Episode59: បិទច្រមុះរត់?

Start from the beginning
                                    

<បងថេយ៍ ល្ងាចនេះម៉ាក់ខ្ញុំទៅលេងសេអ៊ូលបងទៅទេ ទៅដើរលេងជាមួយគ្នា> ឈប់មកដល់ចំណតឡានក៏ចេះតែនិយាយពីនេះពីនោះ។ ពួកគេគឺទៅម៉ាតដែលជាម៉ាតរបស់គ្រួសារអ៊ីអ៊ីបើកខ្លួនឯង ថេយ៍ក៏ធ្វើការនៅទីនោះដូចគ្នា។

<អត់ទេ អ៊ីអ៊ីទៅចុះ> រំលឹកដល់សេអ៊ូលដូចរំលឹកឲគេនឹកដល់បុរសម្នាក់នោះចឹង គេខំគេចមកឆ្ងាយហេតុអ្វីត្រូវទៅវិញ? មិនហ៊ានចូលធ្វើការកន្លែងក្រុមហ៊ុននោះទេ ត្បិតខ្សែរបណ្ដាញលោកប្ដីព្រាននារីច្រើន ហ៊ានតែដាក់CV ទាយមិនឲខុសទេបើមិនឃើញមុខនៅមុខផ្ទះអីឡូវនឹង។

<បងថេយ៍មិនទៅខ្ញុំក៏មិនទៅដែរ នៅជាមួយបងវិញ> នាងស្រដីហើយក៏សូកដៃទៅអោបដៃរបស់រាងតូច ត្បិតនាងចូលចិត្តថេយ៍ណាស់ ព្រោះគេស្អាតស្លូតបូត ម្យ៉ាងនាងជាកូនទោលផងទើបចង់មានបង ក៏ចាត់ទុកថេយ៍ជាបងតែម្ដងទៅ។ គ្រួសាររបស់អ៊ីអ៊ីក៏ចូលចិត្តអាណិតស្រឡាញ់ថេយ៍ដូចគ្នា។
<ហឹស~ ឯងនេះ>
   |កាត់|
   @ សេអ៊ូល
<ជុងហ្គុកនៅតែបែបនឹងហេ៌?~> អ្នកស្រីចនគាត់មកផ្ទះរបស់កូនប្រុសម្ដងទៀតហើយ ហេតុថាអ្នកបម្រើខលមកប្រាប់ថានាយផឹករាល់តែថ្ងៃ សង្ងំតែក្នុងបន្ទប់មិនចេញក្រៅសូម្បីមួយជំហាន។

<ចា៌លោកជំទាវ~ សូម្បីតែបាយក៏មិនចង់ហូបដែរ បីពេលគាត់យកតែមួយពេលប៉ុណ្ណោះ>

<កាន់តែផ្ដាសទៅហើយ> ស្រដីចប់រហ័សឡើងទៅលើបន្ទប់យ៉ាងលឿន។
   តុកៗ~
<ជេខេ បើកទ្វារឲម៉ាក់~>
<ម៉ាក់មករកអី? ម៉ាក់មកជេរខ្ញុំទៀតហើយមែនទេ?> នាយឆ្លើយតបចេញមកពីបន្ទប់ កាលបើរាល់ដងគាត់មកស្ដីឲនាយមែននឹង។

<បើឯងមិនបើកម៉ាក់ឈរជេឯងមុខបន្ទប់នឹងហេ៌ក~>
   ក្រាក~
<ពុទ្ធោ!..តើជាចន ជុងហ្គុកកូនប្រុសរបស់ខ្ញុំមែនទេ?~> គ្រាន់តែបើកទ្វារមកភ្លាម គាត់ត្រូវភ្ញាក់លើកដៃគួសទ្រូង ត្បិតនាយធ្លាក់ខ្លួនដុះពុកមាត់ដូចចោរសមុទ្រ-,-

<ម៉ាក់មករកអី? កូនប្រសារម៉ាក់មិននៅទេ>
<ម៉ាក់សួរឯងធ្វើចរឹកបណ្ដែតបណ្ដោយខ្លួនអញ្ចឹងគិតថាកូនថេយ៍គេមកវិញហេ៌? កុំថាឡើយកូនថេយ៍បើសិនជាម៉ាក់វិញ ឃើញមុខឯងយប់ព្រលប់រត់ប្រាស់អាយុចោល> ត្បិតអ្នកម៉ាក់បុិនដៀលហា៎><

