Season 1 Part 5: គ្រួសារអភិជន

70 1 0
                                    

*3 ថ្ងៃក្រោយមក
*Jeolla-do
ម៉ាក់របស់ Sohee កំពុងតែអង្គុយខូចចិត្តតែម្នាក់ឯងនៅក្នុងផ្ទះ បន្ទាប់ពីកូនស្រីតែម្នាក់គត់របស់គាត់បានរត់ចោលគាត់ទាំងមិនបន្សល់អ្វីទាំងអស់។ គាត់បានសម្លឹងមើលជុំវិញក៏ឃើញថាសភាពរបស់គាត់គឺពិតជាក្រីក្រខ្លាំងណាស់ ផ្ទះក៏ចាស់ ហើយបាក់បែកថែមទៀត ត្រូវរលំពេលណាក៏មិនដឹង។ គាត់ក៏គិតដល់សម្តីរបស់ Sohee មួយសន្ទុះរួចគាត់ក៏សម្រេចចិត្តថា នឹងឈប់លេងល្បែង ហើយខិតខំសន្សំលុយរកក្តីសុខឱ្យ Sohee។
*ភូមិគ្រឹះដ៏ធំស្គឹមស្កៃរបស់គ្រួសារមហាសេដ្ឋីត្រកូល Jeon

ថ្ងៃនេះជាថ្ងៃជួបជុំគ្រួសារ។ សាច់ញាតិ បងប្អូនទាំងអស់កំពុងតែអង្គុយញុំាអាហារពេលល្ងាចជុំគ្នាយ៉ាងស្ងៀមស្ងាត់ ប្រៀបដូចជាកំពុងតែញុំាបាយធម្មតាអញ្ចឹង។ លោកតារបស់ Jungkook ដែលជាមេគ្រួសារ និងជាចៅក្រម និងជាអគ្គនាយកក្រុមហ៊ុនច្បាប់ដ៏ល្បីមួយផងដែរ ដែលគាត់កំពុងតែញុ...

Oops! Bu görüntü içerik kurallarımıza uymuyor. Yayımlamaya devam etmek için görüntüyü kaldırmayı ya da başka bir görüntü yüklemeyi deneyin.

