក្រែងបងហាមហើយតើថាកុំទៅស្និទ្ធស្នាលជាមួយវា>មកដល់ឡានរាងក្រាស់ក៏ស្រែកសួរកំហកទៅដោយគ្មានសួរនាំ ដឹងទេពេលគេឃើញបែបនេះគេសឹងតែហក់ទៅសម្លាប់ជឺយៀនទៅហើយហេតុអីឲវាប៉ះស្និទ្ធស្នាលថ្នាក់នេះ

<អូនរកដួលជឺយៀនគ្រាន់តែជួបទប់ប៉ុណ្ណោះ>រាងតូចបកស្រាយតាមដំណើរគេមិនយល់ពីអារម្មណ៍គាត់ច្បាស់ទេ ម្ដងក៏ទុកចោលម្ដងក៏ហួងហែងគាត់ទុកគេជាអីឲប្រាកដទៅ

<អូហ៍អូននិងវាស្និទ្ធស្នាលដល់ថ្នាក់នេះឬ>ជឺយៀនមិនសូវចូលចិត្តឲគេហៅឈ្មោះខ្លួនគេកាលរៀនមានតែប៉ុន្មាននាក់ប៉ុណ្ណោះដែលជឺយៀនឲហៅឈ្មោះក្នុងនោះក៏មានរាងក្រាសដូចគ្នា

<រើសទៅរវាងបងនិងវាអូនយកមួយណាបើយកវាបងដើរចេញ បងមិនចូលចិត្តប៉ះរបស់មានម្ចាស់ទេ>ឮប្រយោគចុងក្រោយហើយឲរាងតូចឈឺនិយាយលែងចេញទឹកភ្នែកក៏ហូរឥតដាច់ គេក៏ដូចគ្នាគេក៏មិនចូលចិត្តប៉ះរបស់មានម្ចាស់ដែរមិនចង់ធ្វើជនទី3អីដែរតែគេបែរជាជ្រុលខ្លួនបាត់ទៅហើយ

<គ្មានអីត្រូវរើសទេព្រោះអូននិងគេក៏មិនមែនជាអីនឹងគ្នាដែរ>ទៀតហើយនេះជាឱកាសឲគេកាត់ផ្ដាច់ពីគាត់បានទាំងស្រុងតែគេនៅតែគ្មានភាពក្លាហានធ្វើវា គេនៅតែមិនអាចចេញពីប្រុសម្នាក់នេះ

<ល្អចឹងកុំជួបវាទៀតឲសោះ>យ៉ុនហ្គីសម្លឹងជីមីនហាក់ទាមទារចម្លើយហើយចម្លើយនោះត្រូវតែស្របតាមចិត្តគេ

<តែគេជាដៃគូក្រុមហ៊ុនយើង>វាមិនអាចទេដែលមិនជួបគ្នានោះបើពេលនេះជឺយៀនក៏មានចំណែកក្នុងក្រុមហ៊ុដែរហើយ

<បងចេះចាត់ចែងហើយ>បើមានការទាក់ទងខាងជឺយៀនគេក៏អាចឲអ្នកផ្សេងទៅជំនួសដូចគ្នា បើចង់លុបកិច្ចកុងត្រាក៏គេមិនខ្វល់

ទីប្រឹក្សាបេះដូង💞(ចប់)Tahanan ng mga kuwento. Tumuklas ngayon