The end :សំណាញ់ស្នេហ៍

Start from the beginning
                                    

<ទេ! ដូចនៅស្ងៀមៗក៏ខុសដែរមិចទេ?>
.....
@ ម៉ោង1:30នាទី
<ជុងហ្គុក~ មកជួយលាងបន្លែឲអូន> ពេលនេះវាថ្ងៃត្រង់ដល់ម៉ោងបាយទឹកទៅហើយ ត្បិតអីអ្នកបម្រើក៏មានប៉ុន្តែចង់ធ្វើដោយខ្លួនឯង, ណាស់អ្វីលោកប្ដីហៅ2/3ម៉ាត់ទៅហើយស្ងាត់ឆឹង ចំណែកអ្នកស្រីចនគាត់មានការរវល់ចេញទៅក្រៅបាត់ហើយ។

<ស្អាតហេ៌Daddy? បងស្រីទាំងអស់នឹងCute²ណាស់~>

<អ្នកណាឲកូនទម្លាប់មើលស្រីស្អាតចឹង? ក្មេងៗគឺត្រូវមើលតុក្តា ឲទូរស័ព្ទមកDaddy>

<អត់~>
<Gukkie~ប្រយ័ត្មDaddyវាយកូនណា៌>

<ហ្ហឹកហា៌~ mommy² មើលDaddyលួចមើលរូបស្រីស្អាត> ឪវាមិនទាន់បានប៉ះមួយដៃផង អាល្អិតកំហូចយំកាច់.កយកដៃញីភ្នែក បោះទូរស័ព្ទទៅឲរាងក្រាស់ ក៏ស្របពេលល្មមដែលរាងតូចកាន់វែកឆាដើរមកដល់។

<កូននិយាយថាមិច?>
<ហ្ហឹកៗ~ប៉ាជុងនឹងលួចមើលរូបស្រីស្អាត ហើយបបួលអូនមើលដែរ តែអូនក្មេងល្អអត់ចេះមើលដូចdaddyទេ មានប្រពន្ធហើយនៅលួចមើលស្រីៗទៀត>

<ថេ-ថេយ៍អូនកុំជឿកូន កូនមួលបង្កាច់បងទេ! គេមើលខ្លួនឯងមកចោទប្រកាន់បង> នាយរហ័សប្រកែកទាំងរដាក់រដុបនាពេលដែលឃើញភ្នែកប្រពន្ធសម្លឹងមកចង់សុីសាច់។

<មួលបង្កាច់? ទូរស័ព្ទបងនៅលើអេក្រង់នឹងជាស្អី? មកនេះ~>

<អាក៌!~ អូយ៌..ប្រពន្ធសម្លាញ់បងឈឺ តិចៗ> ស្រែកដូចគេចាក់.កបែបនេះគ្មានអីក្រៅពីត្រូវប្រពន្ធខ្លាមួលក្បាលដោះដើរទៅចង្រ្កានបាយឲជួយធ្វើម្ហូបទេ។

<mommyគួរឲខ្លាចជាងខ្លាទៅទៀត> គ្រាន់តែឪហើយម៉ែវាចេញបាត់ លោកកូនក្បាលខូចនេះឈប់យំមួយរំពេច សុតតែក្រញេញខ្លួន យកទូរស័ព្ទទៅចុចមើលតុក្តាមើលធ្វើមិនដឹង, ថាហើយថានឹកឃើញក៏គ្រាន់តែធ្វើបាបឪវាលេងប៉ុន្នឹង-,-

<ឈឺៗ-ណាថេយ៍ ឈប់ក្ដិចទៅ>
<ចេះឈឺដែរ ប៉ុន្តែអាចរឹកនេះនៅមិនបាត់ខូចចឹង អូនហៅបងឲមកជួយធ្វើម្ហូប អូនស្រែកចង់ដាច់បំពង់.កបងមិនលឺអូនហៅទេ តែបែរជាទៅចុចទូរសព្ទ័មើលរូបស្រីស្អាតអស់នោះ> គេស្រដីហើយក៏លេងមួលវិញ វីរវរដាច់ក្បាលដោះបាត់><

