ភាគទី១៦:សម្ពាធបេះដូង

121 19 0
                                    

ទីប្រឹក្សាបេះដូង

∆ខាងក្រៅ

<លោកជាបងជីមីនមែនឬ>ថេយ៉ុងមិនអស់ចិត្តព្រោះដូចដឹងហើយថាជីមីនជាក្មេងកំព្រាដល់សុខៗមកប្រាប់ថាមានបងអ្នកណាមិនផ្អើលនៅជាមហាសេដ្ឋីទៀត

<មែនហើយ>យីបូក៏តបទៅវិញដោយលើកទឹកមកផឹកក៏អស់សំណើចមិនតិចទេពេលឃើញទឹកមុខអ្នកម្ខាងទៀតហាក់គាំងបែបនេះមើលទៅវាពិតជាកំប្លែងណាស់

<តែ.តែម៉េចមុខមិនស្រដៀងគ្នាសោះ>ជាបងប្អូនគួរណាតែមានចំណុចដូចឬស្រដៀងគ្នាខ្លះតែនេះអត់សោះមើលចុះ

<ពួកយើងមិនមែនបងប្អូនបង្កើតទេជាបងប្អូនក្នុងត្រកូល>កាន់តែនិយាយកាន់តែមិនយល់បងប្អូនក្នុងត្រកូល ក្នុងត្រកូលបែបណា អួយ!វង្វេងស្លាប់មិនខានទេ

<យើងជាបងប្អូនធម៌តែក្រោយមកក៏ក្លាយជាបងប្អូនក្នុងត្រកូល>និយាយប៉ុណ្ណឹងថេយ៍ក៏ស្ងាត់ ក្រលេកមើលម៉ោងក៏ឃើញថាម៉ោងជិត12ទៅហើយ ចប់មិនខានប្ដីគេអុ៎ះមិនមែនទេគឺគេមិនទាន់បានយកអាហារឲជុងហ្គុកនៅឡើយទេ

<ចឹងពួកលោកនៅលេងជាមួយjiminសិនទៅណាខ្ញុំមានការបន្តិច>មានយីបូនិងចាន់នៅមើលចឹងគេអាចចេញយកអាហារទៅឲជុងហ្គុកដោយស្ងប់ចិត្តហើយ មិនបារម្ភថាគេទៅជីមីននឹងក្ដៅខ្លួនឡើងហើយគ្មានអ្នកមើល ឮហើយពួកគេក៏ញញឹមងក់ក្បាលឯថេយ៍ក៏រត់ទៅវឹងសប្បាយចិត្តដែលឃើញជីមីនមានគ្រួសារហើយក៏សប្បាយចិត្តជិតបានជួបមុខប្ដី

___________

<នេះយ៉ុនញុាំឲច្រើនៗទៅ>ស៊ូមីដួសម្ហូបដែលមានរៀបនៅលើតុឲគូដណ្ដឹងទាំងញញឹមក្រោមក្រសែភ្នែកមនុស្សចាស់ទាំងបួន

<អរគុណអូនហើយ នេះញុាំអានេះទៅវាល្អចំពោះអូន>យ៉ុនហ្គីញញឹមអរគុណហើយទើបដួសម្ហូបដែលមិនសម្បូរខ្លាញ់ឲស៊ូមី
ឃើញកូនៗស្រឡាញ់គ្នាបែបនេះអ្នកជាឪពុកម្ដាយក៏សប្បាយចិត្តមិនស្ទើរទេ

<បងថាម្ហូបមួយពេលនេះផ្អែមពេកហើយ>លោកមីនដាក់ម្ហូបចូលមាត់រួចក៏
និយាយឡើងឲអ្នកក្បែរខ្លួនញញឹមឡើង ចំណែកសមីខ្លួនដែលត្រូវលោកមីនបង្អាប់ដោយប្រយោលក៏ឱនមុខចុះអៀនជាខ្លាំង

ទីប្រឹក្សាបេះដូង💞(ចប់)Where stories live. Discover now