Call me Ep13

420 46 3
                                    

បន្ទាប់ពីញ៉ាំអាហាររួចលី មីង គេក៏មក មើលចម្ការ តែ នៅលើ ភ្នំ នាយឈរសម្លឹង មើលទៅ ដើមតែដែលបានដាំជាជួរនោះយ៉ាង មានក្ដីសុខនិង បូករួមខ្យល់ បក់មកតិចៗ វាស្រស់សា្រយណាស់

តឹងតឹង~~ សម្លេងទូរស័ព្ទរោទ៍ចេញពី ហោប៉ៅបន្លឺសំឡេង

«hello..ខាប៎ ប៉ា»

«សុខសប្បាយទេ ក្មេងតូចរបស់ប៉ា»

«នឹកប៉ា ហិហិហិ »

«ប៉ា ក៏នឹក កូនដែល»

«ពេលណាប៉ាមកលេងកូន..»

«ខែក្រោយ ប៉ាមានការងារនៅថៃ ចាំប៉ាទៅរក»

«សន្យាណាប៉ា»

«សន្យា»

«ប៉ានៅទីនោះមិចដែល សុខទេ»

«ក៏ សុខនឹងណា តែ ការងារច្រើន មិនសូវបានសម្រាកទេ»

«ប៉ា ថែទាំសុខភាពផង មីង បារម្ភណា៎»

«អឹម ប៉ុណ្ណឹងសិន ហើយកូន ប៉ាមាន ប្រជុំ»

«បាទ...ប៉ា កូន ស្រឡាញ់ប៉ាណា»

«ប៉ាក៏ស្រឡាញ់កូនដូចគ្នា ថែខ្លួនផង»

បន្ទាប់ពីបានសន្ទនាគ្នាចប់សព្វគ្រប់ហើយក៏បានបិទទូរស័ព្ទ លីមីងគេក៏ បន្ដ មើលទៅ ផ្កា រីកនិង សួនបន្លែ ដើមតែ នៅទីនោះតទៅទៀត។

«ត្រជាក់ណាស់» ខ្យល់បក់មកប៉ះនឹងសាច់សម៉ដ្ឋខៃ របស់លីមីង ដែលពាក់អាវ ស្ដើងៗ នឹង ព័ទ្ធដៃអោបខ្លួន ដើម្បីឲ្យ បាត់ត្រជាក់ខ្លះ។

«ខ្យល់បក់មកកាន់តែខ្លាំង កាន់តែត្រជាក់ គួរតែពាក់អាវក្រាស់ៗ ទើបមិនរងារ » heart គេ ដើរមកពីក្រោយដោយក្នុងដៃ កាន់អាវ ធំមួយ មក ដណ្ដប់ឲ្យលី មីងពីក្រោយ

«លោក..មកបានយ៉ាងមិច»លីមីង ក៏បែបមុខមករកនាយ

«ហឹស..ហោះមកទេដឹង » នាយសើច នឹង ញោះលីមីង ហើយ ពិតមែន កញ្ញាលីមីងយើង មុខ ស្អុយហើយពេលនាយសើចគេ

រឿង #លួចស្នេហ៍អ្នកប្រុសតូចWhere stories live. Discover now