ភាគទី១១

1.2K 17 0
                                        

បីខែកន្លងផុតទៅ
បីខែដើរផុតទៅហើយ វាពិតជាលឿនខ្លាំងណាស់ថ្នាក់គ្មានអ្នកណាស្មានដល់សូម្បីតែ ហ្វេនស៊ី ក៏មិនគិតថាខ្លួនមានស្វាមីបីខែទៅហើយ ត្បិតថារៀបការជាមួយគ្នាបានកៅសិបពីរថ្ងៃហើយក៏ពិតមែនតែទំនាក់ទំនងរវាងពួកនាង បើមិនរាប់រឿងនៅលើគ្រែ គ្មានមួយពេលណាដែលទទួលបានក្ដីសុខដូចគូស្វាមីភរិយាទូទៅនោះទេ! តាំងពីរៀបការមកគេមិនធ្លាប់បង្ហាញតួនាទីជាស្វាមី និយាយល្អធ្វើល្អដាក់នាងម្ដងណាទេ បើមិននៅចំពោះមុខចាស់ទុំគ្រប់គ្នា ពេលខ្លះនាងក៏ចង់សួរថាគេធ្លាប់ចាត់ទុកនាងជាភរិយា ដូច ដែលនាងចាត់ទុកគេជាស្វាមីឬអត់។
គិតហើយតែនាងក៏មិនហ៊ានសួរនាំ ខ្លាចថាបើនិយាយអ្វីចេញទៅហើយធ្វើឱ្យគេមិនពេញចិត្តនាំមានជម្លោះក្នុងគ្រួសារកើតឡើងរាល់ថ្ងៃត្រឹមប៉ុណ្ណឹងនាងក៏ហត់នឿយលែងចង់ទទួលទៅហើយ។
ជើងតូចវែងស្រឡូនប្រៀបដូចតារាបង្ហាញម៉ូដ បោះជំហានចូលមកក្នុងបន្ទប់ធ្វើការលោកដុកទ័រសង្ហាមកយកលទ្ធផលដែលខ្លួនបានពិនិត្យកាលពីព្រឹកមិញ មួយរយៈនេះស្រាប់តែមានអារម្មណ៍ថាមិនស្រួលខ្លួនទើបនាងត្រូវមកពិនិត្យឱ្យប្រាកដចិត្ត ថាការពិតដូចការសង្ស័យរបស់ខ្លួនឬក៏អត់ ហើយបើមែនវាជាដំណឹងល្អសម្រាប់គ្រប់គ្នាមិនអ៊ីចឹង ជាពិសេសគឺនាងតែម្ដង បន់ឱ្យតែលទ្ធផលដូចអ្វីដែលខ្លួនគិត នាងនឹងអាចសប្បាយចិត្តមានក្ដីសុខមួយចំណែកទៀតនៅក្នុងជីវិតតែនោះត្រឹមតែនាងម្នាក់ប៉ុណ្ណោះសម្រាប់អ្នកជាស្វាមី នាងមិនដឹងថាគេគិតដូចខ្លួនឬក៏អត់នោះទេ។
“អរ ហ្វេនស៊ី មកដល់ហើយឬអង្គុយចុះសិនម៉ោ!” លោកដុកទ័រសង្ហាងារដៃអញ្ជើញស្រីស្រស់ដែលត្រូវជាបងថ្លៃឱ្យចូលមកអង្គុយ ដូចគ្នានឹងសាមីខ្លួនក៏ដាក់បង្គុយទាំងស្នាមញញឹមខ្វល់ខ្វាយនៅក្នុងចិត្ត។
“បងវ៉ាល់នៀរ៍ លទ្ធផលពិនិត្យរបស់ខ្ញុំយ៉ាងម៉េចហើយ?” អង្គុយភ្លាម ហ្វេនស៊ី សួរនាំយកសាច់ការភ្លែតតែម្ដង ត្រូវឱ្យអ្នកជាប្អូនថ្លៃអត់អស់សំណើចមិនបាន។
“ហ៊ឹសៗ មើលទៅ ហ្វេនស៊ី ដូចជាចង់ដឹងពីលទ្ធផលខ្លាំងដល់ថ្នាក់នេះហ្អេស!”
“បងមិនមែនមិនដឹងឯណា មនុស្សស្រីមានប្ដីហើយមកពេទ្យពិនិត្យមានតែរឿងមួយប៉ុណ្ណោះ!” ហ្វេនស៊ី និយាយទាំងខ្មាសតែក៏មិនហ៊ានលាក់លៀមព្រោះយ៉ាងណាក៏អ្នកចំពោះមុខ បានដឹងពីគោលបំណងរបស់នាងស្រាប់ទៅហើយ។
“អ៊ីចឹងបំណងរបស់ ហ្វេនស៊ី ប្រហែលជាបានសម្រេចហើយ” វ៉ាល់នៀរ៍ មានចេតនានិយាយលាក់បង្កប់អត្តន័យ តែក៏ហុចផលភ្ញាក់ផ្អើលដល់អ្នកស្ដាប់មិនតិចដែរ។
