Season 1 Part 3: បន្ទប់ហាមឃាត់

77 1 0
                                    

*ពេលអាហារថ្ងៃត្រង់
Yoongi ចេញទៅញុំាអាហារនៅខាងក្រៅជាមួយនឹងលេខារបស់គេ ហើយ Sohee កំពុងតែបោសសម្អាត Penthouse ដោយមានការជួយពី Minho ហើយកូនចៅផ្សេងទៀតរបស់ Yoongi ក៏កំពុងតែឈរមើល និងចាំរាយការណ៍ពីសកម្មភាពរបស់អ្នកទាំងពីរជូនលោកម្ចាស់របស់ពួកគេ។ សម្អាតចុះសម្អាតឡើង Sohee ក៏ចូលទៅដល់បន្ទប់គូរគំនូរក៏បានឃើញថារញ៉េរញ៉ៃជាខ្លាំង និងបានឃើញរូបគំនូរជាច្រើនដែល Yoongi បានគូរ ហើយភាគច្រើនគឺជារូបនារីដ៏ស្រស់ស្អាតម្នាក់ដែលមានឈ្មោះថា Jung Anna ជាតារា Model ដ៏ល្បីម្នាក់នៅក្នុងផលិតកម្ម W.W.H Entertainment ដែលជាក្រុមហ៊ុនរបស់ Jin និងជាក្រុមហ៊ុនដ៏ល្បីលំដាប់លេខ 1 នៅប្រទេសកូរ៉េខាងត្បូង។ នាងមិនបានខ្វល់អ្វីច្រើនឡើយក៏ចាប់ផ្តើមសម្អាតនៅទីនោះ។ នាងសម្អាតជិតរួចទៅហើយក៏ស្រាប់តែ Minho បានរត់ចូលមកយ៉ាងប្រញាប់ទាញដៃរបស់នាងចេញពីបន្ទប់នោះរួចក៏បិតទ្វារយ៉ាងជិត។
Minho: អ្នកនាងចូលក្នុងបន្ទប់នេះធ្វើអី?
Sohee: ខ្ញុំចូលទៅសម្អាត!
Minho: អ្នកនាងមិនអាចចូលក្នុងបន្ទប់នេះបានទេ!!!
Sohee: ហេតុអីទៅ?
Minho: អ្នកនាងកុំចង់ដឹងច្រើនពេកអី!! ដឹងត្រឹមថា បន្ទប់នេះជាបន្ទប់ផ្ទាល់ខ្លួនរបស់លោកម្ចាស់ទៅបានហើយ!! ខ្ញុំសុំទោសដែលខ្ញុំមិនបានប្រាប់អ្នកនាងអំពីរឿងនេះ!!
Sohee: មិនអីទេ! ប៉ុន្តែ...ខ្ញុំបានរៀបចំ និងសម្អាតជិតរួចរាល់ទៅហើយ! គួរធ្វើយ៉ាងម៉េចទៅ?
Minho ឮភ្លាមក៏តក់ស្លុតជាខ្លាំង ព្រោះដឹងថាលោកម្ចាស់របស់គេនឹងទទួលបានការរាយការណ៍ ហើយ Sohee នឹងត្រូវទទួលរងនូវទារុណកម្មមិនខាន។ គេក៏ទាញនាងមកឱបយ៉ាងណែនដើម្បីកាត់បន្ថយភាពភ័យខ្លាច។
Minho: ខ្ញុំសុំទោស! វាជាកំហុសរបស់ខ្ញុំ! ខ្ញុំនឹងទទួលខុសត្រូវគ្រប់យ៉ាង!
Sohee: តើមានរឿងអីមែនទេ?
Minho: ពេលដែលលោកម្ចាស់មកដល់ សូមអ្នកនាងកុំនិយាយអ្វីទាំងអស់! យល់ដែរទេ?
Sohee: ចា៎យល់!
មួយសន្ទុះក្រោយមក Yoongi ក៏បានមកដល់ជាមួយនឹងកាំភ្លើងមួយដើម។ គេដើរមកអង្គុយនៅលើសាឡុងទាំងមុខស្មើដូចជាគ្មានរឿងអ្វីកើតឡើងអញ្ចឹង។ គេទុកកាំភ្លើងរបស់គេនៅលើតុ ហើយ Sohee ក៏លើកទឹកត្រជាក់មួយកែវទៅឱ្យគេ ហើយ Minho ក៏ទៅឈរនៅជ្រុងម្ខាងចាំមើលការខុសត្រូវ Sohee។ Yoongi ញុំាទឹករួចក៏ក្រោកដើរសំដៅទៅក្នុងបន្ទប់គូរគំនូរ។ មួយសន្ទុះក្រោយមកគេក៏ត្រឡប់មកវិញ និងឈរទល់មុខ Sohee។
Yoongi: ពួកឯងចេញទៅក្រៅសិនទៅ! កន្លះម៉ោងទៀតចាំត្រឡប់មកវិញ! លើកលែងតែ Minho!
កូនចៅទាំងអស់ក៏ទទួលបញ្ជាររួចក៏នាំគ្នាចេញទៅខាងក្រៅអស់ នៅសល់តែ Sohee និង Minho តែប៉ុណ្ណោះ។ Yoongi សម្លឹងមើលមុខរបស់ Sohee មួយសន្ទុះក៏បែរទៅសម្លឹងមើលមុខរបស់ Minho វិញពីចម្ងាយ។
Yoongi: Minho!
Minho: បាទលោកម្ចាស់!
Yoongi: ខ្ញុំធ្លាប់ប្រាប់ឯងថាយ៉ាងម៉េច?
Minho: លោកម្ចាស់ប្រាប់ខ្ញុំថា មិនឱ្យអ្នកណាចូលក្នុងបន្ទប់គំនូរដាច់ខាត!
Yoongi: អ្នកដែលមិនស្តាប់បញ្ជារ នឹងត្រូវ...!
Minho: នឹងត្រូវទទួលទណ្ឌកម្ម!
Yoongi: ល្អណាស់!
និយាយរួចគេក៏ទាញដៃ Sohee ដើរសំដៅទៅបន្ទប់មួយ ប៉ុន្តែ Minho ក៏រត់មកលុតជង្គង់នៅនឹងមុខ Yoongi និងហាមឃាត់គេមិនឱ្យយកនាងទៅ!
Minho: ជាកំហុសរបស់ខ្ញុំ!! ខ្ញុំមិនបានប្រាប់នាងឱ្យបានដឹងមុន!! សូមលោកម្ចាស់ដោះលែងនាង ហើយដាក់ទារុណ្ឌកម្មមកលើខ្ញុំវិញទៅ!!
Yoongi: ...បាន!
និយាយរួច Yoongi ក៏រុញ Sohee ចេញមួយទំហឹងដែលធ្វើឱ្យនាងដួលបុកក្បាលទៅនឹងផើងផ្កាធំមួយដែលនៅក្បែនោះ ដែលធ្វើឱ្យនាងធីងធោងជិតនឹងសន្លប់រួចនាងក៏បានឃើញ Yoongi ដើរចូលក្នុង បន្ទប់មួយរួចដើរចេញមកវិញជាមួយនឹងដំបង Baseball មួយដើមរួចនាងក៏សន្លប់បាត់ទៅ។ យូរបន្តិចនាងក៏បានដឹងខ្លួនឡើងវិញនៅក្នុងបន្ទប់របស់នាង។ នាងក្រឡេកមើលជុំវិញក៏បានឃើញ Jungkook កំពុងតែអង្គុយនៅចុងគ្រែរបស់នាង។
Jungkook: ស្រីស្អាត Sohee!! ដឹងខ្លួនហើយហេស?
Sohee: Ahh!!
នាងឃើញភ្លាមក៏ភ្ញាក់ផ្អើលជាខ្លាំង និងស្ទុះក្រោកឡើងយ៉ាងលឿន ដែលបណ្តាលឱ្យនាងមានអាការៈឈឺក្បាល។ Jungkook ឃើញបែបនេះក៏ក្រោកទៅអង្គុយក្បែរនាង ប៉ុន្តែនាងក៏ខិតចេញឆ្ងាយពីគេ។
Jungkook: នាងមិនអីទេហេស?
Sohee: ខ្ញុំមិនអីទេ!
ភ្លាមៗនោះក៏ស្រាប់តែមានលោកគ្រូពេទ្យដ៏សង្ហារម្នាក់បានដើរចូលមកទាំងញញឹមចេញខួចយ៉ាងគួរឱ្យស្រលាញ់ និងរួសរាយជាខ្លាំង ដែលគេមានឈ្មោះថា Jung Hoseok ដែលជាប្អូនប្រុសជីដូនមួយរបស់ Yoongi និងជាកូនប្រុសច្បងរបស់ម្ចាស់មន្ទីរពេទ្យ Sunshine ដែលជាមន្ទីរពេទ្យដែលជាប់ចំណាត់ថ្នាក់លេខមួយនៅប្រទេសកូរ៉េខាងត្បូង។

