“ឈប់សិន ខាឈិ”
“ចៅហ្វាយមានបញ្ហាអ្វីទៀតមែនទេ?”
“ខលទៅសួរពីអាការៈ ហ្វេនស៊ី ពី អេវ៉ា ហើយមករាយការណ៍ប្រាប់យើង” ខាឈិ កន្រា្តក់ខ្លួនបន្តិចពេលឮឈ្មោះ អេវ៉ា ចេញពីមាត់ចៅហ្វាយ ហើយគេខលទៅអ្នកណាក៏បានចាំបាច់អីខលទៅនាងល្អិតម្នាក់នោះដែរ។
"បាទទាន!" ទទួលបញ្ជាហើយ ក៏ចេញទៅធ្វើតួនាទីរបស់ខ្លួនតាមបញ្ជាចៅហ្វាយ។
ក្រោយមនុស្សជំនិតចាកចេញទៅ វ៉ាល់សៀស៍ អង្គុយធ្វើការរបស់ខ្លួនបន្តបញ្ជាអារម្មណ៍របស់ខ្លួនឱ្យស្ងប់ បំផុតកុំឱ្យជ្រួលច្របល់ផ្ដេសផ្ដាសទៀត! ចំណាយពេលវេលាក្នុងការធ្វើការដូចរាល់ដង តែអ្វីដែលខុសពីរាល់ដងនោះគឺគេបែរជាគិតថារយៈពេលត្រឹមប៉ុន្មានម៉ោងយូរដូចជារាប់ឆ្នាំអ៊ីចឹង កាន់តែបានឮការរាយការណ៍ថា ហ្វេនស៊ី យំមិនឈប់បាយក៏មិនញ៉ាំមិនដឹងថាហេតុអ្វីចិត្តស្រាប់តែជ្រួលជ្រើមនៅមិនស្ងប់សុខសោះ។
ង៉ឺត
ត្រឹមកង់រថយន្តបញ្ឈប់នៅក្នុងបរិវេណភូមិគ្រឹះ វ៉ាល់សៀស៍ ស្ទុះចុះពីឡានដើរចូលទៅក្នុងផ្ទះ ឫកពាមួយនេះថ្នាក់ ខាឈិ បានឃើញហើយអត់គ្រីក្បាលហួសចិត្តមិនបាន។
"ហ៊ើយ! ចៅហ្វាយអើយចៅហ្វាយ ពីដំបូងមិនចង់រៀបការទេ តែពេលនេះក៏បារម្ភចិត្តប្រពន្ធទៅហើយ ហ៊ឹសៗ" ខាឈិ គ្រវីក្បាលរអាចិត្តមុននឹងដើរទៅកន្លែងសម្រាក់របស់ខ្លួន។
វ៉ាល់សៀស៍ ដើរចូលមកក្នុងផ្ទះប្រឹងបង្គាប់ឫកពារបស់ខ្លួនឱ្យធម្មតាបំផុត មិនឱ្យមានពិរុទ្ធនាំមានអ្នកបម្រើនៅក្នុងផ្ទះឆ្ងល់! គ្មានអ្នកណាឆ្ងល់ទេ គេដឹងតាំងពីពេលតេមករកអាការ:ប្រពន្ធម្ល៉េះ ហុ ហុ...
"ហ្វេនស៊ី នៅឯណាអ៊ំ?" មិនសួរតែធម្មតានៅមានក្រសែភ្នែកកាច តាមសម្លឹងរកមើលថែមទៀត។
"លោកស្រីនៅបន្ទប់អាហារកំពុងធ្វើម្ហូប!"
"ក្បាលរឹង!"
"ចាស អ្នកប្រុសថាម៉េច?"
