" អត់ទេលោកគ្រន់តែចង់សប្បាយខ្លួនប៉ុណ្ណោះលោកមិនបានគិតអ្វីទេ "
" ហេតុអីដឹងថាខ្ញុំមិនបានគិតអី ដឹងបានយ៉ាងមិច"
" យ៉ាងណាក៏ដោយខ្ញុំសម្រេចចិត្តរួចហើយថាចិញ្ចឹមកូនដោយខ្លួនឯងកូនខ្ញុំអត់មានឪពុកទេ "
" ចេះនិយាយចេញមកទៅកើតចុះបើកូនគេដឹងថាម្ដាយគេចិត្តខ្មៅស៊ូឲ្យគេរស់ដោយគ្មានប៉ាគេមានអារម្មណ៍បែបមិច "
" លោកមិនបាច់មកព្រួយបារម្ភទេខ្ញុំនិងរកប៉ាដែលល្អសម្រាប់គេ " គេក្រោកចេញពីគ្រែរៀបនិងដើរចេញតែត្រូវsukan ចាប់ផ្ដួលគេមកវិញហើយថែមទាំងចាប់ដៃទាំងគូជាប់
" លែងទៅ..." រាងតូចក៏ហូរទឹកភ្នែកតាមកន្ទួយភ្នែក
" ខ្ញុំមិនល្អត្រង់ណាប្រាប់មោ គិតចង់រកប៉ាថ្មីឲ្យកូនមែនទេ..ហឹម" នាយមិននិយាយច្រើនទេក៏ទម្លាក់បបូរមាត់ថើបមនុស្សក្រោមទ្រូងភ្លាមៗ
អ្នកដែលត្រូវគេថើបក៏មិនរើសអីដែរតែទឹកភ្នែកក៏ស្រកមកមិនឈប់មិនឈរ
" នៅឈឺដៃមែនទេស៊ុនហេខ្ញុំសុំទោស" ដោយទឹកភ្នែករបស់រាងតូចពេលនេះមានឥទ្ធិពលណាស់់សម្រាប់sukan
" លោកចេះខ្វល់ដែរហេ មិនបាច់ខ្វល់ទេយ៉ាងណាខ្ញុំមិនបានសំខាន់ស្រាប់ទៅហើយទោះខ្ញុំស្លាប់ ក៏គ្មានន័យដែរ "
" ខ្ញុំសុំទោសធ្វើឲ្យស៊ុនហេឈឺខ្លាំងហើយ " នាយត្រួតពិនិត្យមើលដៃរបស់រាងតូចជាប់
" ខ្ញុំឈឺយូរហើយមិនមែនទើបតែពេលនេះលោកមិនបាច់ខ្វល់និងរបួសតូចប៉ុននិងទេ " រាងតូចដកដៃចេញពីដៃរាងក្រាស់
" ខ្ញុំគ្មានចេតនាធ្វើឲ្យស៊ុនហេឈឺទេ " នាយមិននិយាយតែមាត់តែលូតទៅជូតទឹកភ្នែករាងតូចចេញពីថ្ពល់
" ខ្ញុំចង់់ទៅផ្ទះ ខ្ញុំចង់ទៅរកម៉ាក់ "
" ចាំខ្ញុំឲ្យគេលើកបបរមកឲ្យ " នាយមិនបានឆ្លើយតបនិងសំនួរទេ ហើយក៏ក្រោកចាកចេញទៅបាត់
" កូនកុំបារម្ភអីទោះគ្មានប៉ាក៏ម៉ាក់មើលថែកូនដែរម៉ាក់មិនបោះបង់កូនទេ "រាងតូចអង្អែលពោះរាបមិនទាន់ធំរបស់ខ្លួន
VOUS LISEZ
តម្រូវការស្នេហ៍តម្រូវការបេះដូង
Aléatoireដោះលែងអូនទៅបានទេអូនមិនចង់ទ្រាំនៅវេទនាកំដរមនុស្សប្រុសចិត្តខ្មៅដូចបងទេអូនឆ្អែតឆ្អន់ហើយ Min yoongi & hoseok sukan & sunhee 29/06/23