បាន!និយាយរួច Yoongi ក៏រុញ Sohee ចេញមួយទំហឹងដែលធ្វើឱ្យនាងដួលបុកក្បាលទៅនឹងផើងផ្កាធំមួយដែលនៅក្បែនោះ ដែលធ្វើឱ្យនាងធីងធោងជិតនឹងសន្លប់រួចនាងក៏បានឃើញ Yoongi ដើរចូលក្នុង បន្ទប់មួយរួចដើរចេញមកវិញជាមួយនឹងដំបង Baseball មួយដើមរួចនាងក៏សន្លប់បាត់ទៅ។ យូរបន្តិចនាង...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Hoseok: សួស្តី! អាការៈយ៉ាងម៉េចទៅហើយ?
Jungkook: នាងមិនអីទេ!
Hoseok: បងមិនបានសួរឯងទេ!
Sohee: ខ្ញុំមិនអីទេ!
Hoseok: របួសតែបន្តិចទេ! មិនប៉ះពាល់ដល់ខួរក្បាលដ៏ឆ្លាតវៃរបស់នាងនោះទេ!
Jungkook: ម៉េចក៏បងដឹងថានាងឆ្លាត?
Hoseok: ព្រោះតែនាងមិនព្រមនៅជិតឯង!
Jungkook: ...នេះ...បងចង់ថាខ្ញុំជាមនុស្សគ្រោះថ្នាក់មែនទេ?
Hoseok: មែនហើយ!
Jungkook: បងប្រុស!!! (ស្រែក)
Sohee: លោកគ្រូពេទ្យ! តើលោក Minho យ៉ាងម៉េចទៅហើយ?
Hoseok: គាត់មិនអីទេ! គាត់មិនត្រូវបានទទួលទណ្ឌកម្មនោះទេ!
Sohee: ហេតុអីទៅ?
Hoseok: កុំចង់ដឹងច្រើនអី! លេបថ្នាំនេះហើយសម្រាកទៅ! (គេក៏ហុចថ្នាំឱ្យនាង)
Sohee: អរគុណលោកគ្រូពេទ្យខ្លាំងណាស់!
នាងឱនគោរពគេបន្តិចរួចក៏ទទួលយកថ្នាំពីគេមកលេប។

សង្គមជាន់ខ្ពស់ Season 1 (18+)Where stories live. Discover now