<ពុទ្ធោអឺយប្រពន្ធសម្លាញ់ អូនជឿGukkieនឹងកុហកទេ កូនចង់ធ្វើបាបបងទេតើ>

<កុំប៉ះអូន ចរឹកព្រាននឹងទោះខំកែយ៉ាងមិចក៏វានៅតែព្រានដែរ> គេបែរខ្នងដាក់នាយក្រវាសដៃចេញលេងរឹកញិកញក់បែបមនុស្សងក់ងរ។

<ថេយ៍ហា៌ បងមានបានទៅមើលណា៌ កុំខឹងបងអីណា>

<ហ្ហឹក~ មិនជឿ..មនុស្សតែធ្លាប់កុហកហើយនៅតែកុហកចឹង-មិនបាច់ទេ មិនបាច់ស្រឡាញ់អូនទៀតក៏បានដែរ> យំមួយសូន្យ!

<ហឹម~ បងអាចឈប់ធ្វើអ្វីៗបានទាំងអស់ តែបើឈប់ស្រឡាញ់អូនមួយបងធ្វើមិនបានទេ កុំខឹងបងអីណា៌> នាយចូលទៅអោបរាងតូចពីក្រោយដាក់ពុកចង្ការលើស្មារបស់អ្នកជាប្រពន្ធពោលឡើងដោយសម្ដីទន់ភ្លន់ថ្នាក់ថ្នមចិត្ត តែវាការពិត។

<សឺត-ហ្ហឹក~>
<កុំយំអីណា៌ លែងស្អាតអស់ហើយ> គេចាប់បង្វែរខ្លួនរាងតូចលើកដៃទៅផ្ដិតទឹកភ្មែកចេញពីថ្ពាល់ក្រពុំ។

<បងនៅតែស្រឡាញ់អូនពិតទេ?>
<បាទ នៅតែស្រឡាញ់ ហើយស្រឡាញ់ខ្លាំងទៀតផង> ថាចប់គេឈងទៅថើបសក់របស់រាងតូចបន្តិចជាការបញ្ជាក់ពីក្ដីស្រឡាញ់ អឺ...ប៉ុន្តែដូចជាមានអារម្មណ៍ថា÷

<ដូចជាឆ្កិត ឆ្កិតៗចឹងថេយ៍?> ត្រូវហើយឆ្កិតៗដូចជាក្លិនខ្លោច។

<ស្លាប់ហើយខ្លោចសាច់អស់ហើយ មកពីបងឯងនឹងអាល័យតែចូលតួ> សម្លឹងទៅមើលសាច់នៅលើសង្រ្កានឡើងខ្មៅដូចដុំធ្យូង។

<ហឹសៗ បងសូមទោសៗ~>
<នៅសើចទៀត>
<លាងសាច់ធ្វើថ្មីទៅចាំបងជាអ្នកធ្វើ> ថារួចក៏ដើរសម្ដៅទៅបើកទូយកសាច់មកលាងទឹកធ្វើម្ដងទៀត។

"ហឹស~ ទោះបីជាចរឹកគាត់ព្រាននារីប៉ុន្តែខ្ញុំក៏អគុណហើយដែលគាត់មានចរឹកបែបនេះ ព្រោះបើមិនបែបនោះទេខ្ញុំនឹងគាត់ក៏គ្មានថ្ងៃនេះដែរ ម្យ៉ាងខ្ញុំដូចជាជាប់អ្វីម្យ៉ាងនៅនឹងគាត់មិនអាចចាកចេញបាន ទៅហើយក៏ត្រឡប់មកវិញ~ អូនស្រឡាញ់បងណាស់ជុងហ្គុក"

THE END
// រឿង សំណាញ់ស្នេហ៍ព្រាននារី ត្រូវបានបញ្ចប់ហើយ ខ្ញុំអគុណReadersទាំងអស់គ្នាដែលរងចាំៗៗៗអានជាមួយគ្នារហូតដល់ទីបញ្ចប់💗 bye²ជួបគ្នាជាមួយរឿងថ្មីបន្ទាប់ទៀត><

BY: Ju jinny 🧸


You've reached the end of published parts.

⏰ Last updated: Nov 12, 2023 ⏰

Add this story to your Library to get notified about new parts!

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now