"គឺស្រីម្នាក់នោះមានគំនិតអាក្រក់ចំពោះអ្នកស្រី"
"តែចៅហ្វាយក៏នៅទីនោះដែរមិនអ៊ីចឹង គាត់ច្បាស់ជាជួយអ្នកស្រី ចៅហ្វាយមិនទុកឱ្យអ្នកដទៃធ្វើបាបប្រពន្ធរបស់គាត់នោះទេ" តាមបម្រើចៅហ្វាយប៉ុន្មានឆ្នាំហើយ ចិត្តចៅហ្វាយបែបណា គិតយ៉ាងណា មានអ្វីខ្លះដែលថាគេមិនដឹងនោះ។
"តែខ្ញុំឃើញចៅហ្វាយគិតតែស្ដីឱ្យអ្នកស្រី ថែមទាំងចោទថាអ្នកស្រីចង់សម្លាប់កូនខ្លួនឯងទៀត"
"ចៅហ្វាយអាចនិយាយព្រោះកំហឹងមួយពេលប៉ុណ្ណោះ"
"បងជាមនុស្សប្រុស ចេះតែកាន់ជើងប្រុសគ្នាឯងអ៊ីចឹងហើយ" ពេល ខាឈិ មិនព្រមឈប់និយាយលើកជើងចៅហ្វាយប្រុសរបស់ខ្លួន ទាំងដែលចៅហ្វាយស្រីរបស់នាងឈឺចាប់ស្ទើរស្លាប់ទៅហើយ។
"មិនសំខាន់ប្រុសឬស្រីនោះទេ ដែលសំខាន់បងយល់ច្បាស់ពីចៅ ហ្វាយបានកម្រិតណា"
មួយប្រយោគនេះរបស់ ខាឈិ អេវ៉ា ស្ងាត់មាត់លែងតវ៉ាទៀត តែ
ដោយការខឹងចិត្តក៏អត់ខាំមាត់ខ្លួនឯងមិនបាន ធ្វើឱ្យពិបាកដល់អ្នកលាបថ្នាំឱ្យ ទប់អារម្មណ៍មិនបានចង់តែខាំជំនួស។
"កុំខាំមាត់!"
មិនទេហ្អេសថាមាត់ខ្លួនឯង គួរឱ្យចង់បឺតខ្លាំងប៉ុណ្ណានោះ...
ខាឈិ ក្រោយពីគិតប្រយោគនេះនៅក្នុងចិត្តរួចហើយត្រូវបញ្ឈប់សកម្មភាពរបស់ខ្លួនភ្លាមៗ ដូចគ្នានឹងកែវភ្នែករឹងកំព្រឹសសម្លឹងមុតទៅរកបបូរមាត់មានស្នេហ៍ស្រី កាន់តែវាធ្វើឱ្យគេរឹតតែចង់ភ្លក់រសជាតិផ្អែមរបស់នាងខ្លាំងតែម្ដង! ពេលលែងមានសកម្មភាពអ្វី អេវ៉ា ដែលបិទភ្នែកអស់ជាច្រើននាទីត្រូវបើកឡើងព្រមជាមួយចិញ្ចើមជ្រួញបែបឆ្ងល់។
"រួច...អ្ហឹមម" សួរមិនទាន់ចប់សំណួរផង បបូរមាត់ដែលហើបប្រៀបដូចជាផ្ដល់ឳកាសឱ្យសត្រូវវាយលុកអ៊ីចឹង។
"អ្ហឹម..." នេះជាលើកទីមួយហើយ ដែលគេទទួលបានភាពផ្អែមល្ហែមបែបនេះពីមនុស្សស្រី បើទោះជាធ្លាប់ឆ្លងកាត់បទពិសោធន៍មករាប់រយហើយក៏ដោយ តែគ្មានស្រីណាធ្វើឱ្យមានអារម្មណ៍ត្រឹមបានថើបមិនប៉ុន្មាននាទីបែបនេះដូចស្រីច្រម៉ក់ម្នាក់នេះទេ។
ឬនេះជាអារម្មណ៍ស្រលាញ់!
ព្រុស
ខាឈិ ផ្ដួល អេវ៉ា ទៅលើគ្រែតាមដោយវាសរបស់របរដែលទើសទែង ទម្លាក់ចោលខ្ទេចគ្មានសល់! មនុស្សចូលចិត្តវាយលុកថែថើបមាត់តូចបណ្ដើរ ដៃក៏ធ្វើចលនារបស់ខ្លួនយ៉ាងដឹងតួនាទីដូចគ្នា ហើយមិនប៉ុន្មានអាវស្ដើងអ្នកបម្រើក៏ត្រូវរបូតឡេវបន្សល់ទុកត្រឹម សាច់ទ្រូងណែនក្ដន់បង្អួតសម្រស់ក្រោមអាវក្នុងជារនាំងការពារ។
ខាឈិ ដែលឈ្លក់វង្វេងនឹងបបូរមាត់ស្រីមុននេះ ព្រមដាច់ចិត្តដកមាត់ចេញតែក៏បង្អូសថើបចុះមកក្រោមជារើយៗ ហើយក៏បញ្ឈប់ត្រង់គល់ទ្រូងក្រពុំ បន្ទាប់មកក៏បឺតជញ្ជក់ខ្លាំងៗតាមតម្រូវការ អារម្មណ៍ប្រាថ្នា ភាពស្រែកឃ្លានរបស់ខ្លួន។
"អ្ហាស!" មនុស្សស្រីគ្មានបទពិសោធន៍នឹងរឿងនេះខាំមាត់ទប់សំឡេងថ្ងូរ តែចុងក្រោយក៏ត្រូវរបូតសំឡេងមកឱ្យទាល់តែបាន។
"ឈឺឬ?"
បើនាងឈឺគេនឹងបញ្ឈប់!
"តិ...តិចតួច វា...វាក៏ឈឺតែមិនឈឺខ្លាំង មិនដូចអារម្មណ៍ស្អីម្យ៉ាងនៅពេលនេះទេ..." អេវ៉ា តបទាំងត្រដាក់ត្រដុប ហើយតាមរយៈការគ្មានបទពិសោធន៍របស់ខ្លួន វាធ្វើឱ្យនាងរៀបខ្លួនមិនត្រូវ មិនដឹងថាអាការ: ដែលកំពុងកើតមាននៅក្នុងខ្លួនវាជាអ្វីឱ្យប្រាកដ ដឹងតែថាវាធ្វើឱ្យនាងមានក្ដីសុខយ៉ាងចម្លែក បើទោះជាមានការឈឺចាប់មកលាយឡំក៏ដោយ។
"ហ៊ឹសៗ"
ខាឈិ អស់សំណើចនឹងសម្ដីក្មេងមិនដឹងអី មិនដឹងថាអារម្មណ៍ដែលខ្លួនកំពុងជួបមានអារម្មណ៍បែបណា គេហៅថាអ្វី?
"អ៊ីចឹងបងបន្តទៀតបានទេ?"
បើនាងមិនព្រមគេនឹងព្រមបញ្ឈប់!
"គឺ...គឺស្រេចតែបង!" អេវ៉ា តបទាំងបែរមុខចេញអឹមអៀន នាងក៏មិនបានចង់ឱ្យគេបញ្ឈប់ដូចគ្នាផ្ទុយមកវិញបែរជាចង់ទទួលបានអារម្មណ៍ក្ដីសុខមួយនេះពីអ្នកកំលោះបន្តទៀត។
"ចាប់ពីយប់នេះទៅ អេវ៉ា ជារបស់បងតែម្នាក់គត់!"
ជារបស់គេហើយអ្នកណា ក៏គ្មានសិទ្ធិដណ្ដើមយកដែរ...
ខ្សឺត
ខាឈិ ចាប់ផ្ដើមថែថើបដាស់អារម្មណ៍ លួងលោមឱ្យ អេវ៉ា មានតម្រូវការទោរទន់នឹងខ្លួនសារជាថ្មី ហើយតាមរយ:បទពិសោធន៍ជោកជាំខ្លួន ប្រាកដណាស់ថាវាអាចសាងអាការ:ញាប់ញ័រដល់អ្នកក្រោមរាងកាយបានមិនពិបាកនោះទេ! ហើយតាមរយៈការគ្មានបទពិសោធន៍ដូចជានាង គេប្រហែលជាត្រូវប្រើពេលវេលាមួយយប់ ក្នុងការបង្រៀននាងឱ្យយល់ដឹងអំពីរឿងនេះ បើទោះបីជាមួយយប់មិនគ្រប់គ្រាន់ក៏ដោយ តែគេនៅមានពេលមួយជីវិតជាមួយនាង អ៊ីចឹងបង្រៀនក្មេងសន្សឹមៗក៏មិនទាស់ខុសអីដែរ ហិ ហិ...។
YOU ARE READING
ភរិយាលម្អទ្រនំ
Romanceគ្រប់គ្នាតែងនិយាយថាជីវិតអាពាហ៍ពិពាហ៍តែងតែស្រស់ស្អាត បើទោះជាមនុស្សពីរនាក់ព្រមជាប់ចំណងដោយគ្នាចិត្តស្រលាញ់ តែយូរទៅគង់តែមានចិត្តស្នេហ៍ តែហេតុអ្វីនាងបែរជាយល់ថាទ្រឹស្តីមួយនេះវាមិនបានសាកសមសម្រាប់នាងទៅវិញ... នាងត្រូវធ្វើគ្រប់យ៉ាងក្នុងនាមជាឧត្តមភរិយាល្អម្នាក...
