Episode 64:រន្ទះបាញ់Daddy

Start from the beginning
                                    

<ដឹងគួរសប្បាយអរក៏យំសោកទេនេះ?> នាយអង្គុយម៉ក់ៗលើគ្រែសម្លឹងតាមបង្អួចទៅមើលផ្ទះធំដូចអ្នកតាយាមខ្ទមបេះដាក់ ចង់ដេកគេឲដេកហើយទេតើ ផ្ទះមួយម្នាក់ឯងឯករាជ្យពេញទី><
គ្រាំង~~
ភ្លឹប~ គ្រាន់តែរន្ទះបាញ់មួយគ្រាំងភ្លើងដែលព្រៀកៗក្នុងផ្ទះតូចនេះដាច់ភ្លឹប ភ្លៀងក៏បង្អុលមករ៉ូ។

<អាហុី~ អីក៏ទ្រង់វេទនាម្ល៉េះលោក?> នាយផ្ដើមជ្រួញចិញ្ចើមចូលគ្នាពោលឡើងទាំងហួសចិត្ត ដៃរាវរកទូរស័ព្ទមកបញ្ជាំងពិលតែចង្រៃអីវាអស់ថ្ម ក៏គ្មានអ្វីក្រៅពីដើររកទានមកអុចនឹងឯង, រាវទៅរាវដូចតាចាស់ងងឹតភ្នែកពេញផ្ទះ។

<សមមុខទៅចង់ដេកហេ៌?ដេកឲសប្បាយចិត្តទៅមិនខ្វល់ទេ> មាត់ថាមិនខ្វល់ប៉ុន្តែភ្នែកលួចដៀងតាមបង្អួចព្រោះដឹងថាផ្ទះនឹងឲតែភ្លៀងអំពូលដឹងតែរលត់ភ្លើងហើយ, ហើយកុំឆ្ងល់ថាថីនាយទៅដេកនៅផ្ទះនឹង ក៏គ្មានអ្នកណាក្រៅពីរាងតូចដេញដែរ។

<mommy ²..ផ្ទះdaddyដាច់ភ្លើងហើយ យើងយកអានេះឲdaddyទៅ> ក្រឡេកមកវិញឃើញលោកកូនរត់មករកក្នុងដៃមានកាន់ចង្កៀងគូមតូចល្មមមកជាមួយ។

<ហើយទៅដឹងមកពីណាថាដាច់ភ្លើង ឪកូននឹងបិទភ្លើងដេកតើ>

<បិទភ្លើងគេងអី មុននឹងអូនឃើញរន្ទះបាញ់ បាញ់ផ្ទះdaddyហើយរលត់ភ្លើងបាត់..អា៌!~ mommyតិចរន្ទះបាញ់daddyទៅ?~> រៀបរាប់ផងកាយវិការផងមកជាមួយគ្នារួចហើយក៏ចេះតែនឹកឃើញគំនិតចម្លែកៗ ធ្វើភ្នែកឡើងសរ។

<ហឹស~ បាញ់ឲសមមុខទៅសាវាពេក~> ស្ដាប់សម្ដីកូនចប់ក៏នឹកអស់សំណើចមកដោយមិនបានត្រៀម។

<តោះៗmommy ប្រញ៉ាប់ទៅជួយសង្រ្គោះdaddy~> កុំឲសុាំញុាំយូរគេទៅទាញដៃរបស់ថេយ៍រំអុកឲទៅផ្ទះតូចនោះ។ ចំណែកឯរាងតូចក៏ខ្ចិលជំទាស់ទៀត។
....
គ្រាំង~
ភូស~
<អូយ៌~ បែកហើយក្បាល~> គ្រាន់តែរាវរកទាននឹងទក់ហើយក្បាល ត្បិតអីនាយខ្ពស់ដែរកន្លែងខ្លះត្រូវអោនបែរជាមិនអោនមានតែភូសនឹងហើយ។

<Daddy~ mommyយកភ្លើងមកឲDaddyហើយ បើកទ្វារឲអូននឹងmommyចូលផង> ថេយ៍លឺសម្ដីកូនក៏រាងភាំង, អត់សរសើរមិនបាន ជាអ្នកចង់យកមកឲខ្លួនឯងរួចមកលើកដាក់ខ្លួនគេ។
ក្រាក~
<អូនមិនទាន់គេងទេហេ៌?> នាយបើកទ្វារមកទាំងលើកដៃអង្អែលថ្ងាសរបស់ខ្លួនឯង ត្បិតអីប្រហែលជាក្រហមហើយ។

<Daddyកើតអី?~>
<បុកក្បាល~>
<យកឲលឿនៗទៅនឹងអាលទៅវិញ> ថេយ៉ុងកាយវិការធ្វើដូចជាមិនចង់នៅ ប៉ុន្តែក្នុងចិត្តចង់តែទៅដកដៃនាយចេញ មើលកន្លែងបុកនោះតើធំប៉ុណ្ណា?ឈឺប៉ុណ្ណាទៅទើបដល់ថ្នាក់នាយលើកដៃអង្អែលធ្វើមុខជូរហួញបែបនេះ។

<..បងអគុណអូនហើយណា៌~> នាយស្ងាត់មាត់បន្តិចមុននឹងលើកដៃយកចង្កៀមគូមពីកូន ក៏រាងអន់ចិត្តបន្តិចទើបមិនលែងសើចព្រោះស្ដាប់សម្ដីប្រពន្ធដូចសោះកក្រោះ។

TO BE CONTINUED
BY: Ju jinny 🧸

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now