part18

137 11 0
                                    

មួយសន្ទុះក្រោយមក
(ដោយសារតែស្លុតពេក ទើបទ្រង់សន្លប់បែបនេះក្រាបទូល ប៉ុន្តែកុំសូវនិយាយអីប៉ះពាល់អារម្មណ៍របស់ទ្រង់ពេក វាអាចធ្វើឲទ្រង់មានសុខភាពផ្លូវចិត្តមិនល្អឡើយ)រាជពេទ្យនិយាយ។
(អឹម ចេញទៅវិញចុះ)ស្តេចមីនតប
(Yoongi ទ្រង់អីក៏ជឿគេម្លេះគេអាចកំពុងសម្តែងក៏ថាបានដែរ)ម្ចាស់ក្សត្រីនិយាយ ទ្រង់មិនយល់មិចក៏ស្តេចមីនថ្នមhobiម្លេះ មិនស្រួលគេកំពុងលួចសើចទ្រង់នៅក្នុងចិត្តផងមិនដឹង។
(មាតា គេមិនបានសម្តែង ទ្រង់ក៏ឃើញថាគេបានសន្លប់នៅចំពីមុខរបស់ទ្រង់ហើយ)ស្តេចមីននិយាយទាំងហួសចិត្តម្តាយដែលមិចក៏បែបនេះ។
(ន៎ែ ក្រោកៗ...កុំធ្វើពុត)ដោយចង់ឈ្នះទ្រង់បានចូលទៅអង្រួនhobiដើម្បីឲគេឈប់ធ្វើពុតទៀត។
(បានហើយ មាតាទ្រង់ហួសហេតុពេកហើយ)ស្តេចមីននិយាយ
ក្រាក...
(ខ្ញុំម្ចាស់សូមគោរពម្ចាស់ក្សត្រី)ពេលកំពុងគ្នាស្រាប់តែhannaបានដើរចូលមក។
(អ្នកណាឲនាងចេញមក)ស្តេចមីននិយាយ អ្នកណាអីក៏ហ៊ានម្លេះ។
(មាតាអ្នកឲនាងចូលមក)ម្ចាស់ក្សត្រីនិយាយ
(មិចក៏ចឹង)ស្តេចមីន
(មានមិច គ្មានរឿងអីដែលនាងត្រូវឃាត់ក្នុងបន្ទប់ឡើយ)ម្ចាស់ក្សត្រី
(ប៉ុន្តែនាងបសនដាក់ថ្នាំរលូតកូនក្នុងពែងថ្នាំរបស់ស្នំjennaក្រាបទូល)hennaនិយាយ នាងមិនឆ្ងល់មិចក៏ទ្រង់ធ្វើបែបនេះ
(ស្នំjennaហេ៎ មិនដឹងកូនក្នុងពោះរបស់អ្នកណាផង ពួកឯងធ្វើអីកុំស្មានតែយើងមិនដឹងនោះ កូននោះជាកូនរបស់អ្នកhoonwonទើបត្រូវ)ម្ចាស់ក្សត្រីនិយាយ កុំថាទ្រង់នៅក្នុងសំណាក់មិនដឹងអីនោះខ្សែរបស់ទ្រង់ច្រើនណាស់។
(តែយ៉ាងណាក៏ទ្រង់បានដាក់ថ្មាំរលូនដែរ កាលនោះបើកុំតែhennaយកជីវិតទៅប្តូ ប្រហែលជាjennaនិងកូនបានស្លាប់ទៅហើយ)eunwoo និយាយ
(ពិតមែនឬ hannaរឿងគឺបែបនេះមែនទេ)ម្ចាស់ក្សត្រីនិយាយ មិចក៏ទ្រង់មិនដឹងកន្លែងនេះចឹង។
(ក្រាបទូល ខ្ញុំម្ចាស់សមតែស្លាប់ផាច់ ផាច់ ផាច់)ដោយសារឃើញគ្រប់គ្នាមើលមកបែបនេះនាងក៏ធ្វើពុតជាទះកំភ្លៀងខ្លួនឯងដើម្បីឲគេអាណិត
(បានហើយ រឿងកន្លងផុតហើយឈប់គិតទៅ)ម្ចាស់ក្សត្រីនិយាយរួចលើកឲនាងក្រោកឈ
(អូយ..)
(មានរឿងអី)ម្ចាស់ក្សត្រីនិយាយទាំងបារម្ភ
(គឺស្នំទ្រង់បានលុតជង្គង់អស់ពេលពីរថ្ងៃហើយក្រាបទូល)អ្នកបម្រើរបស់ម្ចាស់ក្សត្រីនិយាយ នេះហើយអ្នកផ្តល់ព័ត៌មាន
