អៀន មែន ?Ep.9

437 42 2
                                    

នៅសាលារៀន

«ហ៊ើយ លី មីង ថ្ងៃនឹងយើងឃើញឯងមកជាមួយអ្នកណាសង្ហាណាស់វើយ» មិត្តភក្តិថ្មីរបស់លីមីងនាងឈ្មោះ ណាវ នាងបានទះស្មាមីនមួយដៃមុននឹងសួរថែមទាំង ញាក់ភ្នែកទៅមិត្តៗដទៃទៀត ដើម្បីឲ្យពួកគេចោទសួរនាំលីមីង។

«មែនហើយលី មីង យើងឃើញបុរស ម្នាក់នឹងជួនឯងមករាល់ថ្ងៃ គេជាអ្នកណាទៅ ប្រាប់ពួកយើងមក ចង់ដឹងវើយ» មិត្តម្នាក់ទៀតឈ្មោះ ឌឿន គេសង្ហាទាំងរៀនពូកែជាកូនអ្នកមាន មុខមាត់ ម្នាក់ក្នុងប្រទេសនេះផងដែរ គេមានអាយុដំណើរលីមីងដូចគ្នា។

«អើ..មែនហើយៗៗប្រាប់មកថាជាអ្នកណា» មិត្តម្នាក់ទៀតឈ្មោះ ណៃ បាន និយាយាស្របគ្នានិងណាវ

«ហ៊ើយ..ពួកឯង3នាក់នេះ ចេះដឹងគ្រប់រឿងណ៎ អើៗ..អ្នកជួនយើងមក គាត់ឈ្មោះ ហើត(heart)...» លី មីង ធុញនឹងការសួរដេញដោលរបស់មហាមិត្តចង់ដឹងចង់ឃើញគេក៏បានណែនាំឲ្យស្គាល់ម៉ងទៅ ខ្ចិល ក្បាច់ក្បូលច្រើន

«អ៎..យើងចាំហើយ ភីហើត អ្នកណាក៏ស្គាល់ដែល បុរសសង្ហាប្រចាំសាលាណាវើយ តែស្ដាយណាស់ ហឹុម គាត់មិនបានរៀនរួមជំនាន់ពួកយើងណ៎ សេដ!»ណាវ នាងនិយាយព្រមទាំង កាយវិការនិងទឹកមុខស្រពាប់ស្រពោន មិនឲ្យស្ដាយយ៉ាងមិចប្រុសស្អាតណា

«ហែស៎..ហេតុអីបានជាឯង មកជាមួយភីហើត អញ្ចឹង ឯងនិងគាត់ ជាអ្វីនឹងគ្នា»ណៃនាយបាននិយាយតពីសម្ដីណាវ ទាំងធ្វើដៃបុកគ្នា👉🏻👈🏻 បង្កប់ដោយស្នាមញញឹមកំនួច

«ជាអីនឹងគ្នាទៅណ៎..ណ៎..ណាវណ៎ ជាអីហូវ» ឌឿនគេមើលមុខលីមីង ដែល សម្លឹងមកពួកគេភ្លឹះៗ ទាំងមុខចាប់ផ្អើុុមក្រហម ដោយសារតែពួកគេនាំគ្នា ញ៉ោះខ្លួន

«បានហើយពួកឯងនេះ..ចូលចិត្ដណាស់ធ្វើបាបយើង ថ្ងៃនេះគ្មានអារម្មណ៍កុំមកញ៉ោះ ហឹស»លីមីង សម្លក់ពួកគេហើយក៏ ដកដង្ហើមធំបែបមុខទៅមើលអីផ្សេងដើម្បី បន្លប់អារម្មណ៍ អៀនខ្មាស

«អេ៎ អេ៎..កុំប្រាប់ណាថា លីមីង អៀននោះ មើលទៅ ក្រហមថ្ពាល់អស់ហើយ ហាហា» ណៃគេបានស្ដីហើយក៏សើច ចម្អក ឲ្យលីមីង ទាំងអស់គ្នា ធ្វើឲ្យលីមីង មុខជូរ រកយំហលហដោយសារ តែមហាមិត្តញ៉ោះគេបែបនេះ

រឿង #លួចស្នេហ៍អ្នកប្រុសតូចWhere stories live. Discover now