ភាគទី១៥

1.1K 18 0
                                        

“កូនចម្កួត! គ្មានឪពុកណាដែលថាមិនស្រលាញ់កូនខ្លួនឯងនោះទេ ឪពុកណាក៏ដូចតែគ្នាដែរត្រូវតែសប្បាយចិត្តពេលឮដំណឹងនេះ” ចាំបាច់ទៅមើលអ្នកណាឆ្ងាយ...ថ្នាក់គាត់ទាំងដែលកាលនោះស្អប់ភរិយាដល់ឆ្អឹង តែពេលបានដឹងពីវត្តមានសាច់ឈាមរបស់ខ្លួន ក៏សប្បាយចិត្តសឹងស្លាប់ មិនដាច់ចិត្តធ្វើបាបម្ដាយកូនទាំងពីរដូចមាត់ដែលនិយាយ ហើយក៏សឹងតែមិនជឿថារវាងពួកគាត់អាចមានថ្ងៃនេះបានដែរ។
“តែ...”
“គ្មានតែស្អីទាំងអស់ ហើយនេះទៅអន់ចិត្តនឹងស្វាមីរឿងអីហ្អាស បានជាង៉ក់មិនប្រាប់បង! នេះកុំប្រាប់ថាដែលរត់មកផ្ទះ មិនមែនមកលេងប៉ាម៉ាក់ធម្មតាតែរត់ពីប្ដីឱ្យសោះណា ហ្វេនស៊ី?” ម៉ាដាមសួរនាំបែបដាក់កំហិតកូនស្រី ព្រោះគាត់មិនជឿទេថាសុខៗកូនស្រីមកទាំងគ្មានមូលហេតុបែបនេះនោះ។
“ចាស”
“ហ្វេនស៊ី ហ៊ើយ! នេះបើនៅក្មេងម៉ាក់នឹងវាយឱ្យហើមគូទមិនខានទេ ក្លាយជាប្រពន្ធជាម្ដាយគេហើយចេះងរង៉ក់ដូចក្មេងទៅកើត”
“អ្នកម៉ាក់!”
“បានហើយៗ អូនសម្លាញ់ កូនកំពុងមានពោះមានពុងងរង៉ក់តិចតួចជារឿងធម្មតាទេ ដូចតែអូនពេលពពោះ ហ្វេនស៊ី ដែរហ្នឹង ហ៊ឹសៗ” ស្វា មីបង្អាប់អ្នកជាភរិយា នឹកឃើញកាលនោះហើយក៏អត់អស់សំំណើចមិនបាន ខឹងងរង៉ក់ធ្វើអ្វីមិនត្រូវចិត្តតិចតួចប្រុងតែនាំកូនរត់ចោលហ្នឹង។
“លោកប្ដី!! នោះមកពីបងខុសមែន មិនមែនមកពីអូនងរង៉ក់ច្រើនទេ” ម៉ាដាមមួលភ្លៅស្វាមីខ្លាំងៗដោយការគ្រឺតក្នាញ់យកតែមែនទែន។
“បាទអូនសម្លាញ់ប្ដីជាអ្នកខុស! ពេញចិត្តហើយនៅ?”
“ហ៊ឹសៗ” រូបភាពគួរឱ្យស្រលាញ់របស់ឪពុកម្ដាយ ទាញសំណើចអ្នកកំពុងតូចចិត្តមុននេះបានមិនពិបាក តែមិនប៉ុន្មានក៏ត្រូវបិទស្នាមញញឹមមកវិញពេលអ្នកមានគុណបន្តថាឱ្យមួយប្រយោគទៀត។
“កូនក៏អ៊ីចឹងដែរ យប់នេះត្រូវប្រាប់រឿងនេះដល់ វ៉ាល់សៀស៍ មិនអ៊ីចឹងនឹងវាយកូនហើយ ទោះមានកូនក៏មានវាយដែរ” ម៉ាដាមគំរាមកូនស្រីសំឡេងកាច  ខណៈនោះស្វាមីក៏ប្រឹងទប់សំណើចព្រោះដឹងថាប្រពន្ធនឹងមិនហ៊ានធ្វើដូចមាត់និយាយ! តាំងពីតូចមកមិនដែលវ៉ៃផង មកវ៉ៃពេលធំអ្នកណាគេជឿ ហុ ហុ...

