ផ្ដើមសាច់រឿង

Start from the beginning
                                        

   រយៈពេលមួយឆ្នាំដំបូងការងាររបស់ខ្ញុំមិនសូវល្អប៉ុន្មានទេ ក៏ប៉ុន្ដែការខិតខំប្រឹងប្រែងរបស់ខ្ញុំមិនទៅអន់ឯណា ទីបំផុតខ្ញុំក៏មានការងារល្អនិងជាក់លាក់មួយ ហេៗ... រឿងវាមិនមែនចប់ត្រឹមនឹងទេ សង្រ្គាមពិតប្រាកដវាទុកតែចាប់ផ្ដើមឡើងនោះទេ។

    «ដាវីកា សប្ដាហ៍ក្រោយម្ចាស់ភាគហ៊ុនដែលជាមិត្តរបស់ម្ចាស់សណ្ឋាគារយើងនឹងមកត្រួតពិនិត្យនៅសាខាយើងមួយរយៈ» បងជីឡុងគាត់ជាប្រធានគ្រប់គ្រង់ក្នុងផ្នែកលក់ដែលជាមេរបស់ខ្ញុំដែរ
   «ចាសដឹងហើយចាំខ្ញុំរៀបចំការស្នាក់នៅនិងជើងហោះហើររបស់គាត់»
   «ល្អហើយចឹង»

   មួយសប្ដាហ៍ក្រោយមករាងក្រាស់ខ្ពស់ស្រឡះបោះជំហានវែងៗចូលមកក្នុងសណ្ឋាគារសំដៅមកផ្នែកការិយាល័យក្រោមក្រសែរភ្នែកមនុស្សជាច្រើនដែលកោតសរសើរចំពោះមុខមាត់សង្ហារនិងភាពឆ្លាតវ័យរបស់អ្នកជំនួញវ័យក្មេងដែលមានឈ្មោះថា លូ ហាវសៀន

   «អូ! ព្រះអើយសង្ហារខ្លាំងណាស់»
   «តើអ្នកណាទៅន៎ដែលអាចឆក់យកបេះដូងរបស់គេបាននោះ» បុគ្គលិកស្រីនាំគ្នាខ្សឹបខ្សៀវមិនដាច់ព្រោះថាវត្ដមានរបស់រាងក្រាស់បានខាបឆក់យកបេះដូងនឹងស្មារតីរបស់ពួកគេទៅហើយ លើកលែងតែមនុស្សស្រីម្នាក់ដែលមិនរំគោះរំកើនឹងការបង្ហាញខ្លួនរបស់រាងក្រាស់ឡើយ

   «ទាំងអស់គ្នានេះជាអង្គនាយកនៅអាសុីក៏ជាម្ចាស់ភាគហ៊ុនធំក្នុងសណ្ឋាគាររបស់យើងដែរ គាត់នឹងមកត្រួតពិនិត្យនៅសាខារបស់យើងរយៈពេលកន្លះឆ្នាំ» ជីឡុងរៀបរាប់នូវមូលហេតុដែលលោកលូ ហាវសៀនមកសាខានៅប្រទេសកម្ពុជា
   «សួស្ដីទាំងអស់គ្នាខ្ញុំឈ្មោះ លូហាវសៀន រីករាយដែលបានស្គាល់និងសហការជាមួយអ្នកទាំងអស់គ្នា»
   «សួស្ដី លោកអង្គនាយក» ស្នាមញញឹមរបស់ហាវសៀនបានធ្វើឲ្យស្រីៗទាំងអស់ទន់ជើងទៅហើយ លើកលែងតែមនុស្សម្នាក់
   «ម្នាក់នៅខាងក្នុងនោះ» ហាវសៀនក្រលេកទៅឃើញដាវីកានៅក្នុងការិយាយល័យតែឯង
   «ហ៎! មានភ្ញៀវតេចូលមក កន្លែងលោកនៅជិតនាង បន្ដិចទៀតចាំរាក់ទាក់ក៏បាន» ជីឡុង
   «នឹងនរល្អណាស់តើ» ហាវសៀនសម្លឹងមើលនាងបន្ដិច មួយសន្ទុះគេក៏ដើរចូលទៅក្នុង
   «សុំទោសខ្ញុំជាប់និយាយជាមួយភ្ញៀវទើបមិនបានចេញទៅនែនាំ ខ្ញុំឈ្មោះ...»
   «ដាវីកា!» ហាវសៀនហៅឈ្មោះនាងតូចយ៉ាងស្រទន់ជាមួយស្នាមញញឹមមានមន្ដស្នេហ៍តែវាមិនអាចធ្វើឲ្យបេះដូងដែករបស់ដាវីការលាយបានឡើយ
   «ចាស... បើគ្មានអីទេខ្ញុំសុំទៅធ្វើការវិញហើយ» ដាវីកាប្រែទឹកមុខស្មើររួចនាងក៏ដើរមកកន្លែងអង្គុយធ្វើការវិញ ហាវសៀនលួចដៀងភ្នែកសម្លឹងនាងដោយក្រសែរភ្នែកចម្លែក

   «ធ្វើរឹកធ្វើពារណាស់»
   «ទាក់ទាញចំណាប់អារម្មណ៍»
   «ពូកែរធ្វើពុតចឹងទៅធ្វើតារាសម្ដែងទៅ មកធ្វើជាបុគ្គលិកសណ្ឋាគារធ្វើអី»
   «ឯងនិយាយត្រូវ ចង់មកដណ្ដើមលោកអង្គនាយកជាមួយយើងអី គ្មានផ្លូវទេនាងត្រឹមតែជាបុគ្គលិកតូចតាច»
   «ចាត់ការទៅលីម៉ា យើងគាំទ្រឯង»
   «វាត្រូវតែចឹង» ទាំងពីរនាក់ងាកមកមើលមុខគ្នាដោយស្នាមញញឹមបង្កប់ដោយល្បិច

ផ្ចាញ់ស្នេហ៍លេខាឆ្នាស់Where stories live. Discover now