51:ជម្រើស

167 18 5
                                    

ទីប្រឹក្សាបេះដូង

<បាន បើបងឆ្លើយចម្ងល់អូនមួយ>ជីមីនញញឹមគេដឹង តែគ្រាន់ចង់ឮពីមាត់គាត់ វាជាគន្លឹះឲគេស្រាយចំណងគ្រប់យ៉ាង

<និយាយមក>យ៉ុនហ្គីញញឹមឡើង គេអាចមានសង្ឃឹមយកជីមីនមកក្បែរហើយ

<បងអាចរើសបានទេរវាងពួកវាទាំងពីរ>ជីមីនហុចបន្តោងពីរដែលមួយជារូបទន្សាយមួយជារូបផ្កាយធ្វើឲយ៉ុនហ្គីគាំងនិយាយលែងចេញ វាមានតែបន្តោងទេរូបខាងទន្សាយនោះព្រោះជារបស់ជីមីនទិញ

<ហុឹម>សម្លេងដង្ហើមធំរបស់យ៉ុនហ្គីបញ្ជាក់ពីការតានតឹងចិត្ត ហេតុអីចង់តែបង្ខំឲគេដល់ផ្លូវទាល់បណ្ដោយគ្រប់យ៉ាងឲដូចមុនមិនបានទេឬតែសម្លេងនេះជាចម្លើយយ៉ាងច្បាស់សម្រាប់រាងតូច ដឹងដូចនេះជីមីនក៏ចាប់បន្តោងរូបទន្សាយមកដាក់ក្នុងដៃយ៉ុនហ្គី

<ថែវាបន្តចុះកុំគិតរឿងផ្សេងអី>ជីមីនញញឹមរុញម្រាមដៃរាងក្រាសក្ដាប់រូបទន្សាយនោះទុក វាប្រៀបដូចបញ្ជាក់ឲដឹងថាគេចុះចាញ់ហើយ ឯបន្តោងផ្កាយក៏ដាក់ក្បែរដៃឲយ៉ុនហ្គីវិញ គេសុំមិនបន្តជាផ្កាយទៀតទេ

<អរគុណបងហើយដែលជួយកន្លងមក >ជីមីនងើបឈរឱនគោរពជាការអរគុណមុននឹងដើរចេញទៅ កន្លងមកយ៉ុនហ្គីជួយគេក៏មិនតិចដែរ

<បងស្រឡាញ់អូន នៅក្បែរបងហើយកុំទៅណាទៀតអី>ដើរចេញទៅមិនបានប៉ុន្មានផងដៃមាំក៏មកក្រព័ទ្ធចង្កេះតូចពីក្រោយដោយដាក់ក្បាលលើស្មាជីមីន គ្រាន់ឮពាក្យនេះជីមីនហូរទឹកភ្នែក ហេតុអីមកឮពេលនេះ ហេតុអីជិតរៀបការហើយមកប្រាប់គេទៀត ជ្រើសរើសយកគេនោះរួចហើយ តើត្រូវការឲគេនៅធ្វើអី

<អូននៅក្នុងនាមជាអី>ជីមីនងើយក្បាលបន្តិចសួរគេសំណួរមួយនេះវាមុតជ្រៅណាស់

<អូនមិនដឹងពីវាទេឬ>គេសំដៅដល់បេះដូងមានន័យថាដំណែងជីមីនក្នុងបេះដូងគេ      តើជីមីនក្លាយជាមនុស្សមិនយល់ពីគេពីពេលណា(អ្នកទាំងអស់គ្នាយល់ទេ😕)

<ដឹង បែបនោះហើយទើបអូនឲម្ចាស់តំណែងទៅឲបងរក្សាដោយស្ងប់ចិត្ត>រឿងអីមិនដឹងតំណែងខ្លួនតែថាក៏មិនដឹងនៅកម្រិតលេខប៉ុន្មានដូចគ្នា សួរមើលបើពេលឈឺរវាងស៊ូមីនិងគេថាតើម្នាក់ណាដែលបានយ៉ុនហ្គីមើលថែ

ទីប្រឹក្សាបេះដូង💞(ចប់)Où les histoires vivent. Découvrez maintenant