ថ្ងៃនេះជាថ្ងៃជួបជុំគ្រួសារ។ សាច់ញាតិ បងប្អូនទាំងអស់កំពុងតែអង្គុយញុំាអាហារពេលល្ងាចជុំគ្នាយ៉ាងស្ងៀមស្ងាត់ ប្រៀបដូចជាកំពុងតែញុំាបាយធម្មតាអញ្ចឹង។ លោកតារបស់ Jungkook ដែលជាមេគ្រួសារ និងជាចៅក្រម និងជាអគ្គនាយកក្រុមហ៊ុនច្បាប់ដ៏ល្បីមួយផងដែរ ដែលគាត់កំពុងតែញុំាបណ្តើរសម្លឹងមើលទៅ Sohee ដែលកំពុងតែឈរនៅជ្រុងម្ខាងជាមួយនឹងអ្នកបម្រើផ្សេងទៀតដោយមិនដាក់ភ្នែក។ Jungkook ឃើញបែបនេះក៏សួរ។
Jungkook: តើលោកតាមានបញ្ហារអ្វីមែនទេ?
គ្រាន់តែឮបែបនេះភ្លាមគ្រប់គ្នាក៏នាំគ្នាសម្លឹងមើល Jungkook ហើយលោកស្រី Minji ដែលជាម៉ាក់ចុងរបស់ Jungkook ក៏ស្តីឱ្យគេ។
Minji: ហាមនិយាយពេលកំពុងញុំាអាហារ!! វាជាច្បាប់នៅក្នុងគ្រួសារ!! ឯងភ្លេចហើយហេស?
Jk dad: នាងមានសិទ្ធអីដែលមកថាឱ្យកូនប្រុសរបស់ខ្ញុំបែបនេះ?
Minji: លោកបង!!!
Grandpa: បិទមាត់!!! Jungkook!! ពេលណាទើបចៅរៀបការ?
Jungkook: ប្រហែលជាយូរណាស់! ព្រោះចៅមិនទាន់រកឃើញមនុស្សស្រីដែលចៅស្រលាញ់នោះទេ!
Grandpa: Hmm!! តាគិតថា ចៅគួរតែដល់ពេលដែលត្រូវហ្វឹកហាត់ការងារហើយ!
Jungkook: ហ្វឹកហាត់ការងារ?
Grandpa: មែនហើយ! ព្រោះចៅជាចៅប្រុសតែម្នាក់! អត់ពីតាទៅគឺចៅនឹងត្រូវក្លាយជាមេគ្រួសារហើយ!
Jk dad: លោកប៉ាកុំនិយាយបែបនេះអី! លោកប៉ានៅរឹងមាំខ្លាំងណាស់!
ព្រោះតែទើសចិត្តខ្លាំងពេក លោកពូរបស់ Jungkook ដែលមានឈ្មោះថា Jeon Bam បានទម្លាក់សម និងកាំបិតចុះមួយទំហឹង ដែលធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង។
Bam: លោកប៉ាមើលមិនឃើញខ្ញុំខ្លះទេហេស?
Jk dad: Bam!!
Bam: ព្រោះតែខ្ញុំគ្មានកូនប្រុសមែនទេ? ប៉ុន្តែយ៉ាងហោចណាស់ក៏លោកប៉ាគួរតែគិតដល់ចៅស្រីរបស់លោកប៉ាទាំង 2 នាក់នេះផងទៅ!! មនុស្សស្រីក៏អាចក្លាយជាមេគ្រួសារបានដែរ ឱ្យតែនាងមានសមត្ថភាព!!
Jk dad: Bam!!! បានហើយ!!!
Bam: លោកបងក៏អញ្ចឹងដែរ!! កុំគិតថាខ្លួនឯងមានកូនប្រុស ហើយចង់ធ្វើអីក៏បាននោះ!!
Grandpa: ព្រោះតែឯងមានចរិកឈ្នានីសបែបនេះហើយ ទើបប៉ាមិនសង្ឃឹមលើឯង!
Bam: លោកប៉ាចង់បានន័យថាយ៉ាងម៉េច?
Grandpa: បើឯងចង់ឱ្យកូនស្រីរបស់ឯងឡើងស្នងដំណែងបន្ទាប់ពីប៉ានោះ....ប្រកួតគ្នាទៅ!
Jk dad: លោកប៉ា!!!
Bam: បាន!! កូនស្រីរបស់ខ្ញុំជាមនុស្សពូកែស្រាប់ទៅហើយ! គ្មានអ្វីត្រូវបារម្ភនោះទេ!
Jk dad: បែបនេះមិនល្អទេ!!
Bam: មិនល្អយ៉ាងម៉េច? ក្រែងកូនប្រុសរបស់លោកបងជាមនុស្សពូកែមិនអញ្ចឹងហេស? ឬមួយក៏...មានតែសញ្ញាប័ត្រ ប៉ុន្តែគ្មានសមត្ថភាព?
Jungkook: លោកពូកុំបារម្ភអី! ខ្ញុំនឹងធ្វើឱ្យបានល្អ! បារម្ភតែអូនៗទៅវិញទេ ដែលរៀនមិនទាន់ចប់ថ្នាក់អនុបណ្ឌិតផង បែជាត្រូវមកប្រកួតជាមួយនឹងមនុស្សដែលរៀនចប់ថ្នាក់បណ្ឌិតទៅវិញ!
Grandpa: បានហើយ!! ការប្រកួតមិនមែនមានតែ 3 នាក់នោះទេ! Jisoo ក៏ត្រូវប្រកួតដែរ!