<...> ស្ងាត់!~ ព្រោះបើចង់ឲនាយមានប្រតិកម្មតតែប្រពន្ធគេត្រឡប់មកឈរចំពោះមុខវិញ។

<ជាកូនប្រុស ធ្វើខ្លួនឲរឹងបន្តិចទៅថី? ប្រុងផ្ដេកផ្ដួលអញ្ចឹងហេ៌?>
<ម៉ាក់មិនយល់ទេ>
<ត្រូវហើយម៉ាក់មិនយល់ទេ តែម៉ាក់យល់ពីអារម្មណ៍កូនថេយ៍ឯណោះ>

<ម៉ាក់~ ខ្ញុំដឹងខុសហើយ>
<មកប្រាប់ម៉ាក់ធ្វើអី? ដឹងខុសក៏ទៅប្រាប់ប្រពន្ធហើយប្រាប់គេ>

<ខ្ញុំមិនដឹងថាគេនៅឯណាទេពេលនេះ> សម្ដីបែបអស់សង្ឃឹម នឹកសព្វថ្ងៃនឹងរកមុខប្រពន្ធមកវិញមិនឃើញទេ សម្លឹងតែមើលរូបថតរៀបការ។

<មានខ្លួនមានប្រាណដែរមិនចេះដើររកទេហេ៌?>
<ថេយ៍ប្រហែលជាស្អប់ខ្ញុំណាស់ហើយ~>
<អឺ! នៅគិតអញ្ចឹងទៅ តែគេមានថ្មីចោលបាត់តិចយំឡាំប៉ា ម៉ាក់លែងរវល់ដាស់តឿនទៀតហើយ> ឃើញនាយនិយាយប្រាប់ហើយដូចមិនប្រសើរ ខ្ចិលហត់មាត់តទៅទៀតគាត់ដើរចេញទៅវិញបាត់។

<មានថ្មី? ម៉ាក់និយាយអី? ថេយ៍ជាប្រពន្ធខ្ញុំ ពួកយើងមិនទាន់លែងលះដាច់ស្រេចឯណា ខ្ញុំមិនឲគេទៅអ្នកណាទេ> គ្រាន់តែលឺសម្ដីម៉ែបន្លាយ នាយរហ័សទៅតវ៉ានឹងគាត់និយាយឡើងលះ មិនដូចមុននោះមឺកៗ! ស្គាល់ចរឹកគេហើយតាំងពីដើមមកហួងហែងប្រពន្ធប៉ុណ្ណា តែនិយាយនឹងក៏មិនបានដែរ។

<ឯងខ្លាំងអីជាងខ្លួនគេ? មើលសភាពខ្លួនឯងពេលនេះទៅបើកូនថេយ៍ឃើញក៏មិនយកវិញដែរ មិនស្រួលគ្នាបិទច្រមុះរត់គេចផងមើលទៅ> ចុក-,-

<បិទច្រមុះរត់?~> ឥទ្ធិពលខ្លាំងណាស់ នេះប៉ានស្មានអីក៏សាហាវម្ល៉េះ? នាយសម្លឹងមកមើលសភាពខ្លួនឯង រួចក៏ហិតអាវ ស្អុយស្រាឲហួង សក់ចុះឡើងចង់បិទភ្នែកជិតអស់ទៅហើយ, អ្នកម្ដាយនាយបុិនរកទំនុកនិយាយដែរ។
    មិនអាចឲប្រពន្ធនាយទៅយកអ្នកផ្សេងបានឡើយ គេរហ័សរត់ចូលទៅក្នុងបន្ទប់វិញសម្អាតខ្លួន ដើម្បីចេញស្វែងរកប្រពន្ធមកផ្ទះវិញ។

  TO BE CONTINUED
BY: Ju jinny 🧸
  {Adminអត់សូវមានពេលដូចមុន យូរៗបានមកលេងម្ដង🤓}

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now