ការដែលមនុស្ស2នាក់នៅក្បែរគ្នា ធ្វើឲ្យរឿងជាច្រើនបានកើតឡើង Ep.4/10

565 46 2
                                    

ថ្ងៃថ្មី ហើតគេក៏បាននាំលីមីង មករៀននៅសាលាដែលគេធ្លាប់រៀន។ អ៎ ភ្លេច សាលានេះហើយដែល ហើត ជាអ្នកធំជាងគេ ចង់ប្រាប់ថា CEO ហា៎

«នេះហើតថ្នាក់របស់ឯង តាំងចិត្ដរៀនផង ហើយកុំដើររករឿងគេ

និយាយមកធ្វើដូចខ្ញុំនឹងហូ៎ជាមនុស្សបែបនឹងដែលចូលចិត្តសាងរឿងឲ្យក្ដៅក្រហាយនោះ គ្មានផ្លូវទេ»

«ហិចទូរស័ព្ទមក....

យកធ្វើអី..»

«កុំសុញសាញច្រើនថាហិចក៏ហិចមក..

និយាយហើយលីមីងក៏ហិចទូរស័ព្ទឲ្យ ហើត ពិតមែន ហើតគេយកទូរស័ព្ទ មក saved លេខទូរស័ព្ទរបស់គេទុក បើលីមីងមានបញ្ហាអីអាចទាក់ទងមកគេបាន។

«នេះថាបើមានរឿងអី នៅសាលាក៏តេមក ហើយក៏ឈប់ហៅយើងនាយឬលោកទៀតទៅ

ហើតហិចទូរស័ព្ទឲ្យមីងវិញ

បើមិនឲ្យហៅចឹង តើឲ្យហៅបែបណាទៅសម?»

«ហៅបងទៅ..ពិរោះស្ដាប់ហើយកុំឌឺមាត់ ប្រយ័ត្ន ...

គិតចង់ធ្វើស្អីខ្ញុំ...ចង់វ៉ៃហ៎..បើចឹងមែន សូរី!មិនខ្លាចតេ បាទ »

«កុំឌឺលីមីងហៅបងថាបងភ្លាមទៅ

ហើតចង្អុលមុខមីង ទាំង កំណាចតែលីមីងមិនព្រឺជាមួយទេ

បាទ..បងហើត!..យ៉ាងមិនពេញចិត្តនៅ ល្មមទៅធ្វើការហើយចេញទៅ អែក៎!..»

លីមីង លៀនអណ្តាតដាក់ហើតវ៉ៃភ្នែកឌឺមួយហើយរត់ចូលក្នុងថ្នាក់ទៅ

បន្ទាប់មកហើតគេក៏ចេញពីសាលាមកក្រុមហ៊ុន គេធ្វើការបន្ត..!

នៅពេលមកដល់ផ្ទះ លីមីងគេបានចេញពីរៀនក៏បានមកផ្ទះព្រមជាមួយហើត ព្រោះថាថ្ងៃនេះគេមាន first date ផងនោះ លីមីងចិត្តគេមិនចង់ទៅទេតែថា បើមិនទៅ ប្រាកដជាហើតបានដៃញោះគេហើយ!

«តែងខ្លួនរួចរាល់ហើយឬនៅយូរម្ល៉េះរាប់ម៉ោងធ្វើខ្លួនជាស្រីចឹង

ហើតគេបានស្រែកហៅមីងពីមុខបន្ទប់

នៅទេចាំបន្ដិច...ហេតុអ្វីពិបាករ៉ូតម្លេះ!?»

ដោយសារតែអាវដែលលីមីងពាក់នោះមាន រ៉ូតពីក្រោយចឹងហើយម្នាក់ឯងវាពិបាកនិងរ៉ូតវា។

«កើតអីទេ...ចឹងបងចូលទៅហើយណា

និយាយហើយមិនចាំអ្នកខាងនោះតបវិញទេក៏រុញទ្វារចូរទៅ ឃើញដៃមីងកំពុងតែខំ រ៉ូតអាវ
ខាងក្រោយ ច្រង៉េងច្រង៉ាង ទើសចិត្តក៏ចូលទៅជួយរ៉ូតពីក្រោយរ៉ូតបានហើយលីមីងគេក៏ងាកក្រោយមករកហើត..ធ្វើឲ្យពួកគេ បិះប៉ះមុខគ្នា តែក៏ធ្វើឲ្យពួកទប់លំនឹងមិនជាប់ដួលលើគ្នាទៅ លើគ្រែ មាត់និងមាត់ក៏បានប៉ះ អំឡុងពេលដួលនោះ។

នៅពេលដែលដួលប៉ះមាត់គ្នាម្នាក់ៗរឹកខ្លួនបើកភ្នែកធំៗ ប៉ះមាត់បានយូរបន្ទិចលីមីងដឹងខ្លួនគេក៏ក្រោកចេញឡើងលឿន ហើយ ធ្វើភ្នែកឡឹងឡង់..! មើល វាំងនន ក្បែរនឹង ហើយហើតគេក៏ងើបពីពូក មកអង្គុយសម្លឹងមើលមុខ លីមីងទាំងលួច ញញឹមតិចៗ ពេលដែលឃើញលីមីង ធ្វើសកម្មភាពប្លែកៗ

«យ៉ាងមិចអូនអៀនបងឬ?

ឡប់ទេហីនរណាអៀន..គ្មានទេ»

មាត់ខុសពីសភាព។

«យប់នេះ..មានកម្មវិធីនៅ ក្លឹប តែខ្លួនឲ្យស្អាតបាតផង ទៅជាមួយបង

ហា៎..ក្លឹប?.. មិនទៅទេ»

«មិនទៅមិនបានទេ ត្រូវតែទៅជាមួយបង

និយាយហើយហើតគេក៏ដើរចេញពីបន្ទប់ នឹងទៅ..!

មនុស្សស្អី..ចេះតែបង្ខំគេ យកតែចិត្តខ្លួនឯង ចាំមើលណា..ខ្ញុំនឹងធ្វើបាបម្ដង »

រអ៊ូរម្នាក់ឯងអស់ចិត្តហើយក៏ចុះមកក្រោម ជួបប៉ា ហើតដែលកំពុងដៃ វ៉ាលី យ៉ាងធំ បម្រុងចេញពីផ្ទះនេះ.

លោកពូ ទៅណាដែល វ៉ាលីធំណាស់ ចង់ទៅខ្ញុំមែន?» លីមីងគេរត់ទៅស្ទាក់ ពូពីមុខ

«ពូត្រូវទៅធ្វើការ នៅ ឯ Japan  សិន ប្រហែល ទៅរៀងយូរ ដែល ផ្ញើ លីមីងមើលផ្ទះផង ហើយក៏ឈប់ហៅពូៗទៅ ហៅប៉ា ៗ ងាយជាង ណាមួយគ្រួសារតែមួយហើយ

បាទ..លោកប៉ា ឲ្យខ្ញុំជួនទៅប្រលានយន្តហោះទេ»

«មិនអីទេ ហើតគេជួនប៉ាទៅហើយ កូននៅផ្ទះចុះ ថែខ្លួនណាប៉ាត្រូវ ទៅហើយ

និយាយហើយប៉ាក៏ដើរទៅឡានចេញដំណើរទៅផុត ក្រខ្សែភ្នែកលីមីងបាត់ទៅ។ នៅពេលប៉ាទៅបាត់មីងគេក៏ឡើងទៅ ងូត នឹង រុករើ អាវដែ ស្អាតៗដើម្បី ទៅជាមួយ ហើតយប់នឹង។

រឿង #លួចស្នេហ៍អ្នកប្រុសតូចWhere stories live. Discover now