Part15

149 17 0
                                    

សំណាក់រាជកិច្ច
(eunwoo នាងថាទៅមើលតើhobiស្អាតដែរទេ)heena
(អឹម..)
(ក៏ប្រហែលជាចឹងហើយទើបអាយ៉ុងវាស្រឡាញ់ណាស់នោះ)heenaបន្តនិយាយដោយមានeunwooអង្គុយស្តាប់ទាំងពិបាកចិត្តពេលគិតដល់ពេលវេលាមុននេះដែលខ្លួនបានឃើញសកម្មភាពនោះនៅចំពោះខ្លួនតែមិនអាចធ្វើអ្វីបានទាំងអស់ក្រៅពីឈមើល ហើយក៏រិតតែឈឺខ្លាំងពេលដែលស្តេចមីនឃើញខ្លួនឈរមើលហើយក៏ទ្រង់មិនខ្វល់ពីនាងបារម្ភតែពីhobi តែអង្គុយគិតសប់ៗទៅheenaនិយាយត្រូវ នាង គ្មានអ្វីត្រូវអន់ចិត្តទេព្រោះនាងស្រលាញ់ទ្រង់តែម្តង ទ្រង់មិនបានស្រឡាញ់សូម្បីតែមួយចំណិតណាឡើយ គិតហើយក៏ហូរទឹកភ្នែកទាំងមិនដឹងខ្លួន។
(នាងយំធ្វើអី)heenaសួររួចទាញកន្សែវដៃមកជូតទឹកភ្នែកឲនាង។
(គ្មានអីទេ)
(គ្មានអីយ៉ាងម៉េច ឬក៏ឈឺចាប់ពេលឃើញរូបភាពមុននេះ)
(អឹម... ខ្ញុំគួរតែជឿនាង គួរណាតែស្រឡាញ់មនុស្សដែលបារម្ភពីយើងមិនមែនស្រឡាញ់មនុស្សដែលមិនខ្វល់ពីយើងឡើយ ចាប់ពីថ្ងៃនេះតទៅខ្ញុំនឹងសម្លឹងមើលមនុស្សដែលស្រឡាញ់ខ្ញុំពិតប្រាកដវិញ)នាងនិយាយចប់ក៏ញញឹមដល់heenaបន្តិច
(នាងនិយាយសម្តៅលើខ្ញុំ? នាងកំពុង់សារភាពស្នេហ៏មែន)heena
(អត់ទេ ខ្ញុំគ្រាន់តែនិយាយតែប៉ុណ្ណោះ)
(អូ..ស្តាយណាស់)
មួយសន្ទុះក្រោយមកjeenaនិងhoonwonបានដើរចូលមក នោះប្រែគ្មានអ្នកណាសង្ស័យពួកគេទេព្រោះគ្រាន់តែយល់ថាhoonwonតាមការពារjeenaពីគ្រោះថ្នាក់ប៉ុណ្ណោះតែប៉ុណ្ណោះព្រោះjeenaមានផ្ទៃពោះ ពេលមកដល់សំណាក់រាជកិច្ចhoonwonបានអោបចង្កេះរបស់jeenaដើម្បីជួយទប់លំនឹងរបស់នាងដោយដៃម្ខាងហើយម្ខាងទៀតកាន់គ្រឿងម្ជូររបស់នាង។
(អង្គុយទៅ) hoonwon និយាយពេលទាញកៅអីមកឲjeenaអង្គុយដោយមានខ្លួនគេអង្គុយក្បែរទល់មុខeunwooនិងheenaដោយ
មិនដឹងថាកាយវិការរបស់ពួកគេធ្វើឲheenaជ្រេញជាខ្លាំងប៉ុន្តែeunwooបែរជាមានអារម្មណ៏ថាច្រណែនទៅវិញ។
បន្ទាប់មកក៏នាំគេនិយាយលេងបន្តិចបន្តួចជាមួយគ្នាបណ្តើរៗរង់ចាំស្តេចមីននិងhobiមកដោយនាំគ្នាញុំនំកំដរមាត់បណ្តើរ។
មួយសន្ទុះក្រោយមក
(សុំថ្វាយបង្គំព្រះអង្គ..)all
(អង្គុយទៅ)ស្តេចមីនដើរចូលមកដោយមានhobiបីនៅក្នុងដៃហើយខាងឆ្វេងដៃក៏មានyooniដើរអមជាមួយតែអ្វីដែលធ្វើឲទាំងអស់គ្នាភ្ញាក់ផ្អើលគឺសម្លៀកបំពាក់របស់hobiវាមិនមែនជាសម្លៀកបំពាក់របស់អាមាត្យនោះទេតែជាសំម្លៀកបំពាក់របស់ម្ចាស់ប្រុស(ម្ចាស់ក្សត្រី)ទៅវិញទេដែលមានពណ៏..
បន្ទាប់មកស្តេចមីនក៏បានដើរទៅអង្គុយលើកៅអីដោយមានhobiអង្គុយលើភ្លៅរបស់ទ្រង់ហើយyooniអង្គុយនៅឆ្វេងដៃរបស់ទ្រង់។

អាមាត្យតូចរបស់បងWhere stories live. Discover now