part23

102 9 0
                                    

យប់ឡើង
(ព្រះអង្គយប់នេះខ្ញុំម្ចាស់សុំទ្រង់នៅមើលថែsunghoonមួយយប់ព្រោះថ្ងៃនេះគេរករឿងរបស់ម្តាយគេណាស់ រកតែគេងមិនបានផង) hoonwon និយាយមិនដឹងយ៉ាងម៉េចទេកូនគេថ្ងៃនេះយំអើយយំមិនដឹងដោយសាររឿងអីទេ។
(អឹមទៅៗ មិនអីទេ)ស្តេចមីននិយាយ
(ក្រាលទូលព្រះអង្គ)ថារួចគេក៏ដើរចេញទៅ
(បងមិញមានរឿងអី)hobiដើរចេញពីបន្ទប់ទឹកបណ្តើរក៏សួរបណ្តើរ
(គ្មានអីទេ គ្រាន់តែsunghoonរករឿងទើបhoonwonសុំទៅជួយមើលគេមួយថ្ងៃប៉ុណ្ណោះ)ស្តេចមីនឃើញគេដើរមកបែបនេះក៏ប្រញាប់រត់ទៅជួយទប់គេ
(ប្រាប់អូនហើយថាមិនឲដើរតែម្នាក់ឯងទេ ខ្លាចមានគ្រោះថ្នាក់)ស្តេចមីននិយាយ ពោះឲប៉ុនណាណីហើយខ្លួនដើរដូចកូនសេះចឹង។
(អីយ៉ាងអ្នកណាគេនៀក ពូកែរអ៊ូម្លេះ)hobiឃើញបែបនេះក៏លើកដៃទៅទាញថ្ពាល់របស់ទ្រង់លេង
(ឈឺ..)ស្តេចមីននិយាយតែមាត់ទេ តែសម្ងំឲគេទាញថ្ពាល់លេងដដែល
(បងធ្វើអី)hobiនិយាយទាំងភ្ញាក់មិចក៏សុខៗមកច្របាច់ជើងគេចឹង បើគេឃើញវាមិនល្អទេ។
(មានធ្វើអី)
(ប្រយ័ត្នគេឃើញមិនល្អទេ បងជាស្តេចផែនដី ណា)hobiនិយាយ ទ្រង់ជាស្តេចធ្វើបែបនេះដូចបន្ទាបខ្លួនខ្លាំងណាស់
(ឃើញក៏ឃើញទៅ បើគេយកទៅនិយាយក៏និយាយទៅ ព្រោះបងមើលថែប្រពន្ធបងមិនមែនអ្នកដទៃទេ សឺត..)និយាយរួចក៏ថើបលើខ្នងជើងរបស់គេបន្តិច
(ជើងឡើងហើមហើយ ដើរច្រើនពេកអូនឯង)មា់តថាឲគេទេឯដៃច្របាច់ឈ្លីរហូត

(បង អូនអាក្រក់អត់ពេលពោះធំចឹង អូនមានអារម្មណ៏ថាធាត់ជាងមិន ហើយមុខឡើងស្លក់ទៀត តិចបងឯងឈប់ស្រឡាញ់ទៅ)hobiនិយាយ
(កុំគិតច្រើនមិនថាអូនធាត់ជាងមុនឬអត់ទេ សម្រាប់បងអូននៅតែជាមនុស្សម្នាក់ដែលស្រស់ស្អាតជាងគេជានិច្ច..)ស្តេចមីននិយាយ
(បង ហឹក..ហឹក..)
(កុំយំអី)
(អូនរំភើបពេក)
(អូនឯងនេះ)ស្តេចមីននិយាយ
ក្រាក..
(បិតាមាតា បុត្រមកវិញហើយ)ស្របពេកនោះyooniបាបរត់ចូលមក
(មកវិញហើយឬ)
(ក្រាលទូល)
(អ្នកមីងទៅអស់ហើយ)
(បាទ..ដំបូងបុត្រថាទៅជាមួយពួកគាត់ដែរ ប៉ុន្តែក៏អត់ទៅវិញ បុត្រមិនចង់រំខានពេលពួកគាត់ដើរលេងជាមួយគ្នា)yooniនិយាយ អ្នកមីងhennaនិងeunwooនាំគ្នាទៅពិធីបុណ្យហើយព្រោះថ្ងៃនេះជាថ្ងៃព្រះចន្ទរះពេញបរមីចឹងនៅផ្សារគេមានពិធីបុណ្យសប្បាយៗ។
(ល្អហើយដែលបុត្រគិតចឹងនោះ)hobiនិយាយ មែនហើយពួកគេទាំងពីរទៅdateជាមួយគ្នានឹងណាចឹងហើយបើyooniមិនទៅក៏ល្អព្រោះខ្លាចរំខានដល់ពួកគេទាំងពីរ។
(តោះគេងទៅយប់ហើយ)ស្តេចមីននិយាយ
(អឹម)ថារួចក៏បិតភ្នែកគេងទៅដោយhobiនៅកណ្តាលបើមិនចឹងទេគ្មានបានគេងទេយប់នេះនោះ ឪកូនគេនឹងវ៉ៃគ្នាទល់ភ្លឺមិនខាន
នៅផ្សារ
Hennaនិងeunwooបណ្តើរគ្នាញុំាអីៗនៅក្នុងក្រុងយ៉ាងរីករាយជាពិសេសក៏បានចំណាយពេលវេលារីករាយជាមួយគ្នាផងដែរ ញុំាផងដើរលេងមើលគេមើលឯងផងយ៉ាងរីករាយ។
(Hennaមើលនោះគេធ្វើអីនឹងមនុស្សជុំៗនឹង)ដោយសារឃើញមនុស្សជាច្រើននៅជុំគ្នានៅកន្លែងមួយeunwooនាងក៏ចង់ទៅមើលដែរ
(បងស្រី តើគេកំពុងតែធ្វើអី?ហេតុអ្វីមនុស្សច្រើនម្ល៉េះ?)ដោយឆ្ងល់ពេកhennaបានឃាត់ដណ្តើររបស់បងស្រីម្នាក់រួចសួរ។
(គឺគេធ្វើសៀកនឹងណា ជាអ្នកល្បីមកពីសីលា)ថារួចនាងក៏ប្រញាប់រត់ចេញទៅ
(អូនចង់ទៅមើល) eunwoo និយាយ
(តោះចឹង)ថារួចក៏ដឹកដៃគ្នាទៅមើលនឹងគេដែរ

អាមាត្យតូចរបស់បងWhere stories live. Discover now