គ្រាន់តែឮភ្លាម Jeon Jisoo ដែលប្អូនស្រីចុងរបស់ Jungkook និងជាកូនស្រីរបស់លោកស្រី Minji បានភ្ញាក់ផ្អើលជាខ្លាំងដោយមិននឹកស្មានថាខ្លួនឯងក៏ជាមនុស្សសំខាន់នៅក្នុងគ្រួសារដែរ។
Jisoo: ខ្ញុំដែរមែនទេលោកតា?
Grandpa: មែនហើយ! ដើម្បីឱ្យស្មើភាពគ្នា ចៅៗទាំងអស់ត្រូវប្រកួតគ្នាបំបែករឿងក្តីដ៏ធំមួយដែលគ្មានអ្នកណាអាចធ្វើបានជាច្រើនឆ្នាំមកហើយ!
Jungkook: រឿងក្តីអីទៅលោកតា?
Grandpa: ធ្វើយ៉ាងណាក៏ដោយ ត្រូវវែកមុខមេ Mafia ធំៗទាំង 7 នាក់របស់ BTS ឱ្យបាន!!
គ្រប់គ្នាឮហើយភ្ញាក់ផ្អើលជាខ្លាំង ព្រោះ BTS គឺជាក្រុម Mafia ឈាមត្រជាក់ និងសាហាវជាខ្លាំង ហើយមេទាំង 7 របស់ក្រុមនេះគឺជាមនុស្សដែលឆ្លាតខ្លាំងបំផុត និងគ្មានអ្នកណាអាចតាមទាន់របៀបធ្វើការរបស់ពួកគេនោះទេ។ បន្ទាប់ពីញុំាអាហាររួចគ្រប់គ្នាក៏បំបែកគ្នាទៅផ្ទះរៀងខ្លួន។ Jisoo រៀបនឹងឡើងឡានទៅហើយក៏មាននារីដ៏ស្រស់ស្អាត 2 នាក់ដែលជាកូនស្រីរបស់លោក Bam ដែលនាងមានឈ្មោះថា Jeon Mina និង Jeon Miyeon បានដើរមកនិយាយឌឺដងដាក់ Jisoo នៅក្នុងសម្តីយ៉ាងផ្អែមល្ហែម។
Mina: Jisoo!! បងគិតថា ការប្រកួតមួយនេះគឺគ្រោះថ្នាក់ខ្លាំងណាស់!
Jisoo: បើបងមិនចង់ធ្វើទេក៏ដកខ្លួនចេញទៅ!
Mina: អូនទៅវិញទេដែលគួរតែដកខ្លួននោះ! សាកគិតមើលទៅ! អូនមានបទពិសោធន៍នៅក្នុងការងារតិចតួចណាស់! ហើយត្រូវមកធ្វើការងារធំបែបនេះទៀត! គិតថាអាចឈ្នះដែរហេស?
Jisoo: ទោះអូនមិនសូវមានបទពិសោធន៍នៅក្នុងការងារក៏ពិតមែន ប៉ុន្តែអូនមានបទពិសោធន៍ច្រើននៅក្នុងការងារសង្គមងងឹត! អូននិយាយបែបនេះ បងគួរតែយល់ហើយ!
និយាយរួច Jisoo ក៏ឡើងឡានរួចក៏ធ្វើដំណើរចេញទៅ ទុកឱ្យ Mina នៅឈរខឹងតែម្នាក់ឯង។
Miyeon: បងស្រី! អូនបានដឹងរឿងអាថ៌កំបាំងមួយរបស់បងប្រុស! រឿងនេះអាចនឹងធ្វើឱ្យពួកយើងឈ្នះបានមួយកម្រិត!
កាត់មកដល់ Sohee វិញដែលកំពុងតែនៅក្នុងឡានជាមួយនឹង Jungkook។
Jungkook: ខ្ញុំមានការងារថ្មីឱ្យនាង!
Sohee: ការងារអីទៅ?
Jungkook: លាក់បាំងរឿងការងាររបស់ខ្ញុំ និងមិត្តរបស់ខ្ញុំទាំងអស់!
Sohee: លាក់បាំងរឿងអីទៅ?
Jungkook: បន្តិចទៀតខ្ញុំនឹងប្រាប់នាង!
ពេលទៅដល់ផ្លូវបំបែកមួយ Sohee បានឃើញថា ឡានរបស់ប៉ាម៉ាក់ Jungkook គឺបានបត់ទៅផ្លូវម្ខាង ហើយឡានដែលនាងកំពុងតែជិះជាមួយនឹង Jungkook គឺទៅត្រង់មិនបានបត់ទៅណានោះទេ។
Sohee: តើពួកយើងកំពុងទៅណា?
Jungkook: បន្តិចទៀតនាងនឹងបានដឹង!
មួយសន្ទុះក្រោយមក ពួកគេក៏មកដល់អគារ Condo ដ៏ខ្ពស់មួយរបស់ BTS ដែលមានកម្ពស់ 45 ជាន់។ គេក៏ឈប់ឡាននៅខាងមុខទ្វារចូលរួចក៏មានកូនចៅជាច្រើនចេញមកទទួលគេ។ Sohee ឃើញបែបនេះក៏មិនបានគិតច្រើនដែររួចក៏ដើរតាមគេចូលទៅខាងក្នុង។ គេក៏នាំនាង និងអង្គរក្សឡើងទៅ Penthouse របស់គេដែលនៅជាន់ទី 45 តែម្តង។

