បងស្រលាញ់អូន Ep16

389 46 1
                                    

«នេះ លោកប្រចណ្ឌខ្ញុំនឹងបងសាតាំងហ៎?»លី មីង សើចហើយសម្លឹងភ្នែកនាយ

«ក៏...អឹម ប្រចណ្ឌមិនបានមែនទេ? »នាយតបទាំងងើយលើមើលដំបូលផ្ទះ គេចមុខលី មីង

«នេះ..ធ្លាក់ក្នុង អន្លង់ស្នេហ៍ខ្ញុំហើយ? » លី មីងនិយាយទៅទាំង ព័ទ្ធដៃអង្គុយទល់មុខនាយ

«លី មីង...»នាយហៅឈ្មោះលីមីងយ៉ាងវែងនឹង សម្លឹងគេ

«....»ឃើញនាយធ្វើមុខគួរឲ្យធុញហើយគេក៏មិននិយាយនឹង ធ្វើមុខស្អុយដូចកូនឆ្កែ បែរមុខចេញពីនាយ

«សុំទោស»នាយបានដឹងថា លី មីងគេងរខ្លួនក៏បានក្បែរ លួងលោមគេវិញ ក្មេងខូចបានគេបានចិត្តក៏លេងចរិក ខ្មើតនឹងឆ្មើងឆ្មៃ ដាក់នាយ

«ខ្ញុំមិនត្រូវការពាក្យសុំទោសរបស់លោកទេ ឆើស!»

«ok. ចឹងយើងឲ្យឯងដាក់ទោសចុះចង់ធ្វើអីដាក់យើងក៏ធ្វើមក ទុកថាជាការដែលធ្វើឲ្យ ខឹង»នាយមិនមានអីថា ក៏កអង្គុយនៅស្ងៀមក្បែរលី មីង ហើយលីមីងយើងពេលបានឮនាយថាចឹងហើយក៏ ញញឹមខ្ចឹប បែរមុខមកនាយទាំង សើចរឹបភ្នែក

«និយាយហើយហាម ប្រែពាក្យ »ថាហើយក៏ទាញ់ដៃ ហើតចេញទៅក្រៅ

«ទៅណាទៀតហើយលីមីង..ទើបតែមកដល់ទេណា»នាយព្រមឲ្យលី មីងទាញដៃទៅដោយមិនដឹងថាទៅទីណា

«ដល់ទើបដឹង..!»គេថាហើយក៏ហៅ តាក់ស៊ីមកជិះ

«ឡានយើងមានតើ មកជិះតាក់ស៊ីអីទៀត»នាយទាញដៃគេឈប់នៅពេលតាក់ស៊ីឈប់នៅនឹងមុខ

«ឃើញលោក បើករហូតក៏ចង់នាំគ្នាប្ដូរមកជិះតាក់ស៊ីវិញនឹងមានពេលនិយាយគ្នាច្រើន ឆាប់ឡើង »គេថាហើយក៏រុញនាយឡើងតាក់ស៊ី

«ពូតាក់ស៊ី  បើកទៅមហាល័យ »

«បាទ!»ថាហើយពូតាក់ស៊ីក៏បើកចេញទៅយ៉ាង មានទំនុកចិត្ត

«នេះទៅមហាល័យធ្វើអី?»នាយងាកមកសួរ

«ទៅជួបមិត្ដរបស់ខ្ញុំ? គេចង់ជួបលោក»គេតបទាំងញញឹម

រឿង #លួចស្នេហ៍អ្នកប្រុសតូចWhere stories live. Discover now