តឹប តឹប
ជើងមាំមួនបោះជំហានយ៉ាងអង់អាច ចូលមកក្នុងផ្ទះទាំងប្រញាប់ប្រញាល់បើទោះជាសម្បកក្រៅរបស់គេ មិនបានបង្ហាញអាការៈអ្វីក៏ដោយ! ថ្ងៃនេះព្រោះតែមានការរវល់ដកឃ្លាមិនបាន ទម្រាំតែរួចរាល់ក៏ចងើយប់ជ្រៅណាស់ទៅហើយ ទើបគេត្រលប់មកវិញទាំងអាការៈនឹកព្រួយពីប្រពន្ធខ្លាចថាព្រោះតែចាំគេនាងមិនព្រមញ៉ាំបាយ បែបនេះនឹងពិបាកដល់កូនក្នុងផ្ទៃមិនខាន។
វ៉ាល់សៀស៍ ឡើងមកដល់បន្ទប់គេងទាំងទឹកមុខសប្បាយចិត្ត តែមិនប៉ុន្មានបែរជាជ្រួញចិញ្ចើមរលាយស្នាមញញឹម ពេលមិនបានឃើញវត្ត មានភរិយានៅក្នុងនេះ។
“ហ្វេនស៊ី!” លោកប៉ាហៅស្រីស្រស់ស្រាលសំឡេង ទាំងដើរទៅមើលនៅបន្ទប់ តែពេលបើកក៏មិនបានឃើញអ្នកណានៅក្នុងនោះ ទើបត្រូវបង្ខំចិត្តដើរទៅបន្ទប់ផ្លាស់សម្លៀកបំពាក់ តែក្រៅពីភាពទទេស្អាតអ្វីក៏គេមិនបានឃើញដែរ។
រកឃើញពេលណានឹងវាយឱ្យហើមគូទមិនខាន... អ្នកកំលោះគិតមិនអស់ចិត្ត បន្ទាប់មកក៏បែរខ្លួនចេញពីបន្ទប់ចុះមកជាន់ក្រោម ក្រែងលោថាភរិយាចាំខ្លួនទាល់តែគេងលក់នៅក្នុងបន្ទប់អាហារ។
“ហ្វេនស៊ី នៅក្នុងនេះដែរទេ?” ទទេ! គេនៅតែមិនបានឃើញនាងក្រមុំដដែល ពេលនេះហើយដែលអាការៈភិតភ័យលាយឡំព្រួយបារម្ភបុកសម្រុកចូលមកក្នុងទ្រូងរបស់គេមួយរំពេចន៍។
ទៅហើយអ៊ីចេះ... វ៉ាល់សៀស៍ ប្រញាប់ញាប់ជើងស្មេរដើរចេញទៅខាងក្រៅ ខណៈនោះក៏ទាញទូរស័ព្ទតេទៅភរិយាតែក៏ទាក់ទងមិនបាន ធ្វើឱ្យគេកាន់តែព្រួយបារម្ភលើសដើម។
“អ្នកប្រុសត្រលប់មកវិញហើយឬ?” អេវ៉ា ដែលដើរមកពីខាងក្រៅជ្រួសគ្នានឹងចៅហ្វាយ ក៏៏សួរនាំតាមសុជីវធម៌របស់ខ្លួន។
“អេវ៉ា មានដឹងថាអ្នកស្រីរបស់នាងបាត់ទៅណាដែរទេ?”
“ឮលោកស្រីប្រាប់ថាទៅផ្ទះប៉ាម៉ាក់ តែមិនដឹងថាទៅផ្ទះប៉ាម៉ាក់អ្នកប្រុសឬក៏ប៉ាម៉ាក់លោកស្រីនោះទេ” អេវ៉ា ប្រាប់ទាំងមិនហ៊ានសម្លឹងចំមុខចៅហ្វាយ ទោះជាអ្នកម្ខាងទៀតមិនធ្វើអ្វី តែនាងក៏ក្រែងរអែងដែរ។
“អឹម អគុណនាងទៅសម្រាកចុះ” បានតម្រុយពីភភរិយាហើយ វ៉ា ល់សៀស៍ ដើរសម្ដៅទៅរកឡានដែលចតនៅក្បែរនោះរួចជាស្រេច ព្រមទាំងទាញទូរស័ព្ទខលលទៅអ្នកម្ដាយរបស់ខ្លួន។
(អាឡូ វ៉ាល់សៀស៍)
“អ្នកម៉ាក់ ហ្វេនស៊ី នៅទីនោះដែរទេ?”