មានតែសញ្ញាប័ត្រ ប៉ុន្តែគ្មានសមត្ថភាព?Jungkook: លោកពូកុំបារម្ភអី! ខ្ញុំនឹងធ្វើឱ្យបានល្អ! បារម្ភតែអូនៗទៅវិញទេ ដែលរៀនមិនទាន់ចប់ថ្នាក់អនុបណ្ឌិតផង បែជាត្រូវមកប្រកួតជាមួយនឹងមនុស្សដែលរៀនចប់ថ្នាក់បណ្ឌិតទៅវិញ!Grandpa: បានហើយ!! ការប្រកួតមិនមែនមានតែ 3 នាក់នោ...

Oops! Bu görüntü içerik kurallarımıza uymuyor. Yayımlamaya devam etmek için görüntüyü kaldırmayı ya da başka bir görüntü yüklemeyi deneyin.

Jungkook: នេះជាកន្លែងសម្ងាត់របស់ BTS ហើយអគារនេះទាំងមូលគឺជាភាគហ៊ុនរបស់មេក្រុមទាំង 7 នាក់ ហើយគ្មានអ្នកណាបានដឹងអំពីរឿងទាំងនេះទេ! ...នាងមិនឆ្ងល់ទេហេស ថាហេតុអីបានជាខ្ញុំដឹងរឿងទាំងនេះ?
Sohee: ....ព្រោះតែលោកជា BTS មែនទេ?
គ្រាន់តែឮបែបនេះភ្លាមគេក៏ផ្ទុះសំណើចឡើងមកដោយនឹកស្មានមិនដល់ថានាងឆ្លាតដល់ថ្នាក់នេះ។
Jungkook: មែនហើយ!! នាងពិតជាឆ្លាតខ្លាំងណាស់!!
Sohee: សរុបមកគឺលោកចង់ឱ្យខ្ញុំលាក់បាំងរឿងដែលលោកគឺជាមេ Mafia មែនទេ?
Jungkook: មែនហើយ! តែនាងក៏ត្រូវលាក់បាំងអត្តសញ្ញាណមិត្តរបស់ខ្ញុំទាំង 6 នាក់ផងដែរ!
និយាយរួច Jun ក៏ដកក្រដាសមួយសន្លឹកចេញពីកាបូបរបស់គេ និងឱ្យវាទៅ Sohee រួចនាងក៏ទទួលយកមកមើល។
Jungkook: នេះជាកិច្ចសន្យាថ្មី! ខ្ញុំបានបន្ថែមចំណុចមួយចំនួនពីលើកិច្ចសន្យាចាស់!
នាងក៏អានវាបន្តិច ដោយក្នុងនោះបានសរសេរបញ្ជាក់ច្បាស់អំពីតួនាទីរបស់នាង ដែលនាងមានតួនាទីធ្វើយ៉ាងណាក៏ដោយត្រូវតែការពារគេពី Sunmi ឱ្យបាន និងរស់នៅជាមួយគេក្នុងនាមជាមនុស្សជំនិតផ្ទាល់ខ្លួន។ លាក់បាំង និងការពារវត្តមានរបស់ BTS និងមានចំណុចបន្ថែមគឺនៅពេលដែលគេបញ្ជារ នាងត្រូវតែធ្វើតាមជាដាច់ខាត ហើយប្រាក់បៀវត្សដែលនាងនឹងទទួលបានគឺ 20 Million ₩ (15200$) ដែលច្រើនជាងទឹកប្រាក់ដែលគេបានឱ្យនាងនៅក្នុងកិច្ចសន្យាចាស់ដែលនាងបានចុះហត្ថលេខាកាលពី 3 ថ្ងៃមុននេះទៅទៀត។
Sohee: ព្រះអឺយ!!! លុយច្រើនយ៉ាងនេះផងហេស?
Jungkook: នៅមិនទាន់អស់ទេ! បើនាងធ្វើការងារទាំងនេះបានល្អ នោះនឹងមានអ្វីផ្សេងៗបន្ថែមជាច្រើនទៀត!
Sohee: ....!
Jungkook: បើមិនព្រមក៏មិនអីដែរ!
Sohee: ខ្ញុំព្រម!!! ខ្ញុំនឹងធ្វើការងារមួយនេះឱ្យល្អ!!
និយាយរួច Jungkook ក៏ហុចប៊ិចឱ្យនាងរួចនាងក៏ចុះហត្ថលេខាទាំងមិនខ្លាចអ្វីទាំងអស់ ហើយ Jungkook ក៏ឈរសម្លឹងមើលនាងទាំងញញឹម។
Jungkook: បង Namjooon និយាយមិនខុសទេ! នាងគឺជាប្រភេទមនុស្សស្រីដែលខ្ញុំចូលចិត្តពិតមែន! ស្អាត ឆ្លាត គួរឱ្យស្រលាញ់ ហើយមិនចេះខ្លាចថែមទៀត! មិនខ្លាចសូម្បីតែ BTS! (គិតក្នុងចិត្ត)

សង្គមជាន់ខ្ពស់ Season 1 (18+)Hikayelerin yaşadığı yer. Şimdi keşfedin