បុកស្នេហ៍ 2/10

580 50 2
                                    

នៅតែមានគ្នាយើងមិនទាន់ស្គាល់ថាតួអង្គ Liming (Fourth)  ហើយ Heart (Gamini)។

ចូលដល់ថ្ងៃថ្មីថ្ងៃដែលលីមីងនិងប៉ារបស់ ហើត (heart) ត្រឡប់មកថៃវិញ។

ចំណាយពេលយ៉ាងយូរនៅលើយន្តហោះទីបំផុតអ្នកទាំងពីរនាក់ក៏បានមកប្រទេសថៃ។ ក៏បានចុះដើររក អ្នកទទួល

លោកពូបាទ..ខ្ញុំចុកនោមសុំទៅបន្ទប់ទឹកបន្តិចណា»

«ទៅចុះក្មួយ..មើលត្រង់នោះគេមានផ្លូវឲ្យដើរទៅ

បាទ..ពូកុំទៅណាហា៎ខ្ញុំចូលម៉ាភ្លេតទេអត់មានទៅចោលគេហេ៎ណា»

«បាទ..ពូចាំនៅត្រង់ហ្នឹងមិនចោលក្មួយទេ..ទៅចុះ

និយាយគ្នារួចហើយលីមីងគេក៏ដើរទៅយ៉ាងប្រញ៉ាប់ ប្រញាប់ ខ្លាចគេទៅចោល ។

ពេលមកដល់បន្ទប់ទឹក

ហ្អើយ..ស្រួលខ្លួនណាស់ ទប់យូរហើយមិនហ៊ានឈឺលើយន្តហោះគេ ពេលនេះបាន បន្ធូរចោល ហើយ ស្រស់ស្រាយ»

លីមីងពេលគេបានចូលបន្ទប់ទឹកហើយគេក៏និយាយ តែម្នាក់ក្នុងនឹង ចៃដន្យ ហើតដែល បានមកទទួលប៉ារបស់គេកំពុងតែលាងដៃគេក៏បានឮ ពាក្យដែលលីមីងនិង ហើយគេក៏បាននិយាយតិចៗបន្ទ..

«មនុស្សស្អីនិយាយឮៗនៅក្នុងបន្ទប់ទឹកបែបនេះ គ្មានសុជីវធម៌ពិតមែន កូនក្មេង

នាយនិយាយហើយក៏បានជូតដៃនិងដើរចេញ ហើយលីមីងគេក៏បានឮពាក្យដែលគេនិយាយមិញដែរឮហើយ គ្រឺត ម៉ង គេក៏ខំ រ៉ូតខោនឹងចេញមកមើលអ្នកថាឲ្យគេមិញ ប្រញាប់ប្រញាល់លាងនឹងដេញតាម ដើម្បីនិយាយឲ្យដឹងគ្នា

លីមីងគេប្រញាប់ប្រញាល់ដេញតាមបុរសថាឲ្យគេយ៉ាង ស្រស្រាក់។...រត់មិនប្រយ័ត្នក៏បានបុកក្បាលជាមួយ ហើតពេលនាយងាកក្រោយ ផាំង បែកអំពិលអំពែកទាំងពីរនាក់

អួយ....ឈឺ» លីមីងគេបានដួល អុកគូទនឹង ឥដ្ឋ នឹងយកដៃមក អង្អែលក្បាលថ្នមៗ

«...រត់ឆ្លេឆ្លាៗ..មិនចេះមើលផ្លូវមើលមនុស្សគេដើរទេហី..រត់ដូចក្មេងរកម៉ែចឹង មិនប្រយ័ត្នសោះ អាក្មេងនេះ

រឿង #លួចស្នេហ៍អ្នកប្រុសតូចWhere stories live. Discover now