"គ្មានអីទេ អ៊ំទៅធ្វើការចុះ" ថាហើយអ្នកកំលោះដើរសម្ដៅទៅបន្ទប់អាហារដោយមិនបង្អង់យូរ! ទាំងចិត្តខឹងនឹងប្រពន្ធក្បាលរឹង ដែលចូលចិត្តប្រឆាំងបញ្ជាគេរហូត ដែលស្ដីឱ្យព្រឹកព្រោះគិតថានឹងមិនធ្វើទៀតទេ មានឯណាចុះមកធ្វើទៀតឱ្យទាល់តែបាន។
បុរសអង់អាចពោរពេញទៅអំណាច ដើរចូលមកក្នុងផ្ទះបាយជា មួយទឹកមុខមាំកាច សាងឱ្យអ្នកបម្រើគ្រប់គ្នាអត់ព្រឺមិនបាន ខណៈរាងតូចច្រឡឹងអ្នកជាភរិយាកំពុងវក់វីនឹងការធ្វើម្ហូបរបស់ខ្លួន វ៉ាល់សៀស៍ ឱ្យក្រសែភ្នែកកំណាចទៅស្រីបម្រើជាសញ្ញា ទើបគ្រប់គ្នាម្នីម្នាចាកចេញទៅ ទុកឱ្យស្វាមីភរិយានៅក្នុងបន្ទប់នេះតែពីរនាក់! ហ្វេនស៊ី មិនបានដឹងទេថានៅក្នុងនេះមានត្រឹមតែខ្លួននឹងតោកំណាច មកដឹងខ្លួននៅពេលដែល...
"អេ...អួយយ!" បម្រុងនឹងស្រែកហៅ អេវ៉ា តែក៏ភ្ញាក់ជាមួយខ្សែភ្នែកពិឃាដកំពុងតែសម្លឹងមើលមកបែបហែកសាច់នាងស៊ី "បងមកដល់យូរហើយឬ?" ប្រពន្ធក្មេងសួរនាំទាំងមិនហ៊ានសម្លឹងចំមុខអ្នកជាស្វាមី ដៃតូចស្រឡូនក៏លើកចានម្ហូបទៅដាក់លើតុ ពេលនោះឯងដែលឱ្យប្តុសកំណាចមើលឃើញបង់រុំរបួសពណ៌.សនៅលើប្រអប់ដៃភរិយា ធ្វើឱ្យមនុស្សកំពុងតែមួម៉ៅស្រាប់ កាន់តែក្ដៅក្រហាយទ្វេទៀត។
"ដៃទៅត្រូវនឹងស្អី?" វ៉ាល់សៀស៍ សួរនាំទាំងគំហកចូលមកកញ្ឆក់ដៃតូចទៅមើលដោយការមិនពេញចិត្ត។
"គឺ..." ឃើញគេកាចបែបនេះ ហ្វេនស៊ី ក៏ទៅជាខ្លាចមិនហ៊ាននិយាយ បានតែឈរញ័រខ្លួនមួយកន្លែង។
"ឮសួរទេ ម៉េចមិនឆ្លើយ!!!" វ៉ាល់សៀស៍ គំហកខ្លាំងៗម្ដងទៀត។
"មុននេះពេលធ្វើម្ហូបក៏រលាក អាយយ!"
ប្រាវ
ចានម្ហូបអាហារទាំងនៅលើតុទាំងអស់ ត្រូវគ្រវាសចោលធ្លាក់បែកខ្ចាយទៅលើកម្រាលព្រំ តាមកម្លាំងកំហឹងមនុស្សកំណាច បន្ទាប់ពីបញ្ចេញកំហឹងដាក់ចានហើយ វ៉ាល់សៀស៍ នៅច្របាច់ដើមដៃតូចបញ្ចេញកំហឹង
ថែមទៀត។
"ហ៊ឹក!"
"នេះអីលទ្ធផលក្បាលរឹងមិនចេះស្ដាប់អ្នកណារបស់នាង"
"ហ៊ឹក ខ្ញុំគ្រាន់តែ..."
