ភាគទី១២:សន្យា

120 16 22
                                    

ទីប្រឹក្សាបេះដូង💕

ក្រោយដើរលេងអស់ចិត្តអ្នកទាំងពីរក៏ត្រឡប់មកChhon San(ឈុន សាន)វិញ ទម្រាំមកដល់ក៏ល្ងាចណាស់ទៅហើយJiminក៏បបួលទៅលេងទន្លេHer Narn(ហុឺណាន)បន្ត

"Her Narn"ជាទន្លេដែលមាននៅកណ្ដាលក្រុង

<Yoonបើមានថ្ងៃមួយបងធុញអូន បងប្រាប់អូនតាមត្រង់ណា កុំលាក់និងកុំកុហកអូនអី>អង្គុយមើលទេសភាពសុខៗjiminក៏និយាយឡើង ប្រាកដណាស់មនុស្សម្នាក់ៗប្រាកដជាធុញនូវរបស់ឬរឿងដដែលៗមិនខាន

<ហេតុអីនិយាយបែបនេះ បងគ្មានថ្ងៃធុញអូនទេមិនថាអ្នកផ្សេងបែបណាតែចំពោះបងអូនអាចជឿបានថាបងគ្មានថ្ងៃធុញអូនឡើយរឹតតែមិនកុហកអូន>ហេតុអីគិតបែបនឹងគេដឹងអារម្មណ៍ខ្លួនឯងច្បាស់ណាស់គេក៏ដឹងថារាងតូចកំពុងគិតអី គេជាអ្នកជំនួញអារម្មណ៍មនុស្សបែបណាគេអាចមើលដឹងសឹងគ្រប់គ្នាទៅហើយសូម្បីតែក្មេងតូចនេះក៏ដូចគ្នា Yoongiក៏ងាកមកនិយាយទាំងកែវភ្នែកស្រទន់

<សន្យាបានទេចឹង>រាងតូចលើកដៃមកថ្ពក់ទាំងកែវភ្នែកដក់ដោយសំណើមគេស្អប់ការសន្យាតែគេនៅតែត្រូវការវា

<បងសន្យាអូនក៏ត្រូវសន្យាដែរណាថាមិនចោលបងទៅណាទេ ទោះជាមានរឿងអីក៏ដោយ>រាងតូចញញឹមងក់ក្បាលគេទុកចិត្តប្រុសម្នាក់នេះណាស់គេជឿថាប្រុសម្នាក់នេះមិនឲគេខកចិត្តទេ

<អូនសន្យា>ពួកគេថ្ពក់ដៃនិងមើលគ្នាដោយស្នាមញញឹម

សន្យាហើយណាថាមិនចោលគ្នា សន្យាហើយណាថាពួកយើងមិនកុហកគ្នា សន្យាណា🌱

ដើរលេងបានមួយសន្ទុះទូរស័ព្ទរាងក្រាស់ក៏រោទ៍ឡើងនិយាយគ្នាបានបន្តិចYoongiក៏ប្រាប់ថាមានការសំខាន់ទើបឲJiminត្រឡប់មកខនដូមុន

"Sae Hon (សេហុន)"ជាព្រលានយន្តហោះមួយនៃប្រទេសLសម្លេងអ៊ូអរនៃអ្នកដំណើរលាន់ឮពេញព្រលាន ដំណើរស្វាហាប់របស់រាងសង្ហាជាអគ្គនាយកបានទាក់ក្រសែរភ្នែកមនុស្សជាច្រើនឲសម្លឹងតាមមើល

<YOONGI~>ជាសម្លេងស្រួយស្រេះដែលគេខានបានឮដោយផ្ទាល់បែបនេះជាយូរគួរសមហើយ

________

យប់កាន់តែងងឹតរាងតូចដែលអង្គុយចាំបងជាទីស្រឡាញ់ក៏ចេះតែងាកមើលទៅទ្វារនេះម៉ោង11ទៅហើយមិនឃើញគេត្រឡប់មកវិញសោះ តើគេមានបញ្ហាអីមែនទេ Yoongiមិនដែលនៅយប់បែបនេះទេ ចិត្តនៅមិនស្ងប់ពិសេសពេលcallទៅតែគេមិនទទួលគេរឹតតែបារម្ភលើសដើម

ទីប្រឹក្សាបេះដូង💞(ចប់)Where stories live. Discover now