“ចាស?”
“អូនមានទម្ងន់ដប់ពីរសប្ដាហ៍ហើយ”
“ពិត...ពិតមែនឬបង វ៉ាល់នៀរ៍? ហ៊ឹក វាជាការពិតមែនទេខ្ញុំមានកូនពិតមែនហ្អេស?” ពេលទទួលបានដំណឹងក្លាយជាម្ដាយគេភ្លាម ទឹកភ្នែកនៃចិត្តរំភើបស្រក់ចុះមកដោយមិនអាចហាមឃាត់បានតទៅទៀត បាតដៃតូចតែពេញទៅដោយភាពកក់ក្ដៅលើកមកស្ទាបពោះរបស់ខ្លួនតិចៗ ផ្ដល់កម្ដៅដល់កូននៅក្នុងផ្ទៃ។
“បងនិយាយជាការពិត នេះក្លាយជាម្ដាយគេហើយនៅមិនដឹងខ្លួនទៀតហ្អេស” លោកដុកទ័រកំលោះញញឹមមានក្ដីសុខជំនួសអ្នកម៉ាក់វ័យក្មេង ឃើញស្នាមញញឹមមានក្ដីសុខរបស់នាងហើយ ធ្វើឱ្យគេនឹកដល់ស្នាមញញឹមក្ដីសុខរបស់ស្រីម្នាក់ដូចគ្នា។
មនុស្សស្រីដែលគេធ្លាប់កុហកបោកប្រាស់ ធ្វើជាថ្នាំព្យាបាលរបួសបេះដូងឱ្យខ្លួនឯង មនុស្សស្រីដែលគេមិនធ្លាប់គិតថានឹងស្រលាញ់ តែក៏ស្រលាញ់បានដោយមិនដឹងខ្លួន ស្រលាញ់មិនចង់បាត់បង់ ស្រលាញ់ខ្លាំងបំផុត ហើយក៏ជាមនុស្សម្នាក់ដែលស័្មគ្រដើរចេញពីជីវិតរបស់គេ បន្សល់ទុកនូវស្នាមរបួសដ៏ឈឺចាប់ ដែលគ្មានបង់រុំរបួស នឹងថ្នាំណាមកព្យាបាលបេះដូងដែលកកឈាមនេះបានដែរ។
“ហើយនេះបងប្រុសមានដឹងរឿងនេះហើយឬនៅ?” លោកដុកទ័រ បោសវាសគំនិតសោកសៅមុននេះ ដោយងាកមកចាប់អារម្មណ៍អ្នកម៉ាក់នៅចំពោះមុខវិញ។
“អឺ...”
“មុខបែបនឹងដឹងតែមិនទាន់ប្រាប់ហើយ”
“គឺមុននេះមិនទាន់ប្រាកដចិត្ត តែពេលនេះលទ្ធផលច្បាស់ហើយ គិតថាត្រលប់ទៅវិញនឹងគាត់”
“បងប្រុសមុខជាសប្បាយចិត្តស្លាប់ហើយ ដែលខ្លួនក្លាយជាឪពុកគេបែបនេះ”
“ចាស”
អូនសង្ឃឹមថាបងនឹងសប្បាយចិត្តពេលបានឮដំណឹងនេះ... ហ្វេន ស៊ី គិតទាំងស្នាមញញឹម នឹងលើកកដៃមកអង្អែលពោះដែលនៅរាបស្មើរបស់ខ្លួនមិនឈប់។
ប៉ាំង
សុខៗទ្វារបន្ទប់ដែលបិទជិតក៏ត្រូវទម្លាយចូលមក យ៉ាងទាន់ហន់បែបថាសត្រូវកំពុងតាមរកចំណាប់ខ្មាំងអ៊ីចឹង! តែនេះវាមិនមែនទេ មនុស្សដែលបង្ហាញឫកពាគ្មានសីលធម៌មុននេះ ជាលោកប្រធានដែលមានភាពថ្លៃ ថ្នូរបញ្ចប់ការសិក្សាបានខ្ពង់ខ្ពស់ទៀតផង។
“បងប្រុស!”
“វ៉ាល់សៀស៍!”
“ម៉ោនេះ!!” ចូលមកមិនទាន់បានដឹងស្អីផងក៏ចូលមកកញ្ឆក់អ្នកជាភរិយាឱ្យក្រោកដើរតាមខ្លួនទាំងកំរោលចូលតែម្ដងហើយ។
“អូយ វ៉ាល់សៀស៍ អូនឈឺ!” ឃើញទឹកមុខឈឺចាប់របស់ប្រពន្ធហើយ តែមនុស្សកំណាចបែរជាមិនអើពើស្អីទាំងអស់ផ្ទុយមកវិញបានជាប្រឹងកម្លាំងច្របាច់ត្រង់.កដៃនាងកាន់តែខ្លាំងជាងមុនទៀត។

ភរិយាលម្អទ្រនំWhere stories live. Discover now