"គ្រាន់តែស្អី! នាងគ្រាន់តែក្បាលរឹងរករឿងអំពុលឱ្យអ្នកដទៃឈឺក្បាលនឹងឯង" មនុស្សឆ្កួតអំណាចចាប់អង្រួនរាងតូចសឹងតែនាងជ្រុះក្បាលពីស្មាទៅហើយ។
"ហ៊ឹកៗ ម៉េចក៏បងធ្វើបែបនេះ?" ហ្វេនស៊ី សម្លឹងមើលទៅម្ហូបអាហារនៅលើព្រំទាំងចិត្តសោកស្ដាយ ទឹកចិត្តទាំងប៉ុន្មានរបស់នាងត្រូវរលាយទៅតាមនោះអស់ហើយ។
"យ៉ាងម៉េច! ខ្ញុំវាបែបនេះ!!"
"ហ៊ឹក បងចិត្តអាក្រក់!"
"ខ្ញុំវាអាក្រក់អ៊ីចឹង!!" នាងកាន់តែជេរ វ៉ាល់សៀស៍ ក៏ទទួលដោយការឌឺដងមិនបដិសេធ
"ហ៊ឹក មនុស្សឈាមខ្មៅ"
"ខ្ញុំឈាមខ្មៅ ហើយវាយ៉ាងម៉េចទៀត?" សំណួរឌឺរបស់គេ ហ្វេនស៊ី ខាំមាត់សម្រក់ទឹកភ្នែក។
"ខ្ញុំស្អប់បង!!"
"ខ្ញុំ...." វ៉ាល់សៀស៍ បង្អាក់សម្ដីបន្តិចពេលទើបតែចាប់បករយោគមុននេះបាន "នាងនិយាយស្អី ហ្វេនស៊ី និយាយម្ដងទៀតទៅ!!"
"ខ្ញុំស្អប់បង ឮទេខ្ញុំស្អប់...អ្ហឹមម" ពាក្យពេចន៍ទាំងប៉ុន្មានត្រូវរលុបបាត់ទៅតាមការលេបត្របាក់របស់ប្រុសកំណាច។
ឌឹប ឌឹប
ហ្វេនស៊ី គក់ផែនទ្រូងមាំខ្លាំងទាំងប្រឹងរុញច្រានរើបម្រាស់ ឱ្យមនុស្សកំណាចបានបញ្ឆប់ទង្វើរបស់ខ្លួន តែនាងកាន់តែប្រឆាំងសាងឱ្យមនុស្សចិត្តក្ដៅ កាន់តែបន្ថែមការញក់ញីមកលើបបូរមាត់របស់នាងដូចគ្នា វ៉ាល់សៀស៍ ថើបបង្ក្រាបប្រពន្ធក្បាលរឹងទាល់តែនាងឈប់ប្រឆាំង ទើបគេព្រមបញ្ឈប់ទង្វើរបស់ខ្លួនដែរ។
"ខ្ញុំស...."
"កុំឱ្យសោះ ហ្វេនស៊ី ហាមនិយាយពាក្យថាស្អប់ខ្ញុំដាច់ខាត មិនអ៊ីចឹងខ្ញុំនឹងបញ្ឈប់ត្រឹមថើបនោះទេ តែនឹងចាត់ការនាងឱ្យដូចយប់មិញ!" លោកប្ដីកំណាចចោលសម្ដីកាត់មុនពេលដែលស្រីក្រមុំនិយាយពាក្យស្អប់មកកាន់ខ្លួន។
"ហ៊ឹកៗ..." ព្រោះមិនអាចទ្រាំនឹងភាពឃោរឃៅរបស់ស្វាមីបាន ហ្វេនស៊ី ខ្ទប់មុខយំរត់ចេញពីផ្ទះបាយយ៉ាងគួរឱ្យអាណិតមែនទែន។