(Yooniមិនក៏បុត្រធ្វើដាក់ថ្នាក់នេះ យ៉ាងណាក៏នាងជាស្នំរបស់បុត្រដែរ)ម្ចាស់ក្សត្រីនិយាយទាំងហួសចិត្តគ្រាន់តែរឿងប៉ុននឹងសោះឲនាងលុតជង្គង់ដល់ទៅពីរថ្ងៃផង។
(គ្មាននរណាឲនាងលុតជង្គង់ឡើយ នាងធ្វើខ្លួនឯងទេ) hennaនិយាយ
(បានហើយhennaមិនមែនជារឿងរបស់ឯងទេ កុំចេះលុកមាត់)ម្ចាស់ក្សត្រីនិយាយ រឿងគ្រួសារគាត់ទេកុំចេះ
(តែខ្ញុំម្ចាស់ក៏ជាស្នំរបស់ទ្រង់ម្នាក់ដែរ)henna
(បានហើយ ឯងកុំមាត់ គ្មាននរណានាងលុតជង្គង់ទេ នាងចង់លុតខ្លួនឯងទេ ហើយបើទោះបីជានាងត្រូវលុតដល់សល់តែឆ្អឹងទៀតក៏ដោយក៏ខ្ញុំមិនរវល់ជាមួយដែរ)ស្តេចមីននិយាយ ទ្រង់ខំឃាត់នាងនៅក្នុងសំណាក់ប៉ុននឹងហើយមាតារបស់ទ្រង់នៅយកនាងចេញមកទៀត ទ្រង់ខ្លាចតែថ្ងៃណាមួយនាងប្រព្រឹត្តទង្វើដែលធ្លាប់ធ្វើលើjennaមកលើhobiទេ។
(បិតា មាតាដឹងខ្លួនហើយ)yooniនិយាយ
(អូនយ៉ាងមិចហើយ)ស្តេចមីន
(អូនមិនអីទេ)ដោយសារគ្រប់គ្នារវល់ទៅមើលhobiទើបគ្មាននរណាគេម្នាក់ចាប់អារម្មណ៏នឹងម្ចាស់ក្សត្រីនិយាយឡើយ។
(Yooniបើគេដឹងខ្លួនហើយ ចៅជូនអ្នកមីងទៅលាងរបួសទៅ)ម្ចាស់ក្សត្រីនិយាយ ដើម្បីឲគេមានភាពស្និតស្នាលឡើងវិញ ព្រោះតាំងពីចេញមកទ្រង់ឃើញគេមិនចាប់អារម្មណ៍នឹងhannaសោះ
(ក្រាបទូល)yooniដើរទៅទាំងខ្លាច
(មាតាកុំអី)ស្តេចមីនឃាត់ ព្រោះទ្រង់ដឹងថានឹងមានរឿងមិនល្អកើតឡើងមិនខាន
(ឯងកុំហាមមាតាមួយរឿងបានទេ)ដោយសារទ្រង់ចង់ឲyooniមានភាពស្និតស្នាលជាមួយhannaវិញ ទើបទ្រង់ឲyooniទៅជួយhannaលាងរបួលជើងនាង។
(តោះទៅyooni)hannaធ្វើជាកាន់ដៃyooniដើរទៅក្រៅទាំងឈឺជើង តែពេលទៅដល់ក្រៅក៏ដើរធម្មតាវិញ ថែមទាំងក្តាប់ដៃរបស់yooniជាប់ទៀតផង។
(ឯងភ្លេចមីងហើយហេ៎ស ចាំមីងធ្វើឲក្មួយចងចាំវិញ)hannaអោនមុខឲនិយាយជាមួយyooniបន្តិចរួចញញឹមយ៉ាងពិសពុលបំផុត រួចយក
ក្រចករបស់នាងទៅខ្ញៅលើសាច់កដៃរបស់គេទៀត។
(តែហ៊ានស្រែក ត្រូវលើសដើមមិនខាន)hannaបន្ត។
(ហឹក..ហឹកក..មាតា ហា៎ម)នរណាថាគេមិនហ៊ានyooniបានខាំដៃរបស់hannaរួចក៏រត់ទៅក្នុងបន្ទប់វិញទៅអោបhobiជាប់
(អាក្មេងចង្រៃនេះ)ឯhannaវិញក្នុងចិត្តរបស់នាងចង់តែស្រែកទេតែខ្លាចទើបសម្តែងជាដើរចូលក្នុងវិញ
(Yooniមិនក៏កូនខាំដៃរបស់មីងអញ្ជឹង មីងឈឺ)hannaបានដើរតាមyooniនៅក្នុងបន្ទប់វិញដើម្បីរំអួយឲម្ចាស់ក្សត្រីបានឃើញ

អាមាត្យតូចរបស់បងWhere stories live. Discover now