part19

133 11 3
                                    

ថ្ងៃបន្ទាប់
នាពេលព្រឹកគ្រួសារស្តេចកំពុងសោយអាហារជុំគ្នានៅក្រោមដើមឈើនៅជិតសំណាក់របស់ស្តេចមីន។
(Hoonwonអង្គុយមក)ស្តេចមីន
(មែនហើយអង្គុយមកបានបញ្ចុកjennaផង ពោះធំអញ្ជឹងពិបាកណាស់)hobiនិយាយ តាមពិតទៅរាល់ដងhoonwonអង្គុយញុំាបាយជាមួយេពូកគ្នាទេប៉ុន្តែថ្ងៃនេះមានម្ចាស់ក្សត្រីចូលរួម ទើបមិនហ៊ាន។
(មិនអីទេក្រាលទូល) hoonwon និយាយ
(ចូលមកឯងខ្លាចយើងឬ ធ្វើដូចធ្លាប់ធ្វើរាល់ដងទៅ)ម្ចាស់ក្សត្រីនិយាយ ទ្រង់ដឹងថាគេមិនហ៊ានព្រោះតែវត្ថមានទ្រង់នៅទីនេះ
(ក្រាបទូល)ពេលលឺបែបនេះហើយhoonwonក៏ចូលមកអង្គុយជិតjennaរួចពួកគេក៏ចាប់ផ្តើមញុំាបាយទៅ
(អូនញុំាទៅ វាជំនួយដល់បុត្ររបស់យើង)ស្តេចមីននិយាយពេលទ្រង់ចាប់ម្ហូបដាក់ក្នុងចានរបស់hobi
(អឹម)
(បិតា លែងខ្វល់ពីបុត្រហើយ)តាំងពីដឹងថាhobiមានកូនមកមិនសូវខ្វល់ពីគេសោះគេអន់ចិត្ត
(អូ..បើគ្មានអ្នកណាខ្វល់ទេ ទុកឲយាយអ្នកខ្វល់)ម្ចាស់ក្សត្រីនិយាយ
(ចង់សោយអី យាយចាប់ឲ)ម្ចាស់ក្សត្រីនិយាយបន្ទប់មកពួកគេក៏បន្តសោយអាហារយ៉ាងរីករាយរហូតដល់ចប់ទៅ។
បន្ទាប់ពីសោយក្រយារួចពួកគេក៏បន្តទៅនិយាយគ្នាលេងនៅក្នុងសំណាក់រាជកិច្ចទៅ
ស្តេចមីនធ្វើការបណ្តើរក៏ស្តាប់ពួកគេនិយាយគ្នាបណ្តើរ។អង្គុយមិនសុខសោះhobiក៏ឡើងទៅអង្គុយលើភ្លៅរបស់ស្តេចមីនរួចតោងកទ្រង់ជាប់។
(បងអូនងងុយ)គេនិយាយទាំងដាក់ក្បាលទៅលើស្មារបស់ទ្រង់ឯម្ចាស់ក្សត្រីដែលនៅទីនោះក៏មិននិយាយទេ ធ្វើមិចបើកូនស្រឡាញ់គ្នាហើយ ឲស្រលាញ់ចុះ តាមពិតទៅដែលទ្រង់បារម្ភរឿងស្តេចមីនព្រោះទ្រង់ខ្លាចថាhobiអត់មានកូនតែពេលនេះhobiក៏មានកូនហើយ ចឹងវាគ្មានអីត្រូវឲទ្រង់បារម្ភទៀតទេ មានតែជូនពរឲពួកគេស្រលាញ់គ្នារហូតដល់ចាស់ប៉ុណ្ណោះ។
(បើចឹងអូនគេងទៅ)ស្តេខមីននិយាយរួចដាក់ក្បាលhobiលើស្មារបស់ខ្លួន។
(អឹម)និយាយរួចក៏សម្ងំគេងទៅ
មួយសន្ទុះក្រោយមក
(Hoseokកូន មករកម៉ាក់មកកូន)ម្តាយនិងឪពុករបស់hobiបក់ដៃហៅគេឲទៅជិត
(ម៉ាក់ប៉ា)ពេលដែលលឺសំឡេងម្តាយរបស់ខ្លួនhobiក៏រត់ទៅរកគាត់ទាំងទឹកភ្នែកព្រោះនឹកគាត់ខ្លាំងណាស់។
(នឹកណាស់នៀក)
(កូនក៏នឹកម៉ាក់និងប៉ាដែរ)hobiនិយាយ
(កូននៅទីនោះសុខសប្បាយទេ)ម៉ាក់របស់គេទាញគេចេញបន្តិចរួចក៏លើកដៃទៅក្រសោបមុខរបស់គេរួចសួរ។
(សុខសប្បាយណាស់ ពួកគេមើលថែកូនបានល្អណាស់ ចៅរបស់ម៉ាក់ក៏ចឹងដែរ)
(ឲតែបែបនេះម៉ាក់ប៉ាអស់បារម្ភហើយ)គាត់និយាយទាំងលើកដៃអង្អែលក្បាលរបស់គេ
(ម៉ាក់ប៉ា..ហឹក..ហឹក)hobiនិយាយទាំងទឹកភ្នែកគេសប្បាយចិត្តណាស់ដែលពួកគាត់យល់ពីគេបែបនេះ។
(Hoseokហា៎..)ស្របពេលនោះសំឡេងរបស់jiminបានបំន្លឺឡើងហៅឈ្មោះគេ។
(Jiminនឹកឯងណាស់)ពេលលឺសំឡេងរបស់គេបែបនេះhobiក៏បានដើរទៅរកគេរួចអោបគេជាប់
(យើងក៏នឹកឯងដែរ ពួកយើងទៅវិញជាមួយគ្នាទៅណា យើងឯការណាស់ពេលគ្មានឯងនៅបែបនេះ)jiminនិយាយទាំងអង្រួនដៃរបស់គេតិចៗដើម្បីឲគេទៅជាមួយ

អាមាត្យតូចរបស់បងWhere stories live. Discover now