Episode61+62: Gukkie

Start from the beginning
                                    

<ហិហិ~mommy~> តើជាសម្លេងរបស់នរណាដែលសើចឡើងកខិករត់ត្រុយមកអោបជើងរបស់រាងតូច? ពិតណាស់..កូន! គឺកូនរបស់គេ ហើយក៏ចេញពីឈាមគេផ្ទាល់..ទើបតែនៅក្នុងពោះម្សិលនោះសោះ ព្រិចៗភ្នែកដើរព្រៀតពេញផ្ទះ។

<ហុឺ?..gukkie កើតអីហា៌ដូចសប្បាយចិត្តម្ល៉េះកូន?> រាងតូចបន្ទន់ជង្គង់ចុះឲស្មើរអ្នកជាកូន លើកដៃទាញថ្ពាល់អាល្អិតបន្តិច ត្បិតថាញញឹមឡើងចេញធ្មេញទន្សាយ, និយាយកេងសើចអ្វីមុខរបស់គេកាត់ទៅរកប៉ាគេណាស់ សម្ដីសម្ដៅគឺដូចមួយចប់ ឆ្លាតក៏ឆ្លាតរពិសក៏រពិស។

<ហិហិ~ បាទ! គឺលោកពូWooyoonមកហើយ> វ៉ូយ៉ុនគឺជាបងប្អូនជីដូនមួយរបស់អ៊ុនអ៊ុនគាត់គឺជាដុកទ័រនៅសេអ៊ូល ហេតុដែលឲក្មេងក្បាលខូចម្នាក់នេះសប្បាយចិត្តថ្នាក់នេះ ព្រោះឲតែនាយមកម្ដងៗតែងតែនាំទៅដើរលេងនឹងទិញរបស់លេងហើយ។

<ចឹងទេ ចុះឯណាលោកពូ?> គេដឹងចរឹកកូនគេ តែមកអោបៗជើងនឹងចង់យកចិត្ត។

<លោកពូនៅយាយមួយម៉ាក់យាយនៅក្រៅ> និយាយមិនឲផុតពីមាត់ទាន់វត្តមានមនុស្សចាស់ទាំងពីរក៏ដើរចូលមក។

<ថេយ៍!> វ៉ូយ៉ុនដើរមកឈរពីមុខរាងតូច មុននឹងមានស្នាមញញឹមតិចៗលើមុខ នាយក្មេងខ្ពស់សង្ហារ និយាយទៅបានមួយចប់។

<បងសុខសប្បាយទេ? ការងាររវល់ច្រើនរឺអត់?>
<បាទ ក៏រាងច្រើនណាស់ដែរ ប៉ុន្តែពេលនេះទំនេរហើយ អាចនាំgukkieទៅដើរលេងបាន> នាយថាហើយក៏ចោលភ្នែកទៅមើលgukkieដែលឈរក្បែររាងតូច។

<ហឹស~ បងដូចជាធ្វើឲគេធ្លាប់អស់ហើយ ឲតែឃើញបងមកដឹងតែត្រៀមខ្លួនចេញក្រៅហើយស្រេច> ថេយ៍សើចបន្តិចដាក់នាយតាមចរឹកគួរឲស្រឡាញ់របស់គេ, សម្ដីអ្នកទាំងពីរទន់ភ្លន់ដាក់គ្នាទៅវិញទៅមកធ្វើឲអ្នកស្រីឆេដែលអង្គុយនៅសាឡុងនោះ សម្លឹងមកដោយកែវភ្នែកពេញចិត្ត។

<ពិតមែនហេ៌Gukkie? ដូចmommyកូននិយាយទេ?> នាយកម្លោះបន្ទន់ជង្គង់ចុះលើកដៃទៅអង្អែលក្បាលតិចៗ ចំពោះសព្វនាមថាកូននេះមិនចម្លែកឡើយព្រោះនាយស្និតនឹងពួកគេតាំងពីអាល្អិតកើតមកម្ល៉េះ, បើអ្នកមិនដឹងអីនឹងគិតថាគេពីរនាក់ជាអ្វីនឹងគ្នាហើយ។

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now