ទីប្រឹក្សាបេះដូង
មានរឿងរកាំរកោះគ្នាពេកទើចYoongiចាកចេញដោយភាពមួម៉ៅ Jiminគេក៏មិនបានចង់ប្រឆាំងជាមួយយ៉ុនហ្គីទេ គ្រាន់តែគេចង់មានមិត្ត មានអ្នកកំដរជជែក និងមានមនុស្សលួងលោមពេលមួយដែលយ៉ុនហ្គីបោះបង់គេចោល
<អូនពិតជាចង់មានសិទ្ធិដូចគេណាស់>ជីមីន មានអារម្មណ៍ថាច្រណែនស៊ូមីណាស់គេអាចលួងលោម បង្ហាញភាពផ្អែមល្ហែម ការអន់ចិត្តចំពោះយ៉ុនហ្គីជាសាធារណៈបាន យ៉ុនហ្គីជាមនុស្សដំបូងដែលឲគេមានអារម្មណ៍ថាច្រណែនមនុស្សម្នាក់ពិតៗមិនបានលេងសើចដូចរាល់ដង
_________
<យ៉ុន ហេតុអីមកទីនេះ>ជីមីនប្រញាប់រត់មកក្រោយឮសុីនប្រាប់ថាយ៉ុនហ្គីស្រវឹងហើយ គេអូសទាញយ៉ាងណាក៏មិនព្រមដែរមមើរកតែឈ្មោះជីមីន
<មីន ឈប់ស្និទ្ធស្នាលជាមួយវាទៅបានទេបងសុំ>យ៉ុនហ្គីដែលស្រវឹងដល់ទន់ខ្លួននោះគ្រាន់តែឮសំនៀងអ្នកដែលខ្លួនរកនោះក៏និយាយពីបំណងខ្លួនប្រាប់ដើម្បីឲគេបានដឹងថាខ្លួនមិនចូលចិត្តទេ មិនចូលចិត្តដែលមាននរណាម្នាក់មកស្និទ្ធស្នាលឬតាមយកចិត្តជីមីនបែបនេះ
<មកបងស្រវឹងហើយ>ជីមីនក៏មិនអាចនិយាយអីបានគេនិងអុិនវ៉ុនជាមិត្តស្និទ្ធស្នាលកាលពីមុន ឯរាងក្រាសជាមនុស្សដែលខ្លួនស្រឡាញ់តែយ៉ាងណាក៏យ៉ុនហ្គីមានគូដណ្ដឹងហើយ ចុះបើថ្ងៃមួយយ៉ុនហ្គីបោះបង់គេតើគេអាចបាត់បង់មនុស្សជុំវិញខ្លួនទេ
<បងមិនបានស្រវឹងទេសន្យានឹងបងមក>យ៉ុនហ្គីនិយាយបានប៉ុណ្ណឹងក៏សន្លប់ឈឹង គេផឹកអស់ច្រើនគួរសមដែរចឹងមិនចម្លែកទេដែលនិយាយៗសន្លប់បែបនេះ
<ឈប់ធ្វើបាបខ្លួនឯងទៀតណាម្ចាស់ចិត្តអូន សឺត>ជីមីនលើកដៃវាសសក់គេនឹងនិយាយតិចៗល្មមអាចឮតែម្នាក់ឯងនិងថើបថ្ងាសស្អាតមួយខ្សឺតដោយគ្មានអ្នកចាប់អារម្មណ៍ព្រោះនេះជាក្លឹបចឹងប្រាកដជាមានតន្រ្តីភ្លើងព៌ណហើយ គេនិយាយថាយ៉ុនហ្គីជាម្ចាស់ចិត្តចឹងហើយអាចល្មមបញ្ជាក់ថាក្នុងចិត្តគេគឺមិនអាចដាក់ឬស្រឡាញ់អ្នកផ្សេងទៀតបានទេ
YOU ARE READING
ទីប្រឹក្សាបេះដូង💞(ចប់)
Romanceស្នេហាតែងមានឧបសគ្គ ប៉ុន្តែតើស្នេហារវាងបងប្អូនធម៌មួយគូនេះអាចទទួលបានសុភមង្គលដែរទេ ព្រោះថាទំនាក់ទំនងនេះមានម្ខាងមានម្ចាស់បេះដូងរួចហើយ *គេថាព្រះចន្ទគូជាមួយផ្កាយតើជាការពិតទេ? Min Yoongi & Park jimin