"នាងគ្មានសិទ្ធិស្អប់ខ្ញុំជាដាច់ខាត នាងមិនអាចស្អប់ខ្ញុំបានទេ ហ្វេនស៊ី!" ពេលឮពាក្យថាស្អប់ចេញពីមាត់នាងហើយ មិនយ៉ាងម៉េចទើបអាបេះដូងនេះវាចេះតែកន្រ្តាក់មិនឈប់សសោះ មួយវឹបៗសឹងតែជ្រុះដាច់ពីទងទៅហើយ។
អ្នកកំលោះដើរចេញពីបន្ទប់អាហារ ទាំងកំហឹងក្នុងអារម្មណ៍មិន
ទាន់ស្ងប់ កែវភ្នែកមិតស្រួចដៀងមើលទៅជាន់លើសមហលឹងបន្ទប់ដេករបស់ខ្លួន ជឿជាក់ថាមានមនុស្សកំពុងតែទួញសោកដោយសារខ្លួននៅក្នុងនោះ តែគេក៏ធ្វើចិត្តរឹងមិនឡើងទៅមើលនាង បែរជាដើរចេញទៅទាំងមិនភ្លេចបញ្ជាអ្ន្បម្រើឱ្យស្រាទៅឱ្យនៅអាងទឹក។
"ខ្ញុំអាណិតអ្នកស្រីណាស់អ៊ំ គ្រាន់តែចង់ធ្វើអាហារឱ្យស្វាមីមួយពេលសោះ ម៉េចក៏ត្រូវបង់ទឹកភ្នែកច្រើនដល់ថ្នាក់នេះ!" អេវ៉ា រអ៊ូអាណិតអ្នកស្រីមាឌតូចរបស់ខ្លួនដែលយំតាំងពីព្រឹកសម្រាក់ភ្នែកមិនទាន់បានប៉ុន្មានផង ក៏ត្រូវបង្ហូរទឹកភ្នែកទៀតហើយ។
"លោក វ៉ាល់សៀស៍ គ្រាន់តែតែបារម្ភប៉ុណ្ណោះ មិនឃើញទេហ្អេសអ្នកស្រីចូលទៅធ្វើម្ហូបហើយក៏មានរបួសបែបនេះ"
"គ្រាន់តែរបួសបន្តិចបន្តួច ក៏មិនចាំបាច់អីត្រូវបំផ្លាញទឹកចិត្តអ្នកស្រីបែបនេះដែរអ៊ំ"
"ព្រោះស្រលាញ់ទើបធ្វើបែបនេះ" បើគាត់ទាយមិនខុសអ្នកប្រុសរបស់គាត់កំពុងតែលង់ស្នេហ៍ប្រពន្ធដល់ងើបមុខមិនរួចហើយ។
"ស្រលាញ់ អេ! អ៊ំចង់និយាយថាអ្នកប្រុសស្រលាញ់អ្នកស្រីអ៊ីចឹងឬ!"
"ហ៊ើយ នាងក្មេងឯងនេះ...បានហើយ ឈប់និយាយច្រើនទៅ ហើយឆាប់លើកស្រាទៅឱ្យអ្នកប្រុសទៅតិចបានរករឿងផ្អើលផ្ទះទៀតទៅ" មេផ្ទះដេញ អេវ៉ា ឱ្យលើកស្រាទៅឪ្យ វ៉ាល់សៀស៍ ខណៈខ្លួនក៏ចូលទៅបោសសម្អាតនៅខាងក្នុងបន្ទប់អាហារ។
YOU ARE READING
ភរិយាលម្អទ្រនំ
Romanceគ្រប់គ្នាតែងនិយាយថាជីវិតអាពាហ៍ពិពាហ៍តែងតែស្រស់ស្អាត បើទោះជាមនុស្សពីរនាក់ព្រមជាប់ចំណងដោយគ្នាចិត្តស្រលាញ់ តែយូរទៅគង់តែមានចិត្តស្នេហ៍ តែហេតុអ្វីនាងបែរជាយល់ថាទ្រឹស្តីមួយនេះវាមិនបានសាកសមសម្រាប់នាងទៅវិញ... នាងត្រូវធ្វើគ្រប់យ៉ាងក្នុងនាមជាឧត្តមភរិយាល្អម្នាក...