(មិនឃើញទេ មានអ្វីមែនទេកូន?) ពេលប្ដីសួររកប្រពន្ធទាំងដែលនៅផ្ទះជាមួយគ្នាបែបនេះ អ្នកចុងខ្សែក៏អត់សង្ស័យមិនបាននឹងសួរនាំ។
“គ្មានអ្វីទេម៉ាក់ សម្រាកបន្តចុះខ្ញុំលែងរំខានហើយ” មិនចង់ឱ្យខានពេលច្រើន វ៉ាល់សៀស៍ បញ្ចប់សន្ទនាដោយការចុចផ្ដាច់បើកឡានចេញទៅរកប្រពន្ធភ្លាមៗ ដោយមិនបាច់សួររកគោលដៅថានាងនៅឯណាបើនាងមិនទៅផ្ទះគេ ច្បាស់ណាស់មានតែកន្លែងមួយទេដែលនាងត្រូវទៅ។
អេវ៉ា ឈរមើលចៅហ្វាយបើកចេញទៅទាល់តែផុតកន្ទុយទើបដើរទៅធ្វើកិច្ចការរបស់ខ្លួននៅខាងក្នុង តែត្រឹមមិនប៉ុន្មានជំហាននាងត្រូវស្រែកយ៉ៃពេលដៃមាំដូចដង្កាប់លូកមកចាប់ដើមដៃរបស់ខ្លួន នៅថែមទាំងទាញទៅបុកនឹងទ្រូងគេមួយទំហឹង។
“អាយយ បងខាឈិ!”
“មកឈរទាក់ប្រុសស្អីនៅម្ដុំនេះ?” ខាឈិ មិនដឹងជាទៅឆ្កូតមកពីណាក៏មកពាលដាក់ស្រីក្រមុំទាំងកំរោលតែម្ដង។
“បងឆ្កួតទេហ្អេសខ្ញុំទាក់ណា គ្មានទេ! លែងដៃខ្ញុំទៅ ខ្ញុំទៅធ្វើការបង្ហើយ អូយយ!” អេវ៉ា ស្រែកវ៉ាស់ម្ដងទៀតពេលម្ចាស់រាងក្រាស់មិនព្រមឱ្យទៅណា នៅថែមទាំងបន្ថែមកម្លាំងច្របាច់សឹងតែបាក់ដៃនាងទៅហើយ។
“ចង់ទៅណា?”
“ប្រាប់ហើយថាទៅធ្វើការងារ បងយ៉ាងម៉េចហ្នឹងបានជាចេះតែរករឿងខ្ញុំមិនឈប់បែបនេះ?” អេវ៉ា បង្ហាញទឹកមុខមិនពេញចិត្តមកភ្លាម ថែមទាំងទាញដៃរបស់ខ្លួនចេញពីការចាប់របស់ ខាឈិ ដើរចេញទៅធ្វើមិនដឹង តែនាងមិនបានដឹងទេថាមានមនុស្សខ្លះដែលចាំតែរករឿងដើរតាមពីក្រោយមិនឈប់ដូចគ្នា ម្ដងដឹងទៀតនៅពេលដែលនាងឈប់ហើយគេដើរមកបុកខ្នងនាងនឹងឯង “អេ! ហើយម៉េចក៏មិនទាន់ទៅវិញទៀត? មកតាមខ្ញុំដល់ក្នុងនេះធ្វើស្អី?”
“ចេះតែតាមទៅក្រែងលោនាងលួចលាក់នាំអ្នកថែសួនមកធ្វើស្អីគ្នានៅក្នុងនេះ” ខាឈិ តបបានទាំងគួរឱ្យចង់ទះតែម្ដង នៅមានញាក់ចិញ្ចើមបែបឌឺដងស្រីតូចថែមទាំង ខណៈដែលសាមីខ្លួនបានត្រឹមតែខាំមាត់ខឹងចិត្តមិនស្មានថាគេគិតអគតិមកលើខ្លួនដល់ថ្នាក់នេះ។

ភរិយាលម្អទ្រនំWhere stories live. Discover now