ជាស្អីក៏បាន EP 10

517 46 2
                                    

2សប្ដាហ៍ក្រោយ មក ជាថ្ងៃសាលាឈប់សម្រាក 1អាទិត្យ ហើយហើតគេក៏បាននាំ លីមីងទៅដើរលេង នៅ ឈៀងម៉ៃ ។

«លីមីង ឆាប់ទៅ ទាន់មេឃត្រជាក់»នាយបានងាកមករករាងក្រាសហើយស្ដីឡើង ទាំងម៉ូវ

«ចាំបន្ដិត យក កាតាបសិម» លីមីងតបនាយវិញទាំង ញញឹម មិនបិទមាត់ ព្រោះតែគេសប្បាយចិត្តនៅពេលហើតតាមចិត្ដគេបែបនេះ ពិតណាស់មិនមែនសុខៗនាយនាំលីមីងទៅទេ តែដោយសារលីមីង ត្អូញត្អែរដាក់គេពេក ហើយបានគេ ខ្ចិល ប្រកែកច្រើនក៏នាំទៅ ណាមួយគេក៏ត្រូវទៅមើល ការងារនឹង លំហែខួរផង ។

«ទៅតែពីរបីថ្ងៃសោះ វិចអាវដូចទៅរាប់ឆ្នាំចឹង» នាយស្ដីដោយ មុខស្មើសម្លឹងកាតាបលីមីង2 3 កាតាប ធ្វើឲ្យគេ ហួសចិត្ត រៀបចំលើសស្រីទៀត

«លោកកុំចេះរឿងខ្ញុំ បិទមាត់ទៅ ឆឺស»លីមីង ទាញកាតាបសម្លក់នាយបន្ដិចក៏ដើរទៅឡើងឡានបាន ខូចអារម្មណ៍អស់

#នៅក្នុងឡាន

«យកស្អីខ្លះ បានជាច្រើនដល់ម្លឹង» នាយចងចិញ្ចើមសួរទាំងមិនមើលមុខគ្នាសោះ

«សម្លៀកបំពាក់ គ្រឿងក្រអូប ឡេការពារកម្ដៅថ្ងៃ ច្រាស់ដុសធ្មេញថ្នាំដុសធ្មេញ សាប៊ូដុសខ្លួន សាប៊ូកក់សក់....»រាងតូចគេក៏រៀបរាប់ ហូរហារ និយាយរ៉ាយរ៉ាប់យ៉ាងវែងមួយខ្សែ ទាំងរាប់ដៃជើង ស្ដីទាំងមិនមើលនាយ ធ្វើឲ្យហើតគេកំពុងតែអង្គុយស្ដាប់ ចង់ដេកលក់ដោយសារនិយាយ តាប៉ែ ច្រើនពេក

«បានហើយ...បូបាច់ច្រើនណាស់ »នាយនិយាយហើយក៏ស្ងាយ់មាត់ សំងំ ក្នុងឡានទៅ។

«សួរគេដល់ពេលគេប្រាប់ធ្វើមកធុញអីណា ចរិតប្រុសស្អាតមែន ធុញ»រាងតូចគេ រអ៊ូរង៉ូវៗតិចៗម្នាក់ឯង ទាំងធុញចរិតនាយ

ចំណាយពេលអស់ជាយូរពេលក៏ឈានដល់ពេលល្ងាចហើយ ទើបពួកគេមកដល់ ឈៀងម៉ៃ

«យ៉េ...ទីបំផុតមកដល់ ហើយ ហឹស..ស្រួលខ្លួនណាស់»លីមីងគេចុះពីឡានហើយក៏ ស្រូបយកខ្យល់អាកាសនៅទីនេះទាំងស្រស់ស្រាយ ចំណែកនាយវិញគេយកអីវ៉ាន់ទៅ សណ្ឋាគារចោល រាងតូចយើង

រឿង #លួចស្នេហ៍អ្នកប្រុសតូចWhere